អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន​បើក​​ការ​​ស៊ើបអង្កេត​​​​គ្រោះអគ្គិភ័យផ្សារទំនើប​ក្រុង​​ Davao​​

អាជ្ញាធរ​ហ្វីលីពីន​បាន​​ប្រកាស​​​ថា បាន​រាប់​ឃើញ​សាកសព​មនុស្ស​សរុប​៣៧នាក់ ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​​នៅផ្សារទំនើប រឺ​ក៏ហៅថា អគារ​​ពាណិជ្ជកម្ម​​​ ​កាលពីថ្ងៃសៅរ៍ នៅ​ក្រុងDavao នៅ​ភាគខាងត្បូង​ប្រទេស។ អាជ្ញាធរ​បាន​រកឃើញ​សាកសព​ទី​៣៧ នៅថ្ងៃអាទិត្យ​កន្លងទៅ ហើយ​​ថ្ងៃចន្ទ​នេះ ​អាជ្ញាធរបាន​ប្រកាស​​បើក​ការ​ស៊ើបអង្កេត ដើម្បី​ដាក់ទោសក្រុម​​ជនបង្កហេតុ​។

ផ្សែង​​អគ្គិភ័យ ហុយចេញ​ពី​ផ្សារទំនើប​ ​​នៅ ក្រុង​​ Davao កាលពីថ្ងៃសៅរ៍​
ផ្សែង​​អគ្គិភ័យ ហុយចេញ​ពី​ផ្សារទំនើប​ ​​នៅ ក្រុង​​ Davao កាលពីថ្ងៃសៅរ៍​ social edia via Reuters
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ហ្វីលីពីន​កំពុង​មមាញឹកការងារ​ទាំង​​ត្រូវ​​ដោះស្រាយ​មហន្តរាយ​បង្កឡើង​ដោយ​ព្យុះសង្ឃរា​ Tembin ទាំងត្រូវ​បើក​ការ​ស៊ើបអង្កេត​លើ​គ្រោះអគ្គិភ័យ​សម្លាប់​មនុស្ស​ នៅ​ភាគខាងត្បូង​ប្រទេស។ អគ្គិភ័យ​នេះ កើតឡើង​កាលពី ថ្ងៃសៅរ៍ នៅផ្សារទំនើប​នៅ​ក្រុង​​ Davao រាលដាល​​ដល់​កន្លែង​ក្រុមហ៊ុន​ផ្នែកសិក្សា​ទីផ្សារ SSI របស់​អាមេរិក។ ​ល្ងាច​​ថ្ងៃអាទិត្យ​ ​កន្លងមក ក្រុមហ៊ុន​បា​នប្រកាស​ថា ​បុគ្គលិក​៣៧នាក់ ក្នុង​ចំណោម​បុគ្គលិក​៥០០នាក់​របស់​ក្រុមហ៊ុន​ រងគ្រោះ​ក្នុង​អគ្គិភ័យ នៅ​​​ផ្នែក​ខាង​ជាន់លើ​ជាងគេ​​​បង្អស់​នៃ​ផ្សារទំនើប។

មជ្ឈមណ្ឌល​ពាណិជ្ជកម្មរឺក៏ផ្សារទំនើប​​មួយនេះ ​ទំនង​ជា​គ្មាន​ច្រកចេញ​បន្ទាន់ ករណី​មានគ្រោះ​កើតឡើង​ទេ។ រឺក៏អាច​ថា ច្រកចេញ​ត្រូវបាន​រាំងស្ទះ។ ​ប៉ុន្តែ ​ខាងផ្នែក​​ពន្លត់​អគ្គិភ័យ​គូសបញ្ជាក់​ថា អាជ្ញាធរគួរតែ​រក​មូលហេតុអោយបាន​ច្បាស់។ ​​បើ​តាម​ក្រុមពន្លត់​អគ្គិភ័យ​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​មួយនេះ ​បិទជិត​ ហើយគ្មានប្រព័ន្ធ​ខ្យល់​ចេញចូល​ទេ។ ​​ ខាងផ្នែកទំនាក់ទំនង​សាធារណៈ​​របស់​អគារពាណិជ្ជកម្ម បាន​ចេញមុខ​បដិសេធ​ការចោទប្រកាន់ ដោយ​លើកឡើង​ថា បើយោងតាម​​មនុស្ស​ដែល​​គេចចេញ​ពីភ្លើងឆេះ​​ កាលពី​ថ្ងៃសៅរ៍​នោះ ​អគារនេះ​​មានច្រកចេញ។ ខាងតុលាការ​ហ្វីលីពីន​លើកឡើងថា ការដាក់ទោស​ក្រុមជន​បង្កហេតុការណ៍​នេះ គឺ​ជាគំរូ​ដើម្បី​កុំអោយ​មានគ្រោះដូច្នេះ កើតឡើង​លើកក្រោយទៀត។​

នៅតាមតំបន់​​សំណង់​អាណាធិបតេយ្យ​ នៅហ្វីលីពីន​ គ្មាន​ការអនុវត្ត​បទបញ្ជា​ការពារ​គ្រោះ​អគ្គិភ័យ​ទេ។ ដូច្នេះ ងាយ​នឹង​មានអគ្គិភ័យ​កើតឡើង។ អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើនជាងគេ គឺ​កើតឡើង​នៅ​ឆ្នាំ​១៩៩៦ នៅ​ក្លឹប​រាត្រី​មួយកន្លែង ក្នុង​ទីក្រុង​ម៉ានីល ធ្វើអោយ​មនុស្សស្លាប់​១៦២នាក់៕ ​ ​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ