អានតួអត្ថបទ

ហ្វីលីពីន​លុប​បម្រាម​ដែល​ហាមឃាត់​ការពន្យារ​កំណើត

បន្ទាប់​ពី​បាន​តស៊ូ​តាម​ផ្លូវ​ច្បាប់​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ នៅ​ទីបំផុត ហ្វីលីពីន សម្រេច​លើក​ចេញ​ បម្រាមមិន​ឱ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត។ ថ្នាំ​ពន្យារ​កំណើត​នឹង​ត្រូវ​ចាប់​ធ្វើ​ចរាចរណ៍​ និង​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅ​ហ្វីលីពីន ការ​ពន្យារ​កំណើត​ជាប្រធានបទ​​ដែល​គ្មាននរណា​ហ៊ាន​លើក​មក​ជជែក​ទេ ​ការ​រម្លូត​កូន​ជា​ទង្វើ​ខុស​ច្បាប់ និង​តំបន់​ខ្លះ​ទៀតច្បាប់​រម្លូត​កូន​មាន​ភាព​ចម្រូង​ចម្រាស​មែនទែន។

ការ​ពន្យារ​កំណើត​ជា​ប្រធានបទ​ដែល​ស្ត្រី​ហ្វីលីពីន​មិន​ហ៊ាន​និយាយ​
ការ​ពន្យារ​កំណើត​ជា​ប្រធានបទ​ដែល​ស្ត្រី​ហ្វីលីពីន​មិន​ហ៊ាន​និយាយ​ MOHD RASFAN / AFP
ផ្សាយពាណិជ្ជកម្ម

​ហ្វីលីពីន ជា​ប្រទេស​កាតូលិកធំ​ជាង​គេ​ប្រចាំ​តំបន់​អាស៊ី។ ស្ថាប័ន​វិហារ​កាតូលិក ដ៏​មាន​ឥទ្ធិពល ប្រឆាំង​ដាច់​ខាត​នឹង​រាល់​គ្រប់​មធ្យោបាយ​ពន្យារ​កំណើត​បែប​សប្បនិម្មិត និង​​បាន​ប្រើគ្រប់​មធ្យោបាយ ដើម្បី​បង្កើត​ជា​ច្បាប់​ហាមឃាត់​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ជា​ថ្នាំ​លេប ជា​កង​ដាក់​ក្នុង​ស្បូន ជា​ការ​ចាក់​ថ្នាំ​អ័រម៉ូន ... ដោយ​យល់​ថា មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​រម្លូត​កូន (ប៉ះពាល់​ដល់​ជីវិត)​។

វិហារ​កាតូលិក​ការធ្វើ​ការ​​ប្តឹង​ផ្តល់ទៅ​​តុលាការ ហើយក្នុង​រយៈ​ពេល​នៃ​​ដំណើរការ​ក្តី ពីរ​ឆ្នាំ ថ្នាំ​ពន្យារ​កំណើត​គ្រប់​ប្រភេទ តម្លៃ​ប្រមាណ ជាង​បួន​លាន​ដុល្លារ ​ត្រូវ​បិទ​ខ្ទប់​ទុក​ក្នុង​ឃ្លាំង និង​ជាប់​បម្រាម​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារទេ។ ថ្នាំ​ខ្លះ​ដល់​ពេល​បោះចោល​ផង ព្រោះ​ខ្លះ​ហួល​កាល​កំណត់​ប្រើប្រាស់ នៅ​ឆ្នាំ​ក្រោយទៅ​ហើយ។​

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ខុស​ពី​ថ្ងៃ​ម្សិលមិញ ដោយ​គ្មាន​ភស្តុតាង​បច្ចេកទេស​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ថ្នាំ​ពន្យារ​កំណើត​ជា​ដើម​ហេតុ​នាំ​ឱ្យ​រលូត​កូន អាជ្ញាធរ​សុខភាព​ហ្វីលីពីន​បាន​សម្រេច​​លើក​បម្រាម​ហាមឃាត់​ការ​ចរាចរណ៍​ថ្នាំ​ពន្យារ​កំណើត និង​បើក​ផ្លូវ​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ស្តី​អំពី​សុខភាព អនុម័ត​កាលពី​បួន​ឆ្នាំ​មុន។ ​

​​ហ្វីលីពីន ​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​នៅលើ​ពិភពលោក​លំដាប់​ទី​១២ និង​មាន​កំណើន​ពលរដ្ឋ​១,៧%​ ក្នុង​មួយ​ឆ្នាំៗ ហើយ​ស្ត្រី​ម្នាក់បង្កើត​កូន​៣,៤៥​នាក់​ជា​មធ្យម​។ ថ្វី​បើ​មាន​អនុសាសន៍ណែនាំ​ឱ្យ​​កាត់​បន្ថយ​កំណើត​តាំ​ងពី​ឆ្នាំ​១៩៧០​មក​ក្តី ក៏​នយោបាយ​​ពន្យារ​កំណើត​នៅ​ក្នុង​ប្រទេស​នេះមាន​ការ​យឺត​យ៉ាវ​ខ្លាំង។ គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ ២០១៤ ទើប​ហ្វីលីពីន​សម្រេច​បង្កើត​ច្បាប់​ពន្យារ​កំណើត​បាន តែ​ត្រូវ​ព្យួរ​​រហូត​មក។

តែ​សម្រាប់​លោក​ឌុយទែរតេ បង្កើត​កូន​​ច្រើនពេក​ប្រទេស​ក្រ ! គ្រាន់​តែ​បាន​​​​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន នៅ​ខែ​មិថុនា​២០១៦​មកភ្លាម លោក ឌុយទែរតេ បាន​ប្រកាស​ចាត់​ទុក​ច្បាប់​សុខភាព​ពន្យារ​កំណើត​ជា​អាទិភាព ​និង​​គំរាម​ឱ្យ​គ្រួសារ​មួយ​មាន​កូន​បី​នាក់​យ៉ាង​ច្រើន​បំផុត ដោយ​​ដេញ​មនុស្ស​ប្រុស​ឱ្យ​ទៅ​គ្រៀវ តាម​គំរូកម្មវិធី​ពន្យារ​កំណើត​នៅ​​ក្រុង​Davao។ ក្រុង​ដែល​លោក​ឌុយទែរតេ​ធ្លាប់​ធ្វើ​​ជា​ចៅហ្វាយ​ក្រុង និងដែល​មានផ្តល់​​​កម្មវិធី​​ពន្យារ​កំណើត ​វះកាត់​ចង​ប្រដាប់​បន្ត​ពូជ​បុរស​​ដោយ​ឥត​គិត​ថ្លៃ ជា​ថ្នូរ​នឹង​​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ