សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យតៃវ៉ាន់មួយរូប ត្រូវបានតុលាការចិនកាត់ទោសពីបទ”វិទ្ធង្សនា”
នៅនាឱកាសជំនុំជំរះទោសមួយនៅក្នុងប្រទេសចិន សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់មួយរូប ឈ្មោះ Lee Ming-Cheh បានទទួលស្គាល់ការចោទប្រកាន់របស់តុលាការចិននៅខេត្តHUnan ពីបទ”ធ្វើវិទ្ធង្សនា”។ ជាសវនាការមួយដែលត្រូវបានអង្គការការពារសិទ្ធមនុស្សជាច្រើន ធ្វើការបរិហារយ៉ាងខ្លាំងក្លានិងក៏ជាប្រភពនៃភាពតានតឹងយ៉ាងរស់រវើកដែររវាងទីក្រុងប៉េកាំងនិងតៃប៉ិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក Lee Ming-Cheh ដែលជាសកម្មជនការពារសិទ្ធមនុស្សតៃវ៉ាន់មួយរូប បានលេចមុខបង្ហាញខ្លួននៅពីមុខតុលាការចិនមួយនៅខែត្រ Hunan ក្នុងភាគកណ្តាលនៃប្រទេសចិន ជាមួយនឹងជនជាប់ចោទរួមគ្នាម្នាក់ទៀតជាតិចិនឈ្មោះ Peng Yuhua ពីបទចោទប្រកាន់ថាបានសរសេរអត្ថបទការពារលិទ្ធិប្រជាធិបតេយ្យនិងរិះគន់ទិះតៀនគណបក្សកុម្មុយនិស្តចិន-នេះបើយោងតាមវិឌីអូមួយដែលផ្សព្វផ្សាយនៅលើគណនីយមីក្រូប្លុករបស់តុលាការចិន។
តាមរយៈវីឌីអូនោះ គេឃើញរូបលោកLee កាត់សក់រះយ៉ាងខ្លី និងបានឆ្លើយសារភាពកំហុសរបស់ខ្លួនដោយទទួលស្គាល់ការចោទប្រកាន់របស់តុលាការចិនពីបទបង្ក”វទ្ធស្សនា”ប្រឆាំងនឹងរដ្ឋអំណាចចិន។ សកម្មជនតៃវ៉ាន់រូបនេះ-ក៏ទទួលស្គាល់ផងដែរថា ខ្លួនបានសរសេរនិងផ្សព្វផ្សាយអត្ថបទជាច្រើនដែលមានលក្ខណៈបែបបទឧក្រឹដ្ឋ។
មិនតែប៉ុណ្ណោះ សកម្មជនការពារសិទ្ធិមនុស្សតៃវ៉ាន់រូបនោះ ថែមទាំងបានថ្លែងបន្ថែមទៀតថា”លោកមានការយល់ដឹងរឹតតែប្រសើរខ្លាំងថែមទៀត បន្ទាប់ពីលោកបានមើលទូរទស្សន៍របស់រដ្ឋចិននៅក្នុងពន្ធាគាររបស់លោក មុននឹងថ្លែងបញ្ចប់ពាក្យពេចន៍នៅក្នុងសម្លេងដ៏សោកស្តាយជាទីបំផុតនៅក្នុងការប្រព្រឹត្តកំហុសនេះ។
គួរបញ្ជាក់ថា លោក Lee Ming-Cheh ដែលជាបុគ្គលិកមួយរូបរបស់អង្គការក្រៅរដ្ឋាភិបាលខាងការពារសិទ្ធិមនុស្សនេះ ត្រូវបានអាជ្ញាធរចិនចាប់ខ្លួននៅខែមីនាមុននៅនាអំឡុងពេលធ្វើដំណើរមួយនៅក្នុងប្រទេសចិន ដោយពុំបានផ្តល់ដំណឹងអ្វីសោះអោយដល់ក្រុមគ្រួសាររបស់ខ្លួនអស់រយៈពេលជាច្រើនខែ។
តែនៅទីបំផុត អាជ្ញាធរចិន បានថ្លែងប្រាប់ថា ខ្លួនបានចាប់ខ្លួនសកម្មជនគាំទ្រប្រជាធិបតេយ្យតៃវ៉ាន់រូបនេះ ដាក់ឃុំឃាំងនៅក្នុងពន្ធនាគារ ពីបទជាប់សង្ស័យថា”បានបង្កឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន”។
ហើយនៅថ្ងៃចន្ទ១១កញ្ញា លោកLee ក៏ បានឆ្លើយប្រាប់ដល់អាជ្ញាធរចិនដែរថា ខ្លួនបានសរសេរអត្ថបទជាច្រើនដែលមានលក្ខណៈបែបបទឧក្រឹដ្ឋនិងបានផ្ញើទៅអោយលោក Peng Yuhua ដែលលោកជួបស្គាល់គ្នាតាមអ៊ីនធឺនែតនិងបានជួបប្រាស្រ័យជាមួយគ្នាជាច្រើនលើកច្រើនគ្រានៅក្នុងប្រទេសចិន។
ក៏ប៉ុន្តែយោងតាមអ្នកស្រាវជ្រាវម្នាក់របស់អង្គការ Amnesty Internatioonal លោក Patrick Poon "សម្តីសារភាពទោសកំហុសរបស់ជនជាប់ចោទទាំងពីររូបនោះ គឺវាដូចគ្នាបេះបិតទៅនឹងពាក្យពេជន៍ផ្ទាល់របស់រដ្ឋាភិបាលចិនផែរ"៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ