ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
អាស៊ី

មនុស្ស​​រាប់ពាន់នាក់​​​នៅ​ហុងកុង​​ដង្ហែ​ក្បួន​​គោរព​​វិញ្ញាណក្ខ័ន្ធ​​លោក​​លីវ ស៊ាវប៉ូ​​​

media  
ការដង្ហែក្បួន​ឧទ្ទិស​ដល់​លោក​លីវ ស៊ាវប៉ូ នៅ​ហុងកុង​ ថ្អៃ​១៥កក្កដា ២០១៧ REUTERS/Bobby Yip

យប់​ថ្ងៃសៅរ៍​ម្សិលមិញ ពលរដ្ឋ​នៅ​ហុងកុង​រាប់ពាន់​នាក់​បាននាំគ្នាចុះ​តាមដងផ្លូវ ​​ដង្ហែក្បួន​គោរព​វិញ្ញាណក្ខ័ន្ធ​​ជ័យលាភី​ណូបែល​សន្តិភាព លីវ ស៊ាវប៉ូ​​​ ដែល​បាន​ទទួលមរណភាព​កាលពី​ព្រហស្បតិ៍។ ធាតុ​​​របស់​លោក​លីវ ​ត្រូវបាន​​​យកទៅ​បាច​ក្នុង​ទឹកសមុទ្រ។​ ថ្ងៃអាទិត្យ​នេះ អូស្ត្រាលី​បានអំពាវនាវ​អោយ​ចិន​ដោះលែង​ភរិយា​លោក​លីវ អោយ​មាន​សេរីភាព​ពេញលេញ។

មនុស្ស​នៅហុងកុងរាប់ពាន់នាក់​បាននាំគ្នា​ដង្ហែក្បួន​ ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​ជ័យលាភី​ណូបែល​សន្តិភាព លីវ ស៊ាវប៉ូ យប់​ថ្ងៃសៅរ៍​ម្សិលមិញ។ ​ក្បួនដង្ហែ​បាន​ដំណើរការ​​តាម​បែបផែន​សន្តិភាព។ ប៉ុន្តែ កន្លះម៉ោង​ក្រោយ​មក ​ប៉ូលិសបាន​ចាប់​ខ្លួន​បុរស​ម្នាក់ ដោយសារ​​បុរស​នោះ​មាន​ទង់ជាតិ​ចិន សរសេរ​ពាក្យ​ថា៖ ​“ចិនជា​ប្រទេស​ហ្វាស៊ីស ដែល​សម្លាប់​លីវ ស៊ាវ​ប៉ូ”។ ​

ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ២០១០ ​​លីវ ស៊ាវប៉ូ បាន​ទទួលមរណភាព កាលពី​ថ្ងៃព្រហស្បតិ៍ ដោយ​ជំងឺ​មហារីក​ថ្លើម។ ប៉ុន្តែចិន​គ្មាន​កន្លែង​បញ្ចុះ​សព​លោក​តាម​ប្រពៃណី​ទេ បែរ​ជា​​​បូជា​សពលោក ​ហើយ​ធាតុលោក​ទៀតសោត​ក៏ត្រូវបាន​បាច​ចោល​ក្នុងសមុទ្រ។ បងប្រុស​លោក​លីវ ស៊ាវប៉ូ ​​បាន​ថ្លែង​សន្និសីទ​សារព័ត៌មាន​​​​អរគុណ​ទង្វើ​​របស់​អាជ្ញាធរ​​ ហើយ​អះអាង​​ថា ​ការរៀបចំ​ទាំងនេះគឺធ្វើឡើងតាម​បំណង​ក្រុមគ្រួសារ​លោ​កលីវ។ ​

អ្នកជិតដិត​នឹង​លោក​លីវ ជាច្រើន​រូប​មិនបាន​យល់ដូច្នេះទេ ​ពួកគេ​បាន​បរិហារ​ការដែល​លោក​លីវ ស៊ាវប៉ូ គ្មាន​កន្លែង​ទុកធាតុ គ្មាន​កន្លែង​បញ្ចុះ​សាកសព។ ​​​អ្នក​​​ជិតដិត​នឹង​គ្រួសារ​លោក​លីវ លើកឡើង​ថា អាជ្ញាធរ​មិន​អនុញ្ញាត​អោយ​​មាន​ផ្នូរ​សម្រាប់​លោកលីវ ដោយសារ​ខ្លាចថា​ ​ផ្នូរនេះ​អាច​​នឹង​​ក្លាយជា​ទីកន្លែង​ជួបជុំគ្នា​របស់​សកម្មជន​ប្រឆាំង​ក្នុងស្រុក ព្រោះថា លោក​លីវ ស៊ាវប៉ូ ជា​សកម្មជន​ប្រឆាំង​ល្បីឈ្មោះ។

ពេលនេះ គេ​​មិនទាន់ទុកចិត្ត​ថា ​លោកស្រី​ លីវ ស្យា ជា​ភរិយា​លោក​លីវ បាន​ទទួល​​​សេរីភាពតាម​ការ​អះអាង​របស់​អាជ្ញាធរ​ចិន​ទេ។ គ្រួសារ​លោកស្រី​នៅ​​មិនទាន់​អាច​ទាក់ទង​លោកស្រីបានទេ។ អូស្ត្រាលី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ បាន​អំពាវនាវ​អោយ​ចិន​ដោះលែង​ភរិយា​លោក​លីវ និង​អនុញ្ញាត​អោយ​គាត់​​​បានចាកចេញ​ពី​ទឹកដី​ចិន ប្រសិន​បើ​គាត់​ចង់ចាកចេញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ