អានតួអត្ថបទ
គុយបា-កូរ៉េខាងជើង​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​ បំពេញ​ទស្សនកិច្ច​នៅ​គុយបា​នៅ​ថ្ងៃ​ចន្ទ​នេះ​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង លោក Ri Yong Ho ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​គុយបា​នា​ថ្ងៃ​ចន្ទ​នេះ នៅ​ខណៈពេល​ដែល​កូរ៉េ​ខាង​ជើង​និង​គុយបា កំពុង​តែ​មាន​ភាព​តាន​តឹង​ជាមួយ​នឹង​សហរដ្ឋអាមេរិក។ ជា​ទស្សនកិច្ច​​នៅ​ក្នុង​​ប្រទេស​សម្ព័ន្ធមិត្ត​ចុង​ក្រោយ​បង្អស់​របស់​​​ខ្លួន​ ​​និង​​​នៅ​ខណៈ​​ពេល​​​ដែល​​កូរ៉េ​​ខាង​​ជើង​​​កំពុង​មាន​​ភាព​តានតឹង​ជាមួយ​នឹង​សហរដ្ឋអាមេរិក ​និង​​រងនូវ​​ភាព​ទោល​ឯកា ទាំង​​នៅ​លើ​​ការទូត​និង​សេដ្ឋកិច្ច​ ដោយសារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលីស្ទីក​របស់​កូរ៉េខាងជើង​៕​

ប៉ូលីស​​ស្រីកូរ៉េ​ខាង​ជើង​​ម្នាក់ ​គ្រប់គ្រង​ចរាចរណ៍​នៅ​លើ​ផ្លូវ​ទទេ​​
ប៉ូលីស​​ស្រីកូរ៉េ​ខាង​ជើង​​ម្នាក់ ​គ្រប់គ្រង​ចរាចរណ៍​នៅ​លើ​ផ្លូវ​ទទេ​​ hemis.fr / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​សង្ខេប​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍​មុន រដ្ឋមន្ត្រី​ការបរទេស​គុយបា បាន​គូស​បញ្ជាក់​ប្រាប់​ថា នៅ​គុយបា រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក​Ri Yong Ho ត្រូវ​ជួប​ប្រាស្រ័យ​ជាមួយ​សមភាគី​គុយបា លោក Bruno Rodriguez Parilla និង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត។​

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​នៅ​គុយបា​ដែល​ជា​​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ កំពុង​មាន​ភាព​តានតឹង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​​នៅ​ទោល​ឯកា​ទាំង​នៅ​លើ​ផ្នែក​ការទូត​និង​សេដ្ឋកិច្ច​ ដោយសារ​តែ​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលីស្ទីក​របស់​ព្យុងយ៉ាង ជាមួយ​នឹង​ការ​គំរាម​យ៉ាង​ធំធេង​ដោយសារ​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​អាច​បាញ់​ទៅ​ដល់​ទឹកដី​អាមេរិក។

នៅ​លើ​ទំនាក់​ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង La Havane ដែល​ត្រូវ​បាន​​រៀបចំ​ឡើង​​នៅ​​ឆ្នាំ ២០១៥ ​បន្ទាប់ពី​បាក់បែក​អស់​ពាក់​កណ្តាល​សតវត្ស​មក ក៏​នៅ​តែ​ពុំ​ទាន់​ជា​ស្រូលបួល​នឹង​គ្នា​វិញ​ទេ ជាពិសេស​ចាប់តាំង​ពី​លោក Donald Trump បាន​ឡើង​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​តាំង​ពី​ខែ​មករា​មក។

រីឯ​ទីក្រុង​​ឡា ហាវ៉ាន​និង​ព្យុងយ៉ាង​វិញ ក៏​ពុំ​សូវ​មាន​ទំនាក់​ទំនង​ពាណិជ្ចកម្ម​ជាមួយ​​គ្នា​ទេ​ តែ​ប្រទេស​ទាំង​ពីរ​នេះ ត្រូវ​ជាប់​ចោទ​រួម​គ្នា​ពី​បទ​រំលោភ​លើ​​ទណ្ឌកម្ម​របស់​អសប ដោយ​កាលពី​ឆ្នាំ ២០១៣ ​នាវា​ដឹក​ទំនិញ​កូរ៉េ​ខាង​ជើង​មួយ​គ្រឿង​ត្រូវ​បាន​គេ​ព័ទ្ធ​ស្កាត់​ចាប់​នៅ​ប៉ាណាម៉ា​។ ​នៅ​ក្នុង​នាវា​នោះ គេ​បាន​​រកឃើញ​​សារធាតុ​សម្រាប់​ផ្សុំ​ធ្វើ​មីស៊ីល​និង​យន្តហោះ​ពីរ​គ្រឿង​ជំនាន់​សម័យ​សូវៀត លាក់​នៅ​ពី​ខាង​ក្រោម​បាវ​ស្ករ ស​​ជា​ច្រើន​ពាន់​តោន។​

ម្យ៉ាងទៀត នៅ​​ខណៈ​ពេល​ដែល​ទំនាក់​ទំនង​រវាង​គុយបា​និង​សហរដ្ឋអាមេរិក កំពុង​ធ្លាក់​ចុះ​នា​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​វិញ ក៏​កំពុង​តែ​​នឹក​​ស្រម័យ​ថា​ នេះ​ជា​ឱកាស​​ល្អ​មួយ​សម្រាប់​ប្រទេស​ខ្លួន ដើម្បី​​ព្យាយាម​គេច​ផុត​ពី​​គំនាប​ទណ្ឌកម្ម​នានា​ដែល​កំពុង​តែ​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មក​លើ​កូរ៉េ​ខាងជើង​៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ