អានតួអត្ថបទ
ហ្វីលីពីន

រដ្ឋាភិបាល ​ហ្វីលីពីន​ ប្រកាស​បិទ​បញ្ចប់​ប្រតិបត្តិការ​វាយ​កម្ចាត់​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​ម៉ារ៉ាវី​

នៅ​ហ្វីលីពីន ការ​វាយ​ប្រយុទ្ធ​កម្ចាត់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល​ចាប់​ផ្តើម​តាំង​ពី​៥​ខែ​កន្លង​មក​​​នៅ​ម៉ារ៉ាវី​ បាន​ចប់​រួច​រាល់​ហើយ-នេះ​បើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋមន្ត្រី​ការពារ​​ជាតិ​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​តុលា​នេះ។​

ភ្លើងឆាប​​ឆេះ​​នៅ​ពេល​ដែល​អគារ​មួយ​​ត្រូវ​​រង​ការ​ខូចខាត​ត្រូវ​បាន​គេ​មើល​ឃើញបន្ទាប់ពីទាហានហ្វីលីពីន​​បោស​​សម្អាត​តំបន់​​​​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅ​តំបន់​ដែល​​ហែកហួរ​ដោយសង្រ្គាមនៅទីក្រុងម៉ាវីវី​ហ្វីលីពីននៅថ្ងៃទី ២៣​ ខែតុលាឆ្នាំ ២០១៧​
ភ្លើងឆាប​​ឆេះ​​នៅ​ពេល​ដែល​អគារ​មួយ​​ត្រូវ​​រង​ការ​ខូចខាត​ត្រូវ​បាន​គេ​មើល​ឃើញបន្ទាប់ពីទាហានហ្វីលីពីន​​បោស​​សម្អាត​តំបន់​​​​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅ​តំបន់​ដែល​​ហែកហួរ​ដោយសង្រ្គាមនៅទីក្រុងម៉ាវីវី​ហ្វីលីពីននៅថ្ងៃទី ២៣​ ខែតុលាឆ្នាំ ២០១៧​ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

លោក​ Lorenzana រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន ទើប​​ប្រកាស​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​តុលា​នេះ​ថា”ប្រតិបត្តិការ​ប្រយុទ្ធ​កម្ចាត់​​ពួក​ជីហាត​​រដ្ឋ​អ៊ីស្លាម​នៅ​ក្រុង Marawi បាន​បិទ​បញ្ចប់​​រួច​រាល់​ហើយ​"។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​អះអាង​ទៀត​ថា “ពួក​យុទ្ធជន​អ៊ីស្លាម​​​ដែល​ជា​សមាជិក​​​ក្រុម ​​​Maute ពុំមាន​​នៅ​សេសសល់​ម្នាក់​ឡើយ បន្ទាប់ពីទ័ព​ហ្វីលីពីន បានបើក​ការ​វាយ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​ក្លា​​ជា​លើក​ចុង​ក្រោយរួចមក​​​និង​​ប្រមូល​យក​​បាន​​សាកសព​ចំនួន​ ៤២​ នាក់​ផង​។

រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​គូស​បញ្ជាក់​ដែរ​ថា" សាកសព​ទាំង​នោះ គឺ​ជា​ពួក​យុទ្ធជន​ Mautes លើក​ចុង​ក្រោយ​​​ដែល​បាន​លាក់​ខ្លួន​ពួន​សម្ងំ​នៅ​ក្នុង​អគារ​មួយ​និង​បាន​ធ្វើការ​​បាញ់រះ​មកលើ​យោធា​ហ្វីលីពីន ហើយ​កម្លាំង​ហ្វីលីពីន បាន​បាញ់​តដៃ​វិញ ​រហូត​ដល់​បាន​ទទួល​ជ័យជំនះ​និង​​​រំដោះ​បាន​​​​​​ថ្នូរ​​ទាំង​អស់វិញ"​​។​

គួររំលឹកថា ពួក​យុទ្ធជនMautes ​ដែល​ស្មោះសរ​ជាមួយពួក​​ជីហាត​រដ្ឋអ៊ីស្លាម ចំនួន​រាប់​រយ​​នាក់ បាន​វាយ​ដណ្តើម​​យក​បាន​សង្កាត់​ទាំង​អស់​នៅ​ទីក្រុង​ Marawi​ កាលពី​ថ្ងៃ​ទី ២៣ ឧសភា​​កន្លង​ទៅ​ និង​បាន​​យក​ប្រជាជន​ស៊ីវីល​មក​ធ្វើ​ជា​ខែល​ការពារ​ពួក​គេ។​​

ម្យ៉ាងទៀត ការ​ជូន​ដំណឹង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Duterte អំពី​ការ​វាយ​រំដោះ​ទីក្រុង Marawi កាលពី​ថ្ងៃ​អង្គារ​មុន​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​​មេ​ជីហាត​​​រដ្ឋ​អ៊ីស្លាម​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​ឈ្មោះ​ Isnilon Hapilon រួច​មក។ ​ជន​នេះ ដែល​មាន​​​​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​អាមេរិក ស្ថិត​នៅ​ក្នុង​ចំណោម​ភេរវករ​ដែល​គេ​ចង់​ចាប់​​​ខ្លួន​យ៉ាង​ខ្លាំង​បំផុត​និង​​ត្រូវ​បាន​លោក​ Duterte ក៏ព្រម​ទាំង​អ្នកវិភាគ ចាត់ទុក​ដូច​ថា​ជា​ស្តេច​ក្រាញ់​​របស់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​តំបន់​ទៀត​ផង។

សូម​បញ្ជាក់ថា ប្រជាជន​នៅ ក្រុង Marawi ​ចំនួន ៤​សែន​នាក់ បាន​នាំគ្នា​រត់ភៀសខ្លួន​ពី​ការ​វាយប្រយុទ្ធគ្នា​ ដែល​បាន​សម្លាប់​ជីវិត​ប្រជាជន​ចំនួន​ជាង​១ លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​​៥​​ខែ​ប៉ុណ្ណោះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ