អានតួអត្ថបទ
ចិន-ការរញ្ជួយដី

ស្លាប់​​១៩​នាក់​និង​រង​​របួស​២៤៧​នាក់​នៅ​ក្នុង​គ្រោះរំជួយដី​មួយ​នៅ​ភាគ​និរតី​​ប្រទេសចិន​​​

នៅ​ប្រទេស​ចិន ​ការ​រំជួយ​ដី​មួយ​ដ៏​ខ្លាំងក្លា​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​កើតឡើង​នៅ​​ខេត្ត​ស៊ីជាន់ ភាគ​និរតី​នៃប្រទេសចិន​។​ យោងតាម​តួលេខ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវការចិន​​នៅព្រឹក​ថ្ងៃ​ពុធ​ទី​៩​សីហា​នេះ​ គ្រោះរំជួយដី​នេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៩​​នាក់​និង​រង​របួស​ជន​ចំនួន​២៤៧​​នាក់។

កង​កម្លាំង​​​​យោធា​​​ចិន​​​បាន​​​​​ជួយលើក​​​​​អ្នក​នៅ​រស់រាន​​​មាន​​ជីវិត​​​​​​បន្ទាប់​ពី​​មាន​​ការរញ្ជួយដី​​​មួយ​​​​នៅ​​​​​​​​ Jiuzhaigou ​​តំបន់​ Ngawa​ ខេត្ត​​ស៊ីជាន់​​នៅ​ថ្ងៃទី៩​សីហា​​​២០១៧​​
កង​កម្លាំង​​​​យោធា​​​ចិន​​​បាន​​​​​ជួយលើក​​​​​អ្នក​នៅ​រស់រាន​​​មាន​​ជីវិត​​​​​​បន្ទាប់​ពី​​មាន​​ការរញ្ជួយដី​​​មួយ​​​​នៅ​​​​​​​​ Jiuzhaigou ​​តំបន់​ Ngawa​ ខេត្ត​​ស៊ីជាន់​​នៅ​ថ្ងៃទី៩​សីហា​​​២០១៧​​ Wang Qin via REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​យាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការចិន គ្រោះរំជួយដី​កាលពី​ម្សិលមិញ​មាន​កម្រិត​៧​អង្សា​តាម​មាត្រាដ្ឋាន​Riithchter ​និង​បាន​វាយប្រហារ​នៅ​តំបន់​​ដាច់​ស្រយាល​និង​ក៏​ជា​តំបន់​ភ្នំ​​នៃ​​ខេត្ត​ស៊ីជាន់​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០ ​គម ក្នុង​ភាគពាយព្យ​​នៃ​ក្រុង Guangyuan ។

នៅ​ក្នុងគ្រោះរំជួយដីនេះ ​យោងតាម​ទូទស្សរដ្ឋ​ចិន ​តួលេខ​ចុង​ក្រោយ​នៃ​ចំនួន​ជន​រងគ្រោះ​ស្លាប់ មាន​យ៉ាង​តិច​១៩​នាក់​និង​រង​របួស​ជន​២៤៧​នាក់។

ចំណែក​កាសែត​ចិន​វិញ បាន​អះអាង​ប្រាប់​ថា មាន​ជន​ទេសចរជាតិ​បារាំង​ម្នាក់​និង​​ស្ត្រី​ជាតិ​កាណាដា​ម្នាក់​ត្រូវ​រង​របួស​ស្រាល​។ ​ គួរបញ្ជាក់ថា តំបន់​នេះ ​គឺ​ជា​តំបន់​ទេសចរ ​និង​មាន​សួន​ឧទ្យាន្ត​ជាតិ​មួយ​​ដែល​អ្នកទេសចរណ៍​ចូលចិត្ត​មក​ដើរ​លេង​កំសាន្ត​ដើម្បី​មើល​ទេសភាព។​

កាសែតចិនដដែល បានគូសបញ្ជាក់ទៀត​ថា អ្នកទេសចរ​ជាង​៣​ម៉ឹន​នាក់ ត្រូវ​បាន​គេ​ដឹក​ជម្លៀស​ចេញ​ទី​តំបន់​រងការរំជួយដី​នេះហើយ។​សូមរំលឹកថា ខេត្ត​ស៊ីជាន់ គឺ​ជា​តំបន់​មួយ​ដែល​ការ​រំជួយ​ដី​នៅ​តែមាន​សកម្មភាព​យ៉ាង​ខ្លាំង។ ហើយ​ការ​រំជួយ​ដីម្សិលមិញ​ បាន​កើត​ឡើង​នៅ​ម៉ោង​២១​យប់​២០​នាទី​ម៉ោង​ក្នុង​ស្រុក​ នៅ​ក្នុង​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ស៊ីជាន់​​និង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​​ធ្លាប់​រងគ្រោះ​ដោយ​ការ​រំជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ក្នុង​កម្រិត​៨​អង្សា​កាលពី​ខែ​ឧសភា​ឆ្នាំ​២០០៨​ ​ដែល​បាន​សម្លាប់​មនុស្ស​និង​បាត់ខ្លួន​រហូត​ដល់​៨​ម៉ឺន​៧០០០​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ