ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អាស៊ី

ប៉ូលីស​​​​ម្នាក់​​​​​ត្រូវ​​​​​ស្លាប់​​​និង​​ម្នាក់​ទៀត​​​រង​​របួស​​​ធ្ងន់​​​​​នៅ​​ម្តុំ​​​អណ្តូង​​រ៉ែមាស​​មួយ​​រ​បស់​​​អាមេរិក​​​

media  
រថយន្ដ​ដឹកទំនិញ​កំពុង​ដំណើរការ​នៅ​ក្នុង​អណ្តូង​រ៉ែ​ស្ពាន់​និង​​មាស ​របស់​​ក្រុមហ៊ុន​ពហុជាតិអាមេរិក​ ​PT Freeport ​នៅ​ភាគ​ខាង​កើត​​តំបន់​ប៉ាពួរអាស៊ី​ក្នុង​ប្រទេស​ឥណ្ឌូណេ​ស៊ី​កា​លពី​ថ្ងៃ​ទី​ ១៩​ខែកញ្ញា​ឆ្នាំ​២០១៥ ​ Antara Foto. REUTERS

ជន​​​ប្រដាប់​​​អាវុធ​​​​មួយ​​​ក្រុម​ ​​​បាន​​​​បាញ់​រះ​​​​​​​ទៅ​​​​លើ​​​​​ប៉ូលីស​​​​​​ដែល​​​​កំពុង​​​​ដើរ​​​យាម​ល្បាត​​​​នៅ​ក្នុង​​​​​​​​តំបន់​​ប៉ាពូអាស៊ី ​​​​​​ភាគ​​​​ខាង​​​កើត​​​​​​ឥណ្ឌូណេស៊ី​​​នៅ​​ថ្ងៃ​​ពុធ​​ម្សិលមិញ​ ។​​​ ឧប្បត្តិហេតុ​នេះ​ ​​​​បាន​​​​បណ្តាល​​​​​​​ឲ្យ​​​​​​​ប៉ូលីស​​​​ម្នាក់​​​​ស្លាប់​​​​​និង​​​​​​ម្នាក់​​​​ទៀត​​​​រង​​​របួស​​​​​ធ្ងន់​​​​។​​ ហេតុការណ៍​​នេះ​​ បាន​​​​កើត​​​ឡើង​​​នៅ​​​ជិត​​​​​អណ្តូងរ៉ែ​​​មាស​​​មួយ​​របស់​​​​ក្រុមហ៊ុន​​ពហុជាតិ​​អាមេរិក​​នៅ​​​​ក្នុង​​តំបន់។​​

ឧប្បត្តិហេតុ​នេះ ​បាន​កើត​ឡើង​នៅ​ពេល​ដែល​​មាន​ការ​ប្រឈម​មុខ​គ្នាមួយ​​រវាង​ក្រុម​​រក្សា​សណ្តាប់ធ្នាប់​​និង​​​ពួក​ទាមទារ​ឯករាជ្យ​ នៅ​​ជាប់​គាំង​​នៅ​​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អណ្តូងរ៉ែ​មាស​និង​ស្ពាន់​ដ៏​ធំ​ជាង​គេបំផុត​​មួយ​​នៅ​លើ​លោក​ដែលជាកម្មសិទ្ធិ​របស់​ពហុជាតិ​អាមេរិក​​ឈ្មោះ ​Freeport-McMoRan នៅ​​ ​Grasberg ​នៅ ​ខេត្ត​ Papouasie ប្រទេស​​ឥណ្ឌូណេស៊ី។​

ក្រុម​ជន​មិន​ស្គាល់​មុខ​ បាន​​បាញ់​រះ​ទៅ​លើ​ក្រុម​ប៉ូលីស​នៅ​ម្តុំ​អណ្តូង​រ៉ែ​មាស​ ​តាំង​ពី​​ព្រលឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​មុនពេល​ថ្ងៃ​រះ។​ ក្រុម​ឧទ្ទាម​នេះ ​​បាញ់​ប្រហារ​​ពី​ខាង​ក្រោយ​ប៉ូលីស​ដែល​​កំពុង​ប្រតិបត្តិការ​ដើរ​យាម​ល្បាតនៅក្នុង​តំបន់​។

​អ្នក​នាំពាក្យ​ម្នាក់​​របស់​ក្រុម​ប៉ូលីស​ប៉ាពូអាស៊ី​ បាន​​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា​”ពួក​គាត់​ មើលមុខ​​​​ពួក​អ្នក​បាញ់​ពុំស្គាល់​ទេ​​​ដោយ​សារតែនៅ​​​យប់​​ងងឹត​ពេក​។​​​ តែ​ ប៉ូលីស​ មានការ​មន្ទិល​សង្ស័យ​​ថា​”ក្រុម​​​អ្នក​បាញ់​​​ ពិត​ជា​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​និយម​និង​ក្រុម​​ដែល​​បាន​ឃាត់​ខ្លួន​​​​ប្រជាជន​ភូមិ​ទុក​ប្រមាណ​ជា ​១៣០០​នាក់នាពេលកន្លងមក"។

តែអ្នកនាំពាក្យ​របស់​​កងទ័ព​រំដោះ​ជាតិ​ប៉ាពូអាស៊ី​ខាង​លិច​​ បាន​អះអាង​​ថា​គឺ​ក្រុម​​ខ្លួន​ទេ​​​ដែល​ជាអ្នក​នៅ​​ពី​ក្រោយ​នៃ​​ការ​បាញ់ប្រហារ​នា​ថ្ងៃ​ពុធម្សិលមិញ​ ក៏​ព្រម​ទាំង​ការ​បាញ់​កាំភ្លើង​តទល់​គ្នា​ផ្សេងៗ​ទៀត​​នាពេលថ្មីៗ​កន្លង​ទៅ​នេះដែរ​។

គួរបញ្ជាក់ថា​ ខេត្ត​​ប៉ាពូអាស៊ី កំពុង​ប្រឈម​មុខ​នឹង​ពួក​​បះបោរ​ប្រដាប់​អាវុធ​​ដែល​​ទាមទារ​ឯករាជ្យ​នៅ​ក្នុង​ខេត្ត​នេះ​។ តំបន់នេះសោតទៀត​ ​​ក៏​ជា​ប្រភព​​​ប្រាក់​​ចំណូល​​ដ៏​ក្រាស់​ក្រែល​​​​បំផុតដែរ​​​ដែល​​បាន​មក​ពី​​ធនធាន​ធម្មជាតិ​​​ដ៏​ហូរហៀរ​នៅ​​ក្នុងតំបន់​​​។​​​​​​

​​ម្យ៉ាងទៀត ចលនា​ប៉ាពូអាស៊ី​សេរី​ ​ថែមទាំង​​ចោទ​ប្រកាន់​អាជ្ញាធរនៅ​ក្នុងតំបន់ដែរ​​​ថា បាន​​​​​​​រំលោភ​លើ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ប្រឆាំង​​ប្រជាជន​ស៊ីវិល​ប៉ាពួ​និង​បាន​ប្រព្រឹត្ត​អំពើ​ពុករ​លួយ​ដ៏​ធ្ងន់ធ្ងរ​​ពាក់ព័ន្ធ​ទៅ​នឹង​ធនធាន​ធម្មជាតិ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែនេះ៕​.

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ