ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អាស៊ី

សកម្មជន​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​មួយ​រូប ​ត្រូវបាន​តុលាការ​ចិនកាត់ទោស​ពីបទ​”វិទ្ធង្សនា”​

media ក្រុមបាតុករនិន្នាការប្រជាធិបតេយ្យនាំគ្នាលើករូបថតរបស់សកម្មជនការពារសិទ្ធមនុស្សរបស់តៃវ៉ាន់លោក Lee Ming-cheh និងសកម្មជនម្នាក់ទៀត នៅឱកាសធ្វើបាតុកម្មមួយនៅហុងកុងក្នុងថ្ងៃចន្ទទី១១កញ្ញា២០១៧ REUTERS/Bobby Yip Yuhua

នៅ​នា​​ឱកាស​ជំនុំ​ជំរះ​ទោស​មួយ​នៅ​ក្នុង​ប្រទេស​ចិន​​ ​សកម្មជន​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​មួយ​រូប ឈ្មោះ Lee Ming-Cheh បាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​​តុលាការ​ចិន​នៅ​ខេត្ត​HUnan ​ពី​បទ​”​ធ្វើ​វិទ្ធង្សនា”។ ជា​សវនាការ​មួយ​ដែល​ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធ​មនុស្ស​ជា​ច្រើន​ ​ធ្វើការ​បរិហារ​យ៉ាង​ខ្លាំងក្លា​​និង​ក៏​ជា​ប្រភព​នៃ​ភាព​តាន​តឹង​យ៉ាង​រស់រវើក​ដែរ​រវាង​ទីក្រុង​ប៉េកាំង​និង​​តៃប៉ិ​។​

លោក Lee Ming-Cheh ដែល​ជា​សកម្មជន​ការពារ​សិទ្ធមនុស្ស​តៃវ៉ាន់​មួយ​រូប​ បាន​លេច​មុខ​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​តុលាការ​ចិន​មួយ​នៅ​ខែត្រ Hunan ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន ជាមួយ​នឹង​ជន​ជាប់​ចោទ​រួម​គ្នា​ម្នាក់​ទៀត​ជាតិ​ចិន​ឈ្មោះ Peng Yuhua ពី​បទ​ចោទ​ប្រកាន់​ថា​បាន​​​សរសេរ​អត្ថបទ​ការពារ​លិទ្ធិ​ប្រជាធិបតេយ្យ​និង​រិះគន់​ទិះតៀន​គណបក្ស​កុម្មុយនិស្ត​ចិន-នេះ​បើ​យោង​តាម​វិឌីអូ​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​គណនីយ​មីក្រូប្លុក​របស់​តុលាការ​ចិន​។​

តាមរយៈវីឌីអូ​នោះ គេ​ឃើញ​រូប​លោក​Lee ​កាត់​សក់​​រះ​យ៉ាង​ខ្លី និង​បាន​ឆ្លើយ​សារភាព​កំហុស​របស់​ខ្លួន​ដោយ​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ចិន​ពី​បទ​បង្ក​”វទ្ធស្សនា​”​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ចិន។ សកម្មជន​តៃវ៉ាន់​រូប​នេះ-ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ ខ្លួន​បាន​សរសេរ​និង​ផ្សព្វផ្សាយ​អត្ថបទ​ជាច្រើន​​ដែល​មាន​លក្ខណៈ​បែប​បទ​ឧក្រឹដ្ឋ។

មិនតែប៉ុណ្ណោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​តៃវ៉ាន់​រូប​នោះ ថែម​ទាំង​បាន​ថ្លែង​បន្ថែម​ទៀតថា”​លោក​មាន​ការ​យល់​ដឹង​រឹត​តែ​ប្រសើរខ្លាំង​ថែមទៀត បន្ទាប់ពី​លោក​បាន​មើល​ទូរទស្សន៍របស់​​រដ្ឋ​ចិន​នៅ​ក្នុង​ពន្ធាគារ​របស់​លោក មុន​នឹង​ថ្លែង​បញ្ចប់​ពាក្យ​ពេចន៍​នៅ​ក្នុង​សម្លេង​ដ៏​​សោកស្តាយ​ជាទីបំផុត​នៅ​ក្នុងការ​ប្រព្រឹត្ត​កំហុសនេះ​។​

គួរបញ្ជាក់ថា លោក Lee Ming-Cheh ដែលជា​បុគ្គលិក​មួយរូប​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខាង​ការពារ​សិទ្ធិ​មនុស្ស​នេះ ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​​នៅ​ខែ​មីនា​មុន​នៅ​នា​​អំឡុង​ពេល​ធ្វើ​ដំណើរ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ពុំ​បាន​ផ្តល់​ដំណឹង​អ្វីសោះ​អោយ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

តែ​​នៅ​ទីបំផុត អាជ្ញាធរ​ចិន បាន​ថ្លែង​អះអាង​ប្រាប់​ថា ​ខ្លួន​បាន​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​តៃវ៉ាន់​រូប​នេះ ដាក់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ជាប់​សង្ស័យ​ថា​”បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ចិន”។

​​ហើយ​នៅ​ថ្ងៃ​ចន្ទ​១១​កញ្ញា​នេះ លោក​Lee បាន​ឆ្លើយ​ប្រាប់​ដល់​អាជ្ញាធរ​ចិន​ថា ខ្លួន​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ជា​បែប​ឧក្រឹដ្ឋ​និង​បាន​​ផ្ញើ​ទៅ​អោយ​​លោក​ Peng ​ដែល​លោក​ជួប​ស្គាល់​គ្នា​តាម​អ៊ីនធឺនែត​និង​បាន​​​​ជួបប្រាស្រ័យ​គ្នា​ជា​ច្រើន​លើក​ច្រើនគ្រាដែរ​នៅ​ក្នុង​ប្រទេស​ចិន។

នៅ​ក្នុង​ការ​ជំនំជំរះទោស​នេះ យោងតាម​លោក Pa trick Poon ដែល​ជា​អ្នកស្រាវជ្រាវ​ម្នាក់​របស់​អង្គការ​Amnesty International “ភាសា​ដែល​ប្រើ​ប្រាស់​ដោយ​ជន​ជាប់​ទោស​ទាំងពីរ​រូប​ នៅ​ក្នុង​ការ​ឆ្លើយ​សារភាព​ពី​បទ​ឧក្រឹដ្ឋ​របស់​ខ្លួននោះ​​ ​មាន​លក្ខណៈ​ដូច​គ្នា​បេះបិត​ទៅ​នឹង​ភាសា​​​​ប្រើប្រាស់ផ្ទាល់​​​ដោយ​រដ្ឋាភិបាល​ចិន​ដែរ៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ