អានតួអត្ថបទ
ONG-ហ្វីលីពីន

ONG៖​តំបន់​ប៉ែកខាងត្បូង​ហ្វីលីពីន​កំពុង​ជួប​ស្ថានភាព​គ្រោះមហន្តរាយ​មនុស្សធម៌

នៅ​ថ្ងៃ​ពុធ ទី២៣ សីហា ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​ចាប់​អារម្មណ៍​លើ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​មីនដាណាវ​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​ហ្វីលីពីន។ ស្ថានការណ៍​ដែល​អង្គការ​ក្រៅរដ្ឋាភិបាល​សម្គាល់​ឃើញ​ថា កំពុង​ជួប​គ្រោះមហន្តរាយ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​ជាមួយ​នឹង​ការ​បម្លាស់ទី​របស់​ប្រជាជន​ជា​ច្រើន​ពាន់នាក់។ យោង​តាម​ក្រុម​អង្គការ​រដ្ឋាភិបាល ខ្យល់​ព្យុះសង្ឃរា ភាព​រាំងស្ងួត និង​ជម្លោះ​ប្រដាប់អាវុធ​របស់​ក្រុម​ឧទ្ទាម​ផ្សេង គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​រត់ចោល​ផ្ទះសម្បែង​ទៅ​ជ្រកកោណ​កន្លែង​ផ្សេង​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​មីនដាណាវ។

Logo ONG Antion contre la faim
Logo ONG Antion contre la faim Au Burundi, une employée française d'Acf a été tuée et une autre blessée, le 31 décembre 2007, à Ruyigi à 170 km à l'est de Bujumbura.
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ការ​សោកស្តាយ​ខ្លាំង​ជាង​គេ គឺ​ការ​ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ស្ថានភាព​របស់​ប្រជាជន​រស់​នៅ​តំបន់​មីនដាណាវ។ កុំ​ថា​ឡើយ​តម្រូវការ​ជា​គោល សូម្បី​តែ​តម្រូវការ​បន្ទាប់បន្សំ​ក៏​រដ្ឋាភិបាល​មិន​អាច​ផ្គត់ផ្គង់​បាន​ដែរ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក​ទីបូ អង់រី នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ Acted ប្រចាំ​ហ្វីលីពីន​ប្រាប់ AFP។ លោក​អង់រី​បាន​សម្គាល់​ឃើញ​ថា ស្ថានការណ៍​បាន​ធ្លាក់​ដុនដាប​ខ្លាំង​តាំង​ពី ៣ខែ និង​ការ​កាន់កាប់​តំបន់​ម៉ារ៉ាវី​ពី​ក្រុម​អ៊ីស្លាមនិយម។

តាម​លោក​អង់រី មាន​មូលហេតុ​មួយ​ចំនួន​ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​រស់​ក្នុង​តំបន់​មីនដាណាវ​រត់ចោល​ផ្ទះសម្បែង​របស់​ខ្លួន គឺ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ទ័ពរដ្ឋាភិបាល និង​ក្រុមឧទ្ទាម ពិសេស​ក្នុង​ស្រុក​ម៉ារ៉ាវី គ្រោះធម្មជាតិ ពិសេស​ខ្យល់ព្យុះសង្ឃរា​ក្នុង​ឆ្នាំ ២០១២ និង ២០១៣ រួម​ទាំង​គ្រោះ​រាំងស្ងួត​ក្នុង​ឆ្នាំ ២០១៦។ នាយក​អង្គការ​ក្រៅ​រដ្ឋាភិបាល Acted ដដែល​បាន​ប្រមើលមើល​ថា តំបន់​មីនដាណាវ​ដែល​មាន​ប្រជាជន ៥១% រស់​ក្រោម​ខ្សែបន្ទាត់​ក្រីក្រ​នឹង​ជួប​វិបត្តិ​មនុស្សធម៌ និង​សោនាដកម្ម​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ទៀត​ឈ្មោះ Handicap International ដែរ។ រវាង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ម៉ារ៉ាវី​បច្ចុប្បន្ន និង​គ្រោះ​ធម្មជាតិ តំបន់​មីនដាណាវ​កំពុង​ជួប​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ នេះ​ជា​ការ​កត់សម្គាល់​របស់​ Handicap International។ ដោយឡែក អង្គការ​ក្រៅរដ្ឋាភិបាល​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ជំនួយ​បរទេស​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​នៅ​តំបន់​មីនដាណាវ។

តាម​អង្គការ​ប្រឆាំង​នឹង​ភាព​អត់​ឃ្លាន​ដដែល ប្រជាជន​នៅ​មីនដាណាវ​មិន​ទាន់​ស្លាប់​ទេ តែ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ផ្តល់​ជំនួយ​ជា​បន្ទាន់​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ