ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
អាស៊ី

ប្រមុខ​​ការទូត​អាមេរិក​​​ទៅ​​​​ភូមា​​​​ដើម្បី​​​​​ឲ្យ​​​យោធា​ភូមា​​ដោះស្រាយ​​នៅ​ក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​​

media  
លោកស្រី អ៊ុង សាន់ស៊ូជី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​របស់​ភូមា​និង​លោក​ Rex Tillerson​ រដ្ឋមន្រ្តីការបរទេស​អាម៉េរិក​ចូលរួម​សន្និសីទ​សារព័ត៌មាន​នៅ ​Naypyitaw ​ភូម​​នៅថ្ងៃទី ១៥​ ខែ​វិច្ឆិកា​ឆ្នាំ ២០១៥​​ REUTERS/Aye Win Myin

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក​ Rex Tillerson បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមា​នៅ​ថ្ងៃ​ពុធ​នេះ។ ជាដំណើរទស្សនកិច្ចមួយ ក្នុងគោលដៅ​​​ដើម្បី​ជម្រុញ​​ឲ្យ​ប្រមុខ​ដឹកនាំ​​ភូមា​លោកស្រី​អ៊ុង សាន់ស៊ូជី​និង​មេទ័ព​ បិទ​បញ្ចប់​រាល់​អំពើ​ហិង្សា​ដែល ​កាន់តែ​ ​រីករាលដាល​យ៉ាង​ខ្លាំង​​នៅ​ប៉ែក​ខាង​លិច​ប្រទេស​ភូមា។

ប្រកបដោយសំដី​ម៉ឺងម៉ាត់​ប្រឆាំង​ទៅ​លើ​ថ្នាក់ដឹកនាំ​យោធា​ភូមា ប្រមុខ​ការទូត​អាមេរិក លោក​ Rex Tillerson បាន​វិនិច្ឆ័យ​ថា ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​លើ​វិបត្តិ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា។ ពីព្រោះ​ គ្រាន់​តែ​រយៈ​ពេល​ជាង​២​ខែ​កន្លះ​ប៉ុណ្ណោះ​ ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន ៦​សែន​នាក់ បាន​ភៀស​ខ្លួន​​ពី​អំពើ​ហិង្សា​​នៅ​ភូមា​ដើម្បី​ទៅ​ជ្រកកោន​នៅ​ប្រទេស​បឹងក្លាដែស។​

ចំពោះ អ.ស.ប.វិញ​ ការរត់ភៀសខ្លួន​របស់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា នោះ​ គឺ​​ដើម្បី​គេច​ពី​ការ​បោស​សំអាត​ជាតិ​ពិន្ធុ​មួយដែល​​​បង្ក​​​ឡើង​ដោយ​យោធា​ភូមា។

នៅ​ក្នុង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ឺងយ៉ា​ ​កាលពី​ចុង​ខែ​តុលា​មុន ប្រមុខ​ការទូត​អាមេរិក ធ្លាប់​បាន​​​ថ្លែង​សង្កត់​ពាក្យ​យ៉ាង​ធ្ងន់ៗ​​ថា ពិភពលោក ពុំ​ត្រូវ​នៅ​ស្ងាត់ស្ងៀម​​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ​​​​នៅ​ចំពោះ​មុខ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​នៅ​ភូមា​នេះ។​​​​

នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​​​ភូមា លោក Tillerson បានថ្លែង​ប្រាប់​ថា​ លោក​ត្រូវ​ជួប​ប្រាស្រ័យ​​​​ជាបឋម​​ជាមួយ​មេទ័ព​ភូមា​លោក Min Aung Hlaing ​ដើម្បី​ទាមទារ​ឲ្យ​ពួក​យោធា​​​បិទ​បញ្ចប់រាល់​​អំពើ​ហិង្សា​នៅ​ភូមា​។ ​

ក៏ប៉ុន្តែ នៅ​ព្រឹកមិញ​នេះ​នៅ​ក្បែរគ្នា​ជាមួយនឹង​លោកស្រី អ៊ុង​ស៊ានស៊ូជី​ថ្នាក់ដឹកនាំ​ភូមា ប្រមុខ​​ការទូត​អាមេរិក Rex Tillerson ​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា លោក​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​​ទៅ​លើ​ភូមា​ ក៏ប៉ុន្តែ​លោក​បាន​ទាមទារ​ជា​ថ្មី​ទៀត​​សុំ​អោយមាន​​បើក​ការស៊ើប​​អង្កេត​​មួយ​​ដែល​អាច​យក​ជា​ការណ៍​បាន​​នៅលើ​ការចោទ ប្រកាន់នានា​​ស្តីពី​ការបោស​សំអាត​​ជាតិ​ពិន្ធុ​​រ៉ូហ៊ូងយ៉ា​​ដែលជាសហគមន៍អ្នក​កាន់សាសនាអ៊ីស្លាមនៅភូមា។​​​​​

គួររំលឹកថា យោធា​ភូមា​​ធ្លាប់​​បាន​បដិសេធពី​​​ការ​រំលោភ​បំពានលើ​​​សហគមន៍​រ៉ូហ៊ីងយ៉ា​បន្ទាប់ពី​ការ​ស៊ីប​អង្កេត​ផ្ទៃ​ក្នុង​មួយ​និងបាន​​ពន្យល់​ប្រាប់​ថាពួក​​ខ្លួន​នឹង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​​​​ទល់​នឹង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា។ ក៏ប៉ុន្តែ ​នៅឯ​​ជំរំ​ជនភៀសខ្លួន​នៅ​​បឹងក្លាដែសវិញ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មាន​គ្នា​យ៉ាង​ច្រើន​ជា​អនេកអនន្ត​នោះ បាន​អះអាង​​ប្រាប់​ថា កង​ទ័ព​ភូមា​នោះ​ហើយ ​ដែល​ជា​អ្នកធ្វើការ​​រំលោភ​បំពាន​យ៉ាងព្រៃផ្សៃ​មក​លើ​សហគមន៍​ខ្លួន​​​ដូចជា​​ការកាប់​សម្លាប់ ការ​រំលោភបំពាន​លើ​ផ្លូវ​ភេទ ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​និង​​ការ​ដុត​បំផ្លាញ​ភូមិដ្ឋាន​របស់​ពួក​គេ​គ្មាន​សល់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ