អានតួអត្ថបទ
បង់ក្លាដែស-ភូមា​-រ៉ូហ៊ីងយ៉ា

លោកស្រី​​ អ៊ុង ​សានស៊ូជី ​​​នឹង​​​​ថ្លែង​​​​ទៅ​​​​​កាន់​​​​​ប្រទេស​​​​ជាតិ​​​​​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​អំពី​​វិបត្តិ​​នៅ​​ភាគ​​ខាង​​លិច​​​ភូមា​​​

ថ្នាក់​​​​ដឹកនាំ​​​ភូមា​​​ លោកស្រី​ ​អ៊ុង​ សានស៊ូជី​​នឹង​​​ថ្លែង​​​ទៅ​​កាន់​​​ប្រទេស​ជាតិ​​​នៅ​​សប្តាហ៍​​​ក្រោយ​​ ស្តីអំពី​​​​វិបត្តិ​​​ហិង្សា​នៅ​​​​ភាគ​​​ខាង​​​លិច​​​​​​​ភូមា​។ វិបត្តិ​ហិង្សា​ ​ដែល​​ជំរុញ​​អោយ​​​សហគមន៍​​ ជន​ជាតិ​​​​ភាគ​​​​តិច​ ​​រ៉ូហ៊ីងយ៉ា ​ប្រមាណ​ជា​​ ៣​​សែន​​​៧​​ម៉ឺន​​៩០០០​​​​នាក់​​ ​​នាំ​​​គ្នា​​​រត់​​ភៀស​​ខ្លួន​​​ចេញ​​​ពី​​​ស្រុក​​ទេស​​​របស់​​​ខ្លួន​​​ដើម្បី​​គេច​​ផុត​​​​ពី​​​អំពើ​​​ហិង្សា​​ដែល​​​បង្ក​​ឡើង​​ដោ​យ​​កង​ទ័ព​​ភូមា ​ក្នុងចំណោម​​​នោះ ​​ក៏​​​​មាន​​​​ពួក​​​កុមារៗ​​​​​ដែល​​​នៅ​​ទោល​​ឯកា ​​គ្មាន​​ទីពុំនឹង​​​និង​​​ឆាប់​ងាយ​​​រង​គ្រោះ​។​​

លោកស្រី​ អ៊ុង សានស៊ូជី​ រដ្ឋមន្រ្តី​ការបរទេស​ភូមា ​ថ្លែងទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧១​​នៅ​ទីក្រុង Manhattan ​ក្នុង​រដ្ឋ​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី​ ២១​ខែ​កញ្ញា​ឆ្នាំ ២០១៦ ​
លោកស្រី​ អ៊ុង សានស៊ូជី​ រដ្ឋមន្រ្តី​ការបរទេស​ភូមា ​ថ្លែងទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៧១​​នៅ​ទីក្រុង Manhattan ​ក្នុង​រដ្ឋ​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី​ ២១​ខែ​កញ្ញា​ឆ្នាំ ២០១៦ ​ REUTERS/Carlo Allegri/File Photo
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អ៊ុង សានស៊ូជី ​ថ្នាក់​ដឹកនាំ​​របស់​​ភូមា​នឹង​ធ្វើសេចក្តី​ថ្លែងការណ៍​​​​ស្តី​អំពី​ការ​ផ្សះ​ផ្សា​​ជាតិ​​​និង​​​សន្តិភាព​​​នៅ​​​ក្នុង​​​ប្រទេស​​ក្នុង​សុន្ទរកថា​ខ្លី​មួយ​ តាម​កញ្ជក់​ទូទស្សន៍​នៅ​ថ្ងៃ​ទី ១៩​កញ្ញា​សប្តាហ៍​ក្រោយ-នេះបើ​យោង​តាម​ការ​ថ្លែងបញ្ជាក់​​​របស់​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​​ភូមា​​ប្រាប់​​ដល់​សាព័ត៌មាន។​

ម្យ៉ាងទៀត​ យោង​តាម​តួលេខ​ចុង​ក្រោយ​របស់ ​អ.ស.ប. នៅ​​ថ្ងៃ​ពុធទី​១៣​កញ្ញានេះ ជន​ជាតិ​​ភាគ​តិច​រ៉ូហ៊ីងយ៉ា ជាង ​៣​ សែន ​៧ ​ម៉ឺន ​៩០០០​​នាក់ ​បាន​រត់ភៀស​ខ្លួន​ពី​ភូមា​ទៅ​កាន់​​ប្រទេស​​បង់ក្លាដែស​ចាប់តាំងពី​ចុង​ខែ​សីហា​មក​ម្ល៉េះ​ដើម្បី​គេច​ខ្លួន​ពី​​យុទ្ធនាការ​វាយ​បង្រ្កាប​​របស់​​កងទ័ព​ភូមា​ បន្ទាប់​ពីមាន​​ការវាយប្រហារ​របស់​ក្រុម​​បះបោរ​​រ៉ូហ៊ីងយ៉ា។​

ជា​អតីត​អ្នក​ដឹកនាំ​បក្ស​ប្រឆាំងភូមា​​និងក៏​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដែរ​លោក​ស្រី​ ​​អ៊ុង សានស៊ូជី ត្រូវ​បាន​​សហគមន៍​អន្តរជាតិ​ធ្វើការទិះតៀន ដោយហេតុតែ​​​​​លោកស្រី​ស៊ូជី មិនព្រមនិយាយស្តី​អ្វីសោះ​ នៅ​​លើ​​ជោគ​​វាស្នា​​​​ដ៏រង​ទុក្ខ​​វេទនា ​របស់​​សហគមន៍​​ជន​ជាតិ​ភាគ​​តិច​​រ៉ូហ៊ីងយ៉ា​ ដែលជា​អ្នក​កាន់​​​សាសនា​​ម៊ូស្លីម​​។ ក្រុមជនភៀខ្លួន​រ៉ូហ៊ីងយ៉ា​ ដែល​​ទើប​​​​បាន​​រត់​ភៀស​ខ្លួន​​យ៉ាង​ភ្លូក​ទឹក​ភ្លូក​​ដី​សារ​​ជា​​ថ្មី​ចេញ​​ពី​​​ភូមា។​ ​ជន​ភៀសខ្លួន​ទាំង​នោះ បាន​ធ្វើដំណើរ​ទៅ​​ដល់​​ប្រទេស​​បង់ក្លាដែស ទាំង​ហេវហត់ អត់ឃា្លន​​ដោយ​​ហេតុ​តែ​​​ក្រីក្រ​ខ្លាំងពេក​​ បន្ទាប់ពី​​បាន​ធ្វើ​ដំណើរ​កាត់​ព្រៃនិង​កាត់ព្យុះ​ភ្លៀង​​​អស់រយៈពេល​ជា​ច្រើនថ្ងៃ​កន្លង​​មក។

នៅ​ក្នុង​វិបត្តិ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នេះ អ .ស .ប . មាន​ការ​ព្រួយបារម្ភ​ជាពន់ពេក​​​នៅ​​លើ​អំពើ​​​ហិង្សា​​យ៉ាង​​ព្រៃផ្សៃ​​នៅ​​ក្នុង​​រដ្ឋ​​ ​Rakhine របស់​ភូមា​ និង បាន​​បរិហារ ​​កា​រ​​​ធ្វើ​​​ទុក្ខបុក​ម្នេញ​​​ឥតស្រាកស្រាន្ត​​ពីសំណាក់​​​​​កងទ័ព​​ភូមា​​និង​​ពួក​​អ្នក​​កាន់​​ព្រះពុទ្ធសាសនា​​ជ្រុល​និយម​​​​​​​ប្រឆាំង​ទៅ​លើ​ប្រជាជន​រ៉ូហ៊ីងយ៉ា​​ ដែល អ .ស .ប .ចាត់ទុកដូច​ ​ជា​ការ​បោស​សំអាត​​ជនជាតិ​​ភាគ​​តិចនោះ​​​ដែរ​នៅ​​​​ភូមា​។

ម្យ៉ាង​ទៀត​យោងតាម​អង្គការ ​UNICEF កុមារ ​រ៉ូហ៊ីងយ៉ា​ជាង ​១ ១០០​នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ហិង្សា​នៅ​ភាគ​ខាង​លិច​ភូមា ​បានធ្វើដំណើរ​​ទៅ​ដល់​​ប្រទេស​បង់ក្លាដែស​​ ​ចាប់តាំង​​ពី​​ថ្ងៃ​​ទី​​២៥​​សីហា​​កន្លង​មក។ យោងតាម​​អង្គការ​​ខាង​​លើ​នេះ ​កុមារ​​ៗ​រ៉ូហ៊ីងយ៉ា បាន​រត់ចេញ​ពី​ភូមិ​របស់គេ​ ទៅ​បង់ក្លាដែស​ តែ​ឯក​ឯង​គត់ ​ដោយ​គ្មាន​​ក្រុម​គ្រួសារគេ​ឡើយ។​

នៅ​ថ្ងៃ​ពុធ​១៣​កញ្ញា​នេះ ក្រុមប្រឹក្សា​អ .ស .ប . បាន​ធ្វើការ​រួម​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​​​ ​នៅ​លើ​សំណុំរឿង​រ៉ូហ៊ីងយ៉ា​។ នៅ​ក្នុង​ការ​រួម​ប្រជុំ​នេះ​ ​ប្រទេស​ចិន ដែល​ជា​អ្នក​វិនិយោគិន​បរទេស​ទី​មួយ​នៅ​ភូមា បាន​ថ្លែង​បញ្ជាក់​ជា​សាធារណៈ​ហើយ​ថា ប្រទេសចិន នៅតែ​​គាំទ្រ​​ជានិច្ច​​​ចំពោះ​ទីក្រុង​ Naypyidaw ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ