អានតួអត្ថបទ
ចិន​

មន្ត្រីជាន់ខ្ពស់​​គណបក្ស​​​កុម្មុយនិស្ត​​ចិន​​មួយរូប​​​​​ស្ថិត​ក្រោម​​ការ​​ស៊ើបអង្កេត​ផ្លូវច្បាប់​​​

Sun Zhengcai ស៊ុន ចឹងឆាយ ​មន្ត្រី​ជាន់ខ្ពស់​​​បក្ស​​កុម្មុយនិស្ត​ចិន​នៅ​ក្រុងឆុងឈីង ​​​Chongqing ភាគ​និរតី ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​តុលាការ។ លោក​ស៊ុន ជាប់​សង្ស័យ​​​ថា បានបំពានធ្ងន់ធ្ងរ​​លើ​វិន័យ​បក្ស​កុម្មុយនិស្ត។

លោក Sun Zhengcai ក្នុង​ឱកាស​​សមាជ​បក្ស​​កុម្មុយនិស្ត​ចិន​ ខែ​វិច្ឆិកា ​ឆ្នាំ២០១២​
លោក Sun Zhengcai ក្នុង​ឱកាស​​សមាជ​បក្ស​​កុម្មុយនិស្ត​ចិន​ ខែ​វិច្ឆិកា ​ឆ្នាំ២០១២​ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

លោក​Sun Zhengcai ស៊ុន ចឹងឆាយ ជា​អ្នកដឺកនាំ​បក្ស​កុម្មុយនិស្ត​នៅ​ទីក្រុង​ចុងឈីង​ ភាគ​និរតី។ គេ​ស្គាល់​ថា លោក​ជាមន្ត្រី​ជាន់ខ្ពស់​មួយរូប ​ដែល​អាច​ទទួលបាន​តំណែង​ខ្ពស់ៗ​ ​ក្នុង​ប្រទេស។ តែ​កាលពី​ថ្ងៃសៅរ៍ ​​ចិន​ចេញ​ព័ត៌មាន​ថា ​​ លោក Chen Miner ឆិន មីងអឺ ដែលជា​​មន្ត្រី​សំខាន់​មួយរូប​ក្នុង​បក្ស​កុម្មុយនិស្ត និង​​​ជា​អ្នកជំនិតនឹង​ប្រធានាធិបតី ​​ឡើង​មក​កាន់តំណែង​ជំនួស​លោក​ស៊ុនវិញ។

លោក​ស៊ុន ជាប់សង្ស័យ​ពីបទ​បំពាន​​​វិន័យ​បក្ស​កុម្មុយនិស្ត ​​ជាទូទៅ អាច​មានន័យ​ថា ​លោក​អាច​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ​រឺ​ក៏​ថា លោក​បាន​ដើរ​ផ្ទុយ​ខ្សែបន្ទាត់​បក្ស​។ ​យោងតាម​ប្រភព​ព័ត៌មា​នទទួលបាន​ពី​Reuters ​​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​ជាច្រើន​នាក់ បាន​ប្រាប់ថា លោក ​ស៊ុន ចឹងឆាយ ​បាន​បង្ក​​កំហុស​នយោបាយ។ ទោះយ៉ាងនេះ​ក្តី ​លោកស៊ុន នៅ​តែ​មាន​ឈ្មោះ​ជា​សមាជិក​ការិយាល័យ​នយោបាយ​​បក្ស​កុម្មុយនិស្ត​​ដដែល។ ជាទូទៅ មន្ត្រី​ដឺកនាំ​ជាន់ខ្ពស់ក្នុង​បក្ស​ ត្រូវ​ដកហូត​​ពីតំណែង​ លុះត្រា​មាន​និតិវិធី​ផ្លូវការ​ប្រឆាំង​​ពួកគេ។

បក្ស​កុម្មុយនិស្ត​​ចិន​មាន​វិន័យ​តឹងតែង ប្រធានាធិបតី​ស៊ី ជីនពីង ប្រកាន់​ខ្ជាប់​អាទិភាពនយោបាយ​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ​នៅ​អំឡុង​ចុងឆ្នាំ​នេះ បក្ស​កុម្មុយនិស្ត​ចិន​​នឹង​រៀបចំ​សមាជ។ គេមើល​ឃើញ​ថា សមាជ​នេះ​​អាច​ជួយ​លោក​ស៊ី ជីនពីង អោយ​ពង្រឹង​អំណាចលោក​​ថែមទៀត៕ ​ ​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ