ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

កង​ទ័ព​​​​ជើង​​​ទឹក​​​​​ឥណ្ឌូណេស៊ី​​​​ ហ្វីលីពិន​​​​និង​​​​ម៉ាឡេស៊ី​​​ ​បើក​​​ប្រតិបត្តិការ​​​ល្បាត​​​រួម​គ្នា​​ដើម្បី​បង្កើន​សន្តិសុខ​នៅ​ក្នុង​តំបន់​

media  
កងទ័ពជើងទឹកឥណ្ឌូណេស៊ី​នៅលើ​នាវាចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ក្នុងអំឡុង​ពេលចាប់ផ្តើម​ការល្បាត​សំរបសំរួល​ដើម្បីបង្កើនសន្តិសុខ​រវាងម៉ាឡេស៊ី ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី​ REUTERS

កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​ហ្វីលីពីន បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ល្បាត​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​១៩​មិថុនា​ម្សិលមិញ​ដើម្បី​ប្រឈម​ទល់​នឹង​ការ​គំរាម​ផ្ទួនៗ​គ្នា​ពីសំណាក់​​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ជីហាត​នៃ​​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុងតំបន់​អាស៊ី​ភូមិភាគ​អាគ្នេយ៍។​

ប្រតិបត្តិការ​ល្បាត​រួមគ្នា​របស់​កងទ័ព​ជើង​ទឹក​​នៃ​ប្រទេស​​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​ហ្វីលីពីន​ បានផ្តើម​​ឡើង​​នៅ​ខណៈ​ដែល​ការ​វាយប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ចាប់តាំង​ពី​ថ្ងៃ​ទី​២៣​ឧសភា​មក​រវាង​កងទ័ព​ហ្វីលីពីន​និង​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុលនិយម​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​វាយ​កាន់​កាប់​បាន​ទឹកដី​​មួយ​ផ្នែក​នៃ​ក្រុង​Marawi នៅ​លើ​កោះ Mindanao ភាគ​ខាង​ត្បូង​ហ្វីលីពីន។

យោងតាម​ការ​បញ្ជាក់​អះអាង​របស់​ប្រមុខ​កងទ័ព​ឥណ្ឌូណេស៊ី ប្រតិបតិ្តការ​ល្បាត​រួម​គ្នា​រវាង​កងទ័ព​ជើងទឹក​ទាំង​បី​ប្រទេស​ជិត​ខាង​គ្នា​នេះ​ ត្រូវ​បាន​អន្តរាគម​ឡើង​នៅ​ ចំ​ឱកាស​ល្អ​មួយ បន្ទាប់ពី​ការ​បើក​ប្រតិបត្តិការ​ល្បាត​រួម​គ្នា​នៅ​កោះ Tarakan ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី ហើយ​ឥណ្ឌូណេស៊ី​ក៏​ព្យាយាម​ជានិច្ច​រារាំង​មិន​អោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៅ​ក្រុង​ Marawi អាច​រត់​គេច​ខ្លួន​ចេញ​ពី​ហ្វីលីពីន​ដើម្បី​ទៅ​ជ្រក​កោន​នៅ​ក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​បាន​ឡើយ។
 
ប្រមុខ​កងទ័ព​ឥណ្ឌូណេស៊ី បាន​គូស​បញ្ជាក់​បន្ថែម​​ទៀតថា ​“សកម្មភាព​ចោរ​ប្លន់​ផ្ទួនៗ​​គ្នា​នៅ​តាម​សមុទ្រ​ព្រម​ទាំង​ការ​ចាប់​ជម្រិត​មនុស្ស​ជាញឹកញាប់​នៅ​​ច្រក​សមុទ្រ​ Sulu   បាន​ជះ​ផល​ប៉ះពាល់​យ៉ាង​សន្ធឹកសន្ធាប់​ណាស់​នៅ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​របស់​​ប្រទេស​ជិត​ខាង​ទាំង​បី។ ដោយមូលហេតុ​នេះ​ហើយ បាន​ជា​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី​និង​ហ្វីលីពីន ចាត់​វិធានការ​រួមគ្នា​ដើម្បី​រៀបចំ​បង្កើត​អោយ​មាន​​ការ​ល្បាត​រួមគ្នា​របស់​កងទ័ព​ជើង​ទឹក​ទាំង​បី​ប្រទេស​​នេះ។
 
មិនតែប៉ុណ្ណោះ ប្រទេស​ទាំង​បី​ ក៏​បានរៀបចំ​ដំឡើង​ផង​ដែរ​នូវ​​មជ្ឈមណ្ឌល​​បញ្ជាការ​ដែន​សមុទ្រ​ ដូចជា​​នៅ Tarkan ​សម្រាប់​ឥណ្ឌូណេស៊ី នៅ Tawau សម្រាប់​​ម៉ាឡេស៊ី​​និង​នៅ​Bongao  សម្រាប់​​ហ្វីលីពីន ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​ប្រមែ​ប្រមូលព័ត៌មាន​និង​សម្រប​សម្រួល​​ការ​​យាម​ល្បាត​តាម​​ដែន​សមុទ្រ​ផងដែរ។
 
គួរបញ្ជាក់ផងដែរថា តាំងពីខែ​ឧសភា​ឆ្នាំ​២០១៦​មក ប្រទេសទាំង​បី​ខាង​លើ​ បាន​យល់​ព្រម​ព្រៀង​​គ្នាដើម្បី​បើក​ប្រតិបត្តិ​ការ​ល្បាត​រូម​គ្នា​នៅ​តាម​ដែន​សមុទ្រ​និង​​ចែក​រំលែក​ព័ត៌មាន​អោយ​គ្នា​​ទៅ​វិញ​ទៅ​មក​​បន្ទាប់​ពី​មាន​ការ​ចាប់​ជម្រិត​ជន​បរទេស​​មួយ​ចំនួន​​ដោយ​ក្រុម​អ៊ីស្លាម Abu Sayyaf ​នៅ​ក្នុង​តំបន់ Mindanao ។ ក្រុមអ៊ីស្លាម Abu Sayyaf ដែល​សន្យា​ថា​ពួក​គេ​នឹង​មាន​​ភក្តីភាព​​ជានិច្ច​ចំពោះ​អង្គការ​រដ្ឋអ៊ីស្លាម​៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ