អានតួអត្ថបទ
អសប-បង់ក្លាដែស

បង់ក្លាដែស​​ទទួល​​​ជនភៀសខ្លួ​ន​​ជនជាតិ​ភាគ​​តិច​​​រ៉ូហ៊ីង​យ៉ា​​​​ជិត​ ​១​ ​លាន​​នាក់​​

ឯកអគ្គ​រដ្ឋទូត​​បង់ក្លាដែស​ប្រចាំ​អសប នៅទីក្រុង​ហ្សឺណែវ​​ បាន​ថ្លែង​នៅថ្ងៃ​ចន្ទ​ម្សិលមិញ​​​ថា​ “ប្រទេស​បង់ក្លាដែស​ ​បាន​ទទួល​ជនភៀសខ្លួន​​ជនជាតិ​ភាគតិច​​រ៉ូហ៊ីងយ៉ា​​ជិត​​១​​លាន​នាក់​ហើយ​​​​ដែល​បាន​រត់គេច​​ចេញពី​អំពើ​ហិង្សា​​នៅ​​ភូមា​ “ ​​ដោយ​​​លោក​បាន​​​រំលឹក​ដែរ​​ថា​ “គឺ​​ជា​​ស្ថានការណ៍​​មួយ​​ដែល​​​មិន​អាច​​ទប់ទល់​បាន​ឡើយ”​។​

Modina Khatun អាយុ ៤៧ ឆ្នាំ​​នៅ​ជំរុំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ រង់ចាំទទួលជំនួយ​មនុស្សធម៌​​នៅជំរំ​ជនភៀសខ្លួន​ Palong Khali ក្នុងប្រទេស​ Bangladesh​នៅ​ថ្ងៃ​ទី​ ២៣​ តុលា​ឆ្នាំ​ ២០១៧​ ។
Modina Khatun អាយុ ៤៧ ឆ្នាំ​​នៅ​ជំរុំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ រង់ចាំទទួលជំនួយ​មនុស្សធម៌​​នៅជំរំ​ជនភៀសខ្លួន​ Palong Khali ក្នុងប្រទេស​ Bangladesh​នៅ​ថ្ងៃ​ទី​ ២៣​ តុលា​ឆ្នាំ​ ២០១៧​ ។ REUTERS/Adnan Abid
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំងពី​ថ្ងៃ​ទី​២៥​សីហា​មុន ជន​ចំនួន ៦​សែន​នាក់ បាន​ឆ្លង​កាត់​ព្រំដែន​រវាង​ភូមា​និង​បង់ក្លាដែស​ដើម្បីគេច​ចេញ​ពី​អំពើ​ហិង្សារបស់​កងទ័ព​ភូមា​ដែល​ធ្វើការ​វាយ​លុក​នៅ​​រដ្ឋ​Arakan ​ជាទី​ដែល​សហគមន៍​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម​​រស់នៅ។ ​កងទ័ព​ភូមា បាន​វាយលុក​ ​ដើម្បី​សងសឹក​តប​ត​ ​​ការ​វាយប្រហារ​មួយ​របស់​ក្រុមឧទ្ទាម​រ៉ួហ៊ីងយ៉ា​។ “ប្រតិបត្តិការ​របស់​យោធា​ភូមា​នេះ ត្រូវ​បាន​ អ.ស.ប.​វាយតម្លៃ​ថា “កងទ័​ភូមា​កំពុង​ធ្វើ​នយោបាយ​​បោស​សំអាត​ជនជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា”។

លោក Shameem Ashan ឯកអគ្គរដ្ឋទូត​​បង់ក្លាដែស​ប្រចាំ អ.ស.ប. ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ថ្លែង​បញ្ជាក់​​នៅ​នា​ឱកាស​នៃ​សម័យ​ប្រជុំ​របស់​ក្រុម​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​ទៀត​ថា “​​ការភៀសខ្លួន​នៃ​ជន​ជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា​នេះ គឺ​ជា​ការ​ចាក​ចេញ​ដ៏​ធំ​សម្បើម​បំផុត​ពី​ប្រទេស​តែ​មួយ​គត់​ចាប់​តាំង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ប្រទេស​រ្វ៉ាន់ដា​ក្នុង​ឆ្នាំ​១៩៩៤​មក”។​​​លោក បាន​គូសបញ្ជាក់​ទៀត​ថា” ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅ​តែ​បន្ត​ភៀស​ខ្លួន​​ចូល​មក​កាន់​ប្រទេស​បង់ក្លាដែស​ជារៀង​រាល់​ថ្ងៃ បើទោះបី​ជា​មាន​អ្នកខ្លះ​អះអាង​ផ្ទុយ​ស្រឡះ​​ក៏ដោយក្តី ក៏​អំពើ​ហិង្សា​នៅ​រដ្ឋ​ Arakan ​នៅ​មិនទាន់​បាន​​បិទ​បញ្ចប់​នៅឡើយទេ។

ក្នុង​ពេល​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បង់ក្លាដែស កំពុងស្ថិតនៅក្នុងទីក្រុង​រ៉ង់ហ្គូន​ដើម្បី​ធ្វើការ​ពិគ្រោះ​គ្នា​​រ​កដំណោះស្រាយ​ជាប់លាប់មួយ​នៅ​ក្នុងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​-នេះ​ជាការបញ្ជាក់បន្ថែម​របស់​ឯកអគ្គរដ្ឋទូត​បឹងក្លាដែស​ប្រចាំ អ.ស.ប.​។ “ម្យ៉ាងទៀត​​ភូមា​​នៅ​តែ​បន្ត​ការ​ឃោសនា​របស់​ខ្លួន​ថា ​ជន​ភាគតិច​រ៉ូហ៊ីងយ៉ា គឺ​ជា​ជនអន្តោប្រវេស្តន៍​ខុសច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។ “ការ​បដិសេធ​យ៉ាង​ជាក់​ស្តែងនៃអត្តសញ្ញាណ​ជន​ជាតិ​​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នេះ នៅ​តែ​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​-នេះ​ជាការបញ្ជាក់បន្ថែម​របស់​លោក Ashan ។​​

នៅថ្ងៃចន្ទម្សិលមិញនេះ សន្និសីទអន្តរជាតិមួយ​បានបើកនៅទីក្រុងហ្សឺណែវ ដើម្បី ​ធ្វើ​ការ​​រៃអង្គាស​មូលនិធិ​ ​យកទៅជួយ​ដល់ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ​ជា​៩​សែន​នាក់​នៅ​​ក្នុង​ប្រទេស​បង់ក្លាដែស បន្ទាប់​ពី​បាន​ភៀសខ្លួន​គេចចេញ​​​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​​​ភូមា​ដែល​​មាន​អ្នកកាន់ព្រះ​​ពុទ្ធសាសនា​ភាគច្រើនបំផុត​នៅ​ក្នុងប្រទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ