អានតួអត្ថបទ
ភូមា-ថៃ

ភូមា​​និង​​ថៃ ដុត​កំទេច​គ្រឿងញាន​ដែល​មាន​តម្លៃ​ជិត​៩០០​លាន​អ៊ឺរ៉ូ

ប្រទេស​ភូមា​និង​ថៃ​ដែល​ជា​តំបន់​ដ៏​ជួញដូរ​គ្រឿងញាន​ដ៏​សកម្ម​នៅ​អាស៊ី​ភូមិ​ភាគ​​អាគ្នេយ៍ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដុត​កំទេច​ចោល​គ្រឿងញាន​ដែល​មាន​តម្លៃ​ជិត ៩០០​លាន​អ៊ឺរ៉ូ ដើម្បីបញ្ជាក់​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​ជួញដូរ​គ្រឿងញាន​ដែល​កំពុង​តែ​កើន​ឡើង​យ៉ាងពេញទំហឹង។

ថ្ងៃចន្ទ​២៧​មិថុនា​២០១៧​ គ្រឿងញានរឹបអូសចុងក្រោយ​ត្រូវគេដុត​កំទេចចោល​​នៅ​ភូមា​និង​ថៃ​
ថ្ងៃចន្ទ​២៧​មិថុនា​២០១៧​ គ្រឿងញានរឹបអូសចុងក្រោយ​ត្រូវគេដុត​កំទេចចោល​​នៅ​ភូមា​និង​ថៃ​ RFI / Guillaume Thibault
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​ការ​ដុត​បំផ្លាញចោល​គ្រឿង​ញៀន​ដ៏​ច្រើន​សម្បើម​អស្ចារ្យ​មួយ​​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​ភូមា គ្រឿងញាន​ដែល​​មាន​តម្លៃ​ជិត​៩០០​លាន​អ៊ឺរ៉ូ​-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​មន្ត្រី​ប៉ូលីស​ភូមា​ម្នាក់​នៅ​នា​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញាន​នា​ថ្ងៃ​ចន្ទ​នេះ។

ប្រទេស ភូមា​ដែល​សព្វថ្ងៃ​ស្ថិត​​ដឹកនាំរបស់​រដ្ឋាភិបាល​ស៊ីវីល​របស់​លោកស្រី អ៊ុងសាន ស៊ូជី ស្ថិត​នៅ​​ជា​តំបន់​ផលិត​គ្រឿងញាន​ដ៏​ធំ​សម្បើម​ជាងគេ​​នៅ​លើ​លោក​​ដែល​​បន្សល់​ទុក​​ដោយ​របប​សឹក​ភូមា​តាំង​តែ​ជា​ច្រើន​ទសវត្សន៍​កន្លង​មក​ហើយ។

ជាសរុប​នៅ​ភូមា គ្រឿងញាន​នានា​ដែល​អាជ្ញាធរ​ភូមា ​បាន​ដុត​រលាយ​ចោល ​​ដូច​ជា​​អាភៀន héroïne ​កញ្ឆា និង​​méthamphétamines​នោះ មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​ជាង ៣៤០​លាន​អ៊ឺរ៉ូ​។ នៅ​ប្រទេស​ថៃ​វិញ អាភៀន​ដែល​អាជ្ញាធរ បាន​ដុត​កំទេច​ចោល​ គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​ប្រមាណ​ជា​​៥២៦​លាន​អ៊ឺរ៉ូ។

បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ចំនួន​ទឹកប្រាក់​សរុប​នៃ​ការ​ដុត​បំផ្លាញ​​គ្រឿងញាន​របស់​ប្រទេស​ទាំង​ពីរ​នេះ នៅ​មាន​កំរិតនៅ​​ថេរ​​ដដែល។

ប្រទេស​ថៃ​និង​ភូមា ​មាន​ឆន្ទះ​ចង់​បង្ហាញ​ពិភពលោក​ថា ប្រទេស​ខ្លួន​បាន​ចូលរូម​យ៉ាង​សកម្ម​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​ជួញដូរ​គ្រឿង​ញាន​ ជាមួយនឹង​​ប្រតិបត្តិការ​ដុត​បំផ្លាញ​​គ្រឿងញាន​ដ៏​សម្បើមអស្ចារ្យដូច​​នៅ​ពេល​​ព្រឹក​មិញ​នេះ​ ​និង​ការ​ដាក់​ពិន័យ​​ទោស​យ៉ាង​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ពន្ធនាគារ​​បើទោះបី​ជា​​អ្នក​ជួញដូរ​គ្រឿង​ញាន​កំប៉ិកកំប៉ុក​ក៏​ដោយ​ក្តី។​​

គួររំលឹកថា តំបន់​ត្រីកោណមាស​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​លាវ ថៃ​និង​ភូមា ជា​យូរយារ​​កន្លង​មក​ហើយ ស្ថិត​នៅ​ជា​តំបន់​​ដ៏​សកម្ម​បំផុត​ក្នុង​ការ​ផលិត​អាភៀន​និង​héroïne រហូត​ទល់​ដល់​ពេល​ប្រទេស​អាហ្វហ្កានីស្ថាន ​បាន​ក្លាយ​ទៅ​ជា​តំបន់​ផលិត​គ្រឿង​ញាន​ដ៏​សកម្មបំផុត​​វិញ​ម្តង​​។

ចំណែក​នៅ រដ្ឋ​Shan ដែល​ស្ថិត​នៅ​​ភាគ​ខាង​កើត​​ប្រទេស​ភូមា បាន​ផ្តោត​ស្ទើរ​តែ​ទាំង​ស្រុងទៅហើយ​​ទៅ​លើ​ដំណាំ​អាភៀន​​នៅ​ក្នុង​ប្រទេស​និង​​​ស្ថិត​​ក្នុង​ចំណាត់​ថ្នាក់​​លេខ ២ ​​ខាង​​​ផលិត​អាភៀន​ដ៏​ធំ​ជាង​គេ​ដែរ​នៅ​លើ​លោក៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ