ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ទាហាន​​​កូរ៉េ​​​ខាង​​​ជើង​​​ម្នាក់​​​​រត់​​ចូល​​​ទៅ​​​កូរ៉េ​​​ខាង​​​ត្បូង​​​

media  
ទាហាន​កូរ៉េ​ខាង​ត្បូង​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​ទាហាន​កូរ៉េ​ខាង​ជើង​​ត្រូវ​រង​របួស​កំពុង​ស្នាក់នៅ​​ Hong Ki-won/Yonhap via REUTERS

ទាហាន​​កូរ៉េ​​ខាង​​ជើង​​ម្នាក់​​ បាន​​រត់​ចូល​ទៅ​កូរ៉េ​ខាង​ត្បូង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​​បាន​​ឆ្លង​កាត់​ព្រំដែន​​ដែល​​​​ខណ្ឌ​ចែក​​រវាង​​កូរ៉េ​​ខាង​​ជើង​​និង​​កូរ៉េ​​ខាង​​ត្បូង​។​ គឺ​​ជា​តំបន់​មួយ​ដែល​មាន​កងទ័ព​​កូរ៉េ​ទាំង​ពីរ​យ៉ាង​សន្ធឹក​សន្ធាប់។ ទាហាន​កូរ៉េ​ខាង​ជើងនោះ ត្រូវ​​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​របស់​កង​ទ័ព​ខ្លួន។ រីឯ​ទាហាន​កូរ៉េ​ខាង​ត្បូង​វិញ បាន​តម្លើង​កំរិត​ប្រុងប្រយ័ត្ន​របស់​ខ្លួន​ ដោយបារម្ភ​​ខ្លាច​​​​មាន​​ការ​​បង្កហេតុ​​ណាមួយ​​ពី​​សំណាក់​ទ័ព​​កូរ៉េ​​ខាង​ជើង។​

គឺ​ជា​ការ​រត់​ចោលជួរ​​មួយ​ពុំ​សូវ​ជា​អស្ចារ្យណាស់ណា​ទេ។ ទាហាន​កូរ៉េ​ខាង​ជើង​រូប​នោះ បាន​ធ្វើការ​ឆ្លង​កាត់​ព្រំដែន​នៅ​ Panmunjom “ដែល​ជា​តំបន់​សន្តិសុខ​រួម​”​និង​​ក៏​​ជា​ចំណុច​នៃ​ទំនាក់ទំនង​​តែ​មួយ​គត់​រវាង​កូរ៉េ​ទាំង​ពីរ​។ ​នៅ​ទីនោះ កងទ័ព​កូរ៉េ​ទាំង​ពីរ​ តែង​តែ​ប្រឈម​​​មុ​ខ​​​គ្នា​ដោយ​មាន​អាវុធ​នៅ​ក្នុង​ដៃ​តែ​ប៉ុណ្ណោះ​​និងក៏​​​នៅ​ឆ្ងាយ​ពី​គ្នា​តែ​ពីរ​ឬ​៣​​ម៉ែត្រ​ប៉ុណ្ណោះ។​

យោងតាម​កងទ័ព​កូរ៉េ​ខាង​ត្បូង​ ទាហាន​កូរ៉េ​ខាង​ជើង​​នោះ ​​បាន​រត់​ចាក​ចេញ​ពី​ប៉ុស្តិ៍​យាម​ល្បាត​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​រសៀល​ម្សិលមិញ​​និង​ត្រូវ​បាន​កងទ័ព​របស់​ខ្លួន ធ្វើការ​បាញ់រះ​មក​លើ​រូប​គេ នាខណៈ​ពេល​រត់​​ចូល​ទៅ​​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង។ ទាហាន​កូរ៉េ​ខាង​ជើង​នោះ បាន​ត្រូវ​​រង​របួស​នៅ​ស្មា​និង​កែង​ដៃ និង​​ត្រូវ​បាន​ទាហាន​កូរ៉េ​ខាង​ត្បូង​រក​ឃើញ​​នៅ​ចម្ងាយ​ប្រមាណ​តែ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​។ បន្ទាប់មក ​ទាហាន​កូរ៉េខាង​ជើងរូប​នោះ​​ត្រូវ​​បាន​គេ​ដឹក​បញ្ជូន​តាម​ឧត្ថម្ភភាគចក្រឆ្ពោះ​​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​កូរ៉េ​ខាង​ត្បូង។​

ឧប្បត្តិហេតុ​នេះ ពុំ​បាន​បណ្តាល​ឲ្យ​មាន​ការ​បាញ់​កាំភ្លើង​តទល់គ្នា​រវាង​កងទ័ព​កូរ៉េ​ទាំង​ពីរ​នោះ​ទេ​។ ​​​​​​​​

ម្យ៉ាងទៀត ​ការ​រត់​ចូល​ទឹកដី​កូរ៉េ​ខាង​ត្បូង​បែបនេះ នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​កងទ័ព​កូរ៉េ​ទាំង​ពីរ​​​យ៉ាង​សន្ធឹក​សន្ធាប់​នោះ ក៏​ពុំមែន​ជា​ហេតុការណ៍​លើក​ទី​មួយ​ដែរ។

ពីព្រោះ កាលពី​ថ្ងៃ​ទី​១៣​និង​២៣ មិថុនា​កន្លង​ទៅ​នេះ ក៏​មាន​ទាហាន​កូរ៉​ខាង​ជើង​ចំនួន​២​រូប​​ដែរ​ដែល​បាន​ឆ្លង​កាត់​​​បណ្តោយ​ព្រំដែន​ដែល​ខណ្ឌ​ចែក​រវាង​កូរ៉េ​ខាង​ជើង​និង​កូរ៉េ​ខាង​ត្បូង​នេះដែរ។​

ទោះបីជា​មាន​ភាពតាន​តឹង​រវាង​កូរ៉េ​ទាំង​ពីរ​យ៉ាង​ណា​ក្តី ​តំបន់​សន្តិសុខ​រូម​នៅ​ Panmunjeom បាន​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ពេញ​និយម​ខ្លាំងណាស់​​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ទេសចរ​បរទេស ​ដោយសារ​តែ​ពួក​គេ​យល់​ឃើញ​ថា តំបន់​នោះ គឺ​ជា​កេរ្តិ៍ដំណែល​​មួយ​ក្នុង​ចំណោម​កេរ្តិ៍​ដំណែលនានាដែលនៅ​សេសសល់​​ចុង​ក្រោយ​បង្អស់​​នៃ​​សង្គ្រាម​ត្រជាក់៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ