អានតួអត្ថបទ
ពរ​​ឆ្នាំថ្មី​ ២០១៨​

ថ្នាក់​ដឹកនាំ​​ប្រទេស​​ធំៗ​​​ជូនពរ​​​​ទៅ​​កាន់​​ប្រជាជាតិ​​នាឱកាស​​ប្រារព្ធ​​ពិធី​​បុណ្យ​​ចូលឆ្នាំ​​ថ្មី​​២០១៨​​

នៅ​នា​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០១៨​ ​បណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស​នានា​នៅ​លើ​លោក បាន​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ដោយ​មាន​ការ​បាញ់​កាំជ្រួច​ដ៏​ឱឡារឹក​។ នៅ​​ឱកាស​នោះ​ដែរ ថ្នាក់​ដឹកនាំ​​ប្រទេស​ធំៗ បាន​ធ្វើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ទៅ​កាន់​ប្រជាជាតិ-សារ​​​ដែល​បង្កប់​ទៅ​ដោយ​ការ​ប្តេជ្ញាចិត្ត​នៅ​លើ​ការ​សម្រេច​ឲ្យ​បាន​ជោគជ័យ​​នៅ​លើ​អាទិភាព​មួយ​ចំនួន​សម្រាប់ប្រទេសជាតិ​​។

ទិដ្ឋភាព​ទូទៅ​នៃ​មហាវិថី​Champs Elysées Avenue នៅ​ទីក្រុង​ប៉ារីស​ជា​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ថ្ងៃទី​១​មករា​​២០១៨​
ទិដ្ឋភាព​ទូទៅ​នៃ​មហាវិថី​Champs Elysées Avenue នៅ​ទីក្រុង​ប៉ារីស​ជា​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ថ្ងៃទី​១​មករា​​២០១៨​ REUTERS/Phili[p[e Wojaze
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ​ជូន​ពរ​​ចូល​ឆ្នាំ​ថ្មី ២០១៨ អគ្គលេខាធិការ អ.ស.ប.លោក Antonio Guterres ​បាន​អំពាវនាវ​អោយ​ពិភពលោក ទាំងមូល មាន​ភាព​ប្រុងប្រយ័ត្ន​ដ៏ម័តធ្យ័តបំផុត​ ជាអាទិ៍​ការភ័យ​ខ្លាច​ពី​អាវុធ​នុយក្លេអ៊ែរ​ដ៏មាន​​ឥទ្ធិពល​យ់ាង​ខ្លាំងក្លា​ជាទី​បំផុត​ពុំធ្លាប់​ដែល​មានឡើយ​​ចាប់​តាំង​ពី​ការ​បិទ​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​រួច​មក​។

នៅ​ឯ​សហរដ្ឋ​អាមេរិក ​លោក​ប្រធានាធិបតី Donald Trump តាម​រយៈ​សារ Tweeter របស់​លោក បាន​ជូនពរ​ប្រកបដោយ​ដោយ​មោទនភាព​ដោយ​អះអាង​ថា​​“យើង​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ក្លាយ​ទៅ​ជា​មហា​ប្រទេស​មួយ​ដ៏​រុងរឿង​និង​ជឿនលឿន​​នៅ​ក្នុង​រយៈ​ពេល​ដ៏​លឿន​បំផុត​ដែល​គេ​ពុំ​នឹកស្មាន​ដល់”។

ចំណែក​លោក ប្រធានាធិបតីចិន ​ Xi Jinping វិញ បាន​សន្យា​ថា ប្រទេស​ចិន​នឹង​ដើរ​តួនាទី​​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​អន្តរជាតិ​​ដូច​ជា​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​លោក បាន​សន្យា​ផងដែរ​​ថា​នឹង​ជួយ​អោយ​ប្រជាជន​ចិន បាន​ងើបចេញ​ផុត​ពី​ភាព​ក្រីក្រតោកយ៉ាក​​ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០២០។

ចំណែក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Poutine ​វិញ បាន​ជូន​ពរ​សុំ​ឲ្យ​ពលរដ្ឋ​របស់លោក​មាន​ការ​ផ្លាស់ប្តូរ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​មុន និង​​អរគុណ​ ជន​រួម​ជាតិ​របស់លោក​ដែល​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​លើ​ប្រទេស​ជាតិ​ខ្លួន។​

ចំណែក​លោកស្រី​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់​​ Angela Merkel វិញ ​បាន​ទាមទារ​សុំ​ឲ្យ​មាន​ការ​ពង្រឹង​យ៉ាង​ស្អិត​ល្មួត​នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។ចំណែក លោក​ប្រធានាធិបតី​បារាំង Emmanuel Macron វិញ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ភាព​ជា​ដៃ​គូ​រវាង​ប្រទេស​ទាំងពីរ​គឺ​​បារាំង​និង​អាល្លឺម៉ង់ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​អឺរ៉ុប​ទាំង​អស់​នាំ​គ្នា​ត្រួសត្រាយ​​គម្រោង​​ដ៏​ធំធេង​មួយ​សម្រាប់​អឺរ៉ុប។

នៅ​អាហ្វ្រិក ថ្នាក់ដឹកនាំ​នានា បាន​នាំគ្នា​លើក​ពីបញ្ជាក់​ពីភាគ​វឹកវរ​នៅ​ក្នុង​ប្រទេស​ខ្លួន។​ លោក Alassane Ouattara នៃប្រទេស Côte D’Ivoire បានគូស​បញ្ជាក់​ពី​ឆន្ទះ​របស់​លោក​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​កងទ័ព​ប្រទេស​លោក អោយ​ក្លាយ​មក​ជា​កម្លាំង​សាធារណៈរដ្ឋ​ដ៏​ពិតៗ​ បន្ទាប់ពី​ការ​បះបោរ​នៅ​ឆ្នាំ ២០១៧​មក។

នៅ​ឯ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គូ​វិញ ​ដែល​ម្សិលមិញ មាន​ជន​​៨​នាក់​ត្រូវ​ស្លាប់​​នៅ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម លោកប្រធានាធិបតី​ Joseph Kabila ​បាន​អំពាវនាវ ឲ្យ​រារាំង​គ្រប់​ជនទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ចង់​បង្ក​អំពើ​ហិង្សា​នៅ​ថ្ងៃ​នេះ ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​រាំងស្ទះដល់​ដំណើរ​លិទ្ធប្រជាធិបតេយ្យ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស៕​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ