អានតួអត្ថបទ
ចិន-តៃវ៉ាន់​

សកម្មជន​គាំទ្រ​លិទ្ធិប្រជាធិបតេយ្យ​​តៃវ៉ាន់​មួយ​រូប ​ត្រូវ​បាន​តុលាការ​ចិន​កាត់ទោស​ពី​បទ​”វិទ្ធង្សនា”​

នៅ​នា​​ឱកាស​ជំនុំ​ជំរះ​ទោស​មួយ​នៅ​ក្នុង​ប្រទេស​ចិន​​ ​សកម្មជន​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​មួយ​រូប ឈ្មោះ Lee Ming-Cheh បាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​​តុលាការ​ចិន​នៅ​ខេត្ត​HUnan ​ពី​បទ​”​ធ្វើ​វិទ្ធង្សនា”។ ជា​សវនាការ​មួយ​ដែល​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ជា​ច្រើន​ ​ធ្វើការ​បរិហារ​យ៉ាង​ខ្លាំងក្លា​​និង​ក៏​ជា​ប្រភព​នៃ​ភាព​តាន​តឹង​យ៉ាង​រស់រវើក​ដែរ​រវាង​ទីក្រុង​ប៉េកាំង​និង​​តៃប៉ិ​។​

ក្រុមបាតុករនិន្នាការប្រជាធិបតេយ្យនាំគ្នាលើករូបថតរបស់សកម្មជនការពារសិទ្ធមនុស្សរបស់តៃវ៉ាន់លោក Lee Ming-cheh នៅឱកាសធ្វើបាតុកម្មមួយក្នុងក្រុងហុងកុងក្នុងថ្ងៃចន្ទទី១១កញ្ញា២០១៧
ក្រុមបាតុករនិន្នាការប្រជាធិបតេយ្យនាំគ្នាលើករូបថតរបស់សកម្មជនការពារសិទ្ធមនុស្សរបស់តៃវ៉ាន់លោក Lee Ming-cheh នៅឱកាសធ្វើបាតុកម្មមួយក្នុងក្រុងហុងកុងក្នុងថ្ងៃចន្ទទី១១កញ្ញា២០១៧ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

លោក Lee Ming-Cheh ដែល​ជា​សកម្មជន​ការពារ​សិទ្ធមនុស្ស​តៃវ៉ាន់​មួយ​រូប​ បាន​លេច​មុខ​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​តុលាការ​ចិន​មួយ​នៅ​ខែត្រ Hunan ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ជាមួយ​នឹង​ជន​ជាប់​ចោទ​រួម​គ្នា​ម្នាក់​ទៀត​ជាតិ​ចិន​ឈ្មោះ Peng Yuhua ពី​បទ​ចោទ​ប្រកាន់​ថា​បាន​​​សរសេរ​អត្ថបទ​ការពារ​លិទ្ធិ​ប្រជាធិបតេយ្យ​និង​រិះគន់​ទិះតៀន​គណបក្ស​កុម្មុយនិស្ត​ចិន-នេះ​បើ​យោង​តាម​វិឌីអូ​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គណនីយ​មីក្រូប្លុក​របស់​តុលាការ​ចិន​។​

តាមរយៈវីឌីអូ​នោះ គេ​ឃើញ​រូប​លោក​Lee ​កាត់​សក់​​រះ​យ៉ាង​ខ្លី និង​បាន​ឆ្លើយ​សារភាព​កំហុស​​របស់​ខ្លួន​ដោយ​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ចិន​ពី​បទ​បង្ក​”វទ្ធស្សនា​”​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ចិន។ សកម្មជន​តៃវ៉ាន់​រូប​នេះ-ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ ខ្លួន​បាន​សរសេរ​និង​ផ្សព្វផ្សាយ​អត្ថបទ​ជាច្រើន​​ដែល​មាន​លក្ខណៈ​បែប​បទ​ឧក្រឹដ្ឋ។

មិនតែប៉ុណ្ណោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​តៃវ៉ាន់​រូប​នោះ ថែម​ទាំង​បាន​ថ្លែង​បន្ថែម​ទៀតថា”​លោក​មាន​ការ​យល់​ដឹង​រឹត​តែ​ប្រសើរខ្លាំង​ថែមទៀត បន្ទាប់ពី​លោក​បាន​មើល​ទូរទស្សន៍របស់​​រដ្ឋ​ចិន​នៅ​ក្នុង​ពន្ធាគារ​របស់​លោក មុន​នឹង​ថ្លែង​បញ្ចប់​ពាក្យ​ពេចន៍​នៅ​ក្នុង​សម្លេង​ដ៏​​សោកស្តាយ​ជាទីបំផុត​នៅ​ក្នុងការ​ប្រព្រឹត្ត​កំហុសនេះ​។​

គួរបញ្ជាក់ថា លោក Lee Ming-Cheh ដែលជា​បុគ្គលិក​មួយរូប​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខាង​ការពារ​សិទ្ធិ​មនុស្ស​នេះ ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​​នៅ​ខែ​មីនា​មុន​​នៅ​នា​​អំឡុង​​ពេល​ធ្វើ​ដំណើរ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ពុំ​បាន​ផ្តល់​ដំណឹង​អ្វីសោះ​អោយ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

តែ​​នៅ​ទីបំផុត អាជ្ញាធរ​ចិន បាន​ថ្លែង​​​ប្រាប់​​ថា ​ខ្លួន​បាន​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​​តៃវ៉ាន់​រូប​នេះ ដាក់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ ​ពី​បទ​​ជាប់​សង្ស័យ​ថា​”បាន​បង្ក​​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ចិន”។

​​ហើយ​នៅ​ថ្ងៃ​ចន្ទ​១១​កញ្ញា​ លោក​Lee ក៏ បាន​ឆ្លើយ​ប្រាប់​ដល់​អាជ្ញាធរ​ចិនដែរ​ថា ខ្លួន​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​បែបបទ​​ឧក្រឹដ្ឋ​និង​បាន​​ផ្ញើ​​ទៅ​អោយ​​លោក​ Peng Yuhua ​ដែល​​លោក​ជួប​ស្គាល់​គ្នា​តាម​អ៊ីនធឺនែត​និង​បាន​​​​ជួបប្រាស្រ័យ​ជាមួយគ្នា​ជា​ច្រើន​លើក​ច្រើនគ្រា​នៅ​ក្នុង​ប្រទេស​ចិន។

ក៏ប៉ុន្តែ​យោងតាម​​អ្នកស្រាវជ្រា​វម្នាក់​របស់​អង្គការ Amnesty Internatioonal លោក Patrick Poon "សម្តីសារភាពទោស​កំហុស​របស់​ជនជាប់ចោទទាំងពីររូបនោះ គឺ​វា​ដូច​គ្នា​បេះបិត​​ទៅ​នឹង​ពាក្យពេជន៍​ផ្ទាល់​​របស់​រដ្ឋាភិបាលចិន​ផែរ"​៕​​

​​​​​​​​​​​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ