អានតួអត្ថបទ
បង់ក្លាដែស-ភូមា​

ជន​ភៀស​ខ្លួន​​​​​រ៉ូហ៊ឹងយ៉ា​​​​​​​​រងគ្រោះ​​​ក្នុង​​​ការ​​​លិច​​ទូក​​​​​​​និង​​​​បណ្តាល​​​​ឲ្យ​​​​ស្លាប់​​​​មនុស្ស​​​​យ៉ាង​តិច​​ ១២​​​​នាក់​​​​

ទូក​ដឹក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​គ្រឿង​ដែល​ធ្វើដំណើរ​ទៅ​​បឹងក្លាដែស បាន​លេច​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ជា ហេតុ​បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់​មនុស្ស ១២​នាក់​និង​មនុស្ស​​រាប់​សិប​នាក់​បាត់​ខ្លួន​​។ ជន​រ៉ូហ៊ីងយ៉ាង​គឺ​ជា​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម ដែល​បាន​រត់​ភៀស​​ខ្លួន​ចេញ​ពី​ភូមា​​ដើម្បី​គេច​ផុត​ពី​ការ​ធ្វើ​បុកទុក្ខម្នេញ​ពីសំណាក់​​ទាហាន​ភូមា។​​

ស្ត្រី​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​​ចំណាស់​​ម្នាក់​​​​ត្រូវ​​បាន​​គេ​យក​ទៅ​ដាក់​​នៅ​​​ផ្លូវ​​បណ្តោះអាសន្ន​​ដើម្បី​​ឆ្លង​កាត់​​ព្រំដែន​នៅ ​​Palang Khali ​​ប្រទេស​បង់ក្លាដេស​​នៅ​ថ្ងៃទី ៩​ ខែ​តុលា​ឆ្នាំ​ ២០១៧​
ស្ត្រី​ជន​ភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​​​ចំណាស់​​ម្នាក់​​​​ត្រូវ​​បាន​​គេ​យក​ទៅ​ដាក់​​នៅ​​​ផ្លូវ​​បណ្តោះអាសន្ន​​ដើម្បី​​ឆ្លង​កាត់​​ព្រំដែន​នៅ ​​Palang Khali ​​ប្រទេស​បង់ក្លាដេស​​នៅ​ថ្ងៃទី ៩​ ខែ​តុលា​ឆ្នាំ​ ២០១៧​ REUTERS/Jorge Silva TPX
ផ្សាយពាណិជ្ជកម្ម

ក្រុម​ជនភៀស​ខ្លួន​រ៉ូហ៊ឺងយ៉ា​ប្រមាណ​១០០​នាក់​ដែល​​ក្នុង​នោះ​មនុស្ស​ធំ មាន​​​​ចំនួន​​​​៤០​​នាក់​និង​នៅសេសសល់ទាំងប៉ុន្មាន​ សុទ្ធជា​កុមារ បានទទួល​រងគ្រោះ​នៅ​ក្នុង​ការ​លិច​ទូក​របស់​​​​ពួ​ក​គេ​បាន​​នៅ​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​ត្រង់ ម្តុំ​ភូមិ​​ ជិត​ឆ្នេរ​សមុទ្រ​ Bengale ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់ ទន្លេ​ ​Naf ដែល​ខណ្ឌ​ចែក​ភូមា​និង​បឹងក្លាដែស​។​​

នៅក្នុងគ្រោះថ្នាក់នេះ មានជនភៀសខ្លួនស្លាប់យ៉ាងតិ​១២នាក់​និង​បាត់​ខ្លួន​មនុស្ស​ចំនួន​រាប់​សិប​នាក់ទៀត​។​

យោងតាម​​ឆ្មាំ​សមុទ្រ​បឹងក្លាដែស ​ជនភៀសខ្លួន​រ៉ហ៊ីងយ៉ា បាន​ប្រឈម​នឹង​រលកសមុទ្រ​​ធំៗ​​តាំង​ពី​ជាច្រើន​សប្តាហ៍​មក​ហើយ នៅក្នុងការ​រត់​គេច​ពី​ការ​វាយបង្ក្រាបយ៉ាង​​ហិង្សា​ពី​សំណាក់​​​កង​ទ័ព​​​ភូមា​។ អំពើហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​​បន្ទាប់ពី​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា បាន​បើក​ការ​​វាយប្រហារ​ប្រឆាំង​​ប៉ុស្តិ៍​ប៉ូលីសភូមា​​​ជាច្រើន​​នៅ​រដ្ឋរ៉ាឃីន​នៅ​ថ្ងៃ​ទី​២៥​សីហា​​​។ ចាប់ពីពេលនោះមក កងទ័ព​ភូមា បាន​ធ្វើ​ការ​វាយប្រហារ​និង​ធ្វើការ​បង្ក្រាប​តបត​វិញ​រហូត​ដល់កើត​ផ្ទុះ​​អំពើ​ហិង្សា​ជាថ្មី​ ដែល​ជា​ដើមហេតុ​នៃ​ការ​រត់​ភៀសខ្លួន​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​​រាប់ម៉ឺន​នាក់​​ពីរដ្ឋ​រ៉ាឃីន ដើម្បី​ទៅ​ជ្រកកោន​នៅ​​​បឹងក្លាដែស​ដែល​​​មាន​ព្រំដែន​ជាប់​​​​ជាមួយនឹង​​ភូមា​។

​​​​​នៅ​ក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នេះ ​អសប បាន​វិនិច្ឆ័យ​ថា​​កងទ័ព​ភូមា​និង​ពួក​អ្នកកាន់​ព្រះពុទ្ធសាសនា​ជ្រុលនិយម បាន​អនុវត្ត​ការ​បោស​សំអាត​ជាតិ​ពិន្ធុ​មួយ​ប្រឆាំង​ទល់​នឹង​សហគមន៍​ជន​ជាតិ​ភាគតិច​ដែលជាអ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្រោយពី​មាន​ភាព​ស្ងប់​ស្ងាត់​​បន្តិច លំហូរ​​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​បឹងក្លាដែស បាន​ចាប់​កំរើក​​សារ​ជាថ្មី ជាអាទិ៍​​ដោយ​មកពី​​មូលហេតុការ​​ខ្វះខាត​ស្បៀងអាហារ​ទទួល​ទាន​​នៅ​ភាគ​ខាង​លិចភូមា ជាទី​ដែល​ពួកគេ​ត្រូវ​រង​​ទុក្ខវេទនា​អត់ឃ្លានយ៉ាង​​ខ្លាំង​​​ដែលពុំមាននរណាម្នាក់​​នឹក​ស្រមៃ​ទៅដល់ឡើយ​​- នេះ​បើយោង​តាម​ការ​គូសបញ្ជាក់​របស់ អ.ស.ប. ។

ចំណែក​វិបត្តិ​នៅ​រដ្ឋរ៉ាឃើន​នេះទៀត ក៏ពុំ​​បាន​ផ្តល់​ជា​សញ្ញា​អ្វី​ល្អ​ប្រសើរឡើយ។ ​កងទ័ព​រំដោះ​​រ៉ូហ៊ីងយ៉ា​នៅ​អារ៉ាខាន​​(ARSA)​ បាន​ធ្វើការ​រំលឹក​សារជាថ្មី​នៅ​ថ្ងៃ​សៅរ៍​ម្សិលម្ងៃ​ដែរថា “កិច្ច​ឈប់បាញ់​គ្នា​ជា​ឯកតោភាគី​របស់​ខ្លួនដែលមាន​​​​រយៈពេល​មួយ​ខែ​ដែលចាប់​ផ្តើមឡើងតាំងពីថ្ងៃ​ទី​១០​កញ្ញា​មុន​​នឹង​ត្រូវ​ផុត​រលត់​នៅ​ពាក់​កណ្តាល​អាធ្រាត​ក្នុង​យប់​ថ្ងៃ​ចន្ទ​នេះ​ហើយ។ ​កងទ័ព​រំដោះ​រ៉ូហ៊ីងយ៉ា បាន​ប្រកាស​ដែរ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ភូមា​ចង់​​បង្ហាញ​ពី​ចេតនា​របស់ខ្លួន​ដើម្បី​​សន្តិភាព​ ចលនា​រំដោះ​រ៉ូហ៊ីងយ៉ា ARSA នឹង​​ស្វាគមន៍​តបត​វិញ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ភូមា​​នៅ​តែ​បដិសេធ​ជានិច្ចរាល់​ការ​ចរចា​ជាមួយ​ក្រុម ARSA ។ ទន្ទឹមនេះ ការ​ផ្ទុះ​​អំពើ​ហិង្សា​ជាថ្មីទៀត​នោះ ​បាន​ជំរុញ​ឲ្យ​មាន​លំហូរ​ជន​ភៀស​ខ្លួន​ទៅ​បឹងក្លាដែស​កាន់តែ​ច្រើន​ឡើងៗ​​និងក៏​​ជំរុញអោយ​​វិបត្តិ​មនុស្សធម៌​​កាន់តែ​ធ្លាក់​ចុះ​ដុន​ដាប​ឡើងៗ​ដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ