ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/06 12h00 GMT
អាស៊ី

ប្រធានាធិបតី​​​កូរ៉េ​​​ខាង​​​ត្បូង​​ ចង់​​​ដើរ​​​ចេញ​​​ពី​​​​នុយក្លេអ៊ែរ​​

media  
ប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក Moon Jae-in REUTERS

ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​លោក Moon Jae-in  បាន​សន្យា​​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​នឹង​បោះបង់​ចោល​នូវ​គម្រោង​នានា​នៃ​ប្រតិករ​នុយក្លេអ៊ែរ​ថ្មីៗ នៅ​ក្នុង​ក្របខណ្ឌ​​គោល​នយោបាយ​មួយ​ដើម្បី​ដើរ​ចេញ​ពី​នុយក្លេអ៊ែរ ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in  ធ្លាប់​បាន​សន្យា​នៅ​ឱកាស​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​ កូរ៉េ​ខាង​ត្បូង​នឹង​ដើរ​ចេញ​ជា​បណ្តើរ​ៗ​ពី​ថាមពល​នុយក្លេអ៊ែរ​និង​អភិវឌ្ឍ​ថាមពល​​ព្រះអាទិត្យ​និង​ខ្យល់។

 
គ្រោះ​មហន្តរាយ​នៅ​ហ្វូគូស៊ីម៉ា​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ខែ​មីនា​ឆ្នាំ ២០១១ ដែល​បាន​នាំ​មក​នូវ​ការ​រំជួយដី​និង​រលកយក្ស​ស៊ូណា​ បាន​​ដិត​​ជាប់​យ៉ាង​ជ្រៅ​​នៅ​ក្នុង​​មតិ​សាធារណៈ​​កូរ៉េ​ខាង​ត្បូង​និង​នៅ​លើ​ហានិភ័យ​ដែល​ទាក់​ទង​នឹង​ថាមពល​នុយក្លេអ៊ែរ។
 
“ យើង​នឹង​ចូល​នៅ​ក្នុង​សម័យ​ក្រោយ​នុយក្លេអ៊ែរ" នេះ​ជា​ការថ្លែង​សុន្ទរកថា​មួយ​​របស់​លោក Moon នៅ​ឱកាស​ការ​ប្រារព្ធ​ពិធី​មួយ​ដើម្បី​រំសាយ​ចោល​ជាលើក​ទី​មួយ​នូវ​មាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​មួយ”​។
 
លោក Moon បាន​ថ្លែង​បន្ថែម​ទៀត​ថា លោក​នឹង​បោះបង់​ចោល​គម្រោង​មាស៊ីន​ប្រតិករ​ថ្មី​ៗ​​ទាំង​អស់​​ដែលបច្ចុប្បន្ន​​កំពុង​ដំណើរ​ការ ហើយ​លោក​ក៏​នឹង​មិន​ពន្យា​ជីវិត​​នៃ​មាស៊ីន​ប្រតិករ​ដែល​មាន​ស្រាប់​នោះ​ដែរ។​​​​​
 
មាស៊ីន​ប្រតិករ​ ​ជា​ច្រើន​​ មាន​ទីតាំង​នៅ​ក្បែរ​តំបន់​លំនៅដ្ឋាន​​ដែល​មាន​ប្រជាជន​រស់​នៅ​យ៉ាង​ច្រើន​កុះករ នេះ​ជាការ​កត់​សម្គាល់​របស់​លោក Moon ​ដោយ​លោក​បាន​ព្រមានទៀត​​ពី​​"ផល​វិបាក​​នានា​ដែល​គេ​មិន​អាច​ប៉ាន់​ស្មាន​បាន​នៅ​ក្នុង​ការ​តម្លើង​​មាស៊ីនប្រតិករ​របស់​​កូរ៉េ​ខាង​ត្បូង"។​ លោក Moon​ ក៏ បាន​សម្តែង​ការព្រួយ​បារម្ភ​ខ្លាំង​ដោយបាន​​លើក​ឡើង​ថា កូរ៉េ​ខាង​ត្បូង ពុំមែន​អាច​ចាក​ផុត​ពី​ហានិភ័យ​នៃ​គ្រោះ​រញ្ជួយ​ដី​និង​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​មួយ​ដែល​​បង្ក​ឡើង​​ដោយ​ការ​រញ្ជួយ​ដី​​ ដែល​ជា​គ្រោះ​មហន្តរាយដ៏កាចសាហាវបំផុតមួយ។​
 
កូរ៉េ​ខាង​ត្បូង​សព្វ​ថ្ងៃ​នេះ មាន​មាស៊ីន​ប្រតិករ​ចំនួន​២៥ ដែល​​ផលិត​បាន ៣០%​ នៃ​ថាមពល​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ប្រទេស​។ ​ហើយ​ក្នុង​ចំណោម​នោះ មាស៊ីន​ប្រតិករ​ជា​ច្រើន ត្រូវ​បាន​គេ​សន្មត់​ថា​គួរតែ​បញ្ឈប់ដំណើរការ​នៅ​រវាង​ចន្លោះ​ឆ្នាំ ២០២០​និង​ឆ្នាំ ២០៣០ ។ ​រីឯ​សេចក្តី​សម្រេចចិត្ត​ដើម្បី​ពន្យា​នូវ ​វត្តមាន​របស់​វា គឺ​ត្រូវ​​ស្ថិត​នៅ​ក្រោម​សេចក្តី​សម្រេចចិត្ត​នៃ​អាណត្តិ​ប្រធានាធិបតី លោក Moon ។​
 
មិនតែប៉ុណ្ណោះ លោក​ Moon ​ថែម​ទាំងបាន​​​សន្យា​ទៀត​ថា​​នឹង​ដឹក​នាំ​ប្រទេស​កូរ៉េខាងត្បូង ​ចូល​ទៅ​ក្នុង​សករាជ​«ក្រោយ​ថាមពល​ធ្យូង​ថ្ម​ "​ដើម្បី​ការ​កែ​លម្អ​គុណភាព​ខ្យល់។ ប៉ុន្តែ​នៅ​កូរ៉េ​ខាង​ត្បូង​ ៤០% នៃ​ថាមពល​ត្រូវ​បាន​ផលិត​ដោយ​ធ្យូងថ្ម​ ហើយ​ការ​លុបបំបាត់​ចោល​​រោងចក្រ​ថាមពល​កំដៅ​ អាច​​នឹង​ជំរុញ​ឲ្យ​ថាមពល​នេះ ឡើង​​ថ្លៃ​ជា​អតិបរិមា-នេះ​ជាការព្រមានរបស់​​ក្រុម​អ្នកជំនាញ​៕​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ