អានតួអត្ថបទ
អាមេរិក-ប៉ាគីស្ថាន

ប្រធានាធិបតី ​អាមេរិក Donald Trump គំរាមផ្តាច់​ជំនួយ​ប៉ាគីស្ថាន​​តាម​សារ​ tweeter​

ប្រធានាធិបតី​អាមេរិក លោក Donald Trump បន្ទាប់ពី​បាន​សរសេរ​សារ tweeter ​ជូនពរ​ពលរដ្ឋ​អាមេរិក​នា​ឱកាស​​ចូល​ឆ្នាំ​ថ្មី​សកល​២០១៨​នា​ថ្ងៃ​ចន្ទ​ទី​១​មករា​ បន្តិច​ក្រោយមក​ទៀត ក៏​បាន​សរសេរ​សារ Tweeter ថ្មី​មួយ​ទៀត​​លើក​នេះ​​ទៅ​ប្រទេស​ប៉ាគីស្ថាន។ តាម​រយៈសារ​ថ្មី​ លោក Donald Trump បាន​ថ្លែង​ពន្លយ​ឲ្យ​ដឹង​ថា អាមេរិក អាច​នឹង​កាត់​ផ្តាច់​ជំនួយ​ហិរញ្ញវត្ថុ​​ដល់​ប៉ាគីស្ថាន។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ​ស្វាគមន៍​ភ្ញៀវ​ពេល​គាត់​អញ្ជើញ​​មក​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ចូល​ឆ្នាំ​​ថ្មី​​នៅ​ក្លឹប​របស់​គាត់​នៅ​ Mar-a-Lago  Palm Beach រដ្ឋ Florida នៅ​ថ្ងៃ​ទី ៣​១ខែធ្នូឆ្នាំ២០១៧​
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ​ស្វាគមន៍​ភ្ញៀវ​ពេល​គាត់​អញ្ជើញ​​មក​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ចូល​ឆ្នាំ​​ថ្មី​​នៅ​ក្លឹប​របស់​គាត់​នៅ​ Mar-a-Lago Palm Beach រដ្ឋ Florida នៅ​ថ្ងៃ​ទី ៣​១ខែធ្នូឆ្នាំ២០១៧​ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារ tweeter ចំពោះ​ប្រទេស​ប៉ាគីស្ថាន លោក Donald Trump បាន​គូសបញ្ជាក់​ថា “អាមេរិក ធ្លាប់​ផ្តល់​ជំនួយ​អោយ​​​ប៉ាគីស្ថាន​ ចំនួន​៣​ម៉ឺន ៣០០០​លាន​ដុល្លារ​អាមេរិក​នារយៈ​ពេល​​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ តែ​អាមេរិក​វិញ ពុំ​បាន​ទទួល​អ្វី​ក្រៅតែ​ការ​កុហក់​ភូតភរ​និង​ភាព​ពុតត្បុត​​ពី​ប៉ាគីស្ថាន​តែប៉ុណ្ណោះ ​ហើយ​ប្រទេស​នេះ ​ថែម​ទាំង​​មើល​​ងាយ​​ថ្នាក់​ដឹកនាំ​​​អាមេរិក​ទៀត​ផង។

ក្នុងសារនោះ លោក Donald Trump ​ថែម​ទាំង​បាន​ចោទ​​​ប៉ាគីស្ថាន​​ថា ​បាន​ផ្តល់​ជម្រក​ឲ្យ​​ពួក​ភេរវជន​ដែល​អាមេរិក​បាន​ធ្វើការ​វាយ​បណ្តេញ​ពី​អាហ្វហ្កានីស្ថាន​។ ឥឡូវនេះ ជំនួយ​ដ៏​ធំធេង​របស់​អាមេរិក​ ត្រូវចប់អស់​​ហើយ​សម្រាប់ប៉ាគីស្ថាន។​​

គួររំលឹកថា ទំនាក់​ទំនង​រវាង​អាមេរិក​និង​ប៉ាគីស្ថាន ​មាន​ភាព​លំបាក​រួច​ទៅ​ហើយ​​នៅ​​ជំនាន់​​​រដ្ឋបាល​របស់​លោក​អូបាម៉ា​​ដែល​ធ្លាប់​បាន​​បរិហារ​ជារឿយៗ​ពី​ឥរិយាបថ​ដ៏​ស្រពិច​ស្រពិល​​របស់​ទីក្រុង​អ៊ីស្លាម៉ាបាត ជាអាទិ៍​នៅ​ចំពោះ​មុខ​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​តាលីបង់​​នៅ​​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​។ ពួកតាលីបង់​ដែល​​អាមេរិក បាន​វាយ​ប្រយុទ្ធ​កំចាត់​​​តាំង​ពី​ចុង​ឆ្នាំ​២០០១​មក។ យ៉ាងណាមិញ នៅ​ពេល​​លោក Donald Trump ​បាន​ឡើង​​កាន់កាប់​នៅ​សេតវិមាន​ប្រធានាធិបតី​រួច​មក ទំនាក់ទំនង​រវាង​អាមេរិក​និង​ប៉ាគីស្ថាន កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​មួយ​កំរិតថែម​​ទៀត។

ម្យ៉ាងទៀត​កាលពី​ខែ​ធ្នូ​កន្លងទៅ ​លោក Donald Trump ធ្លាប់​បាន​គំរាម​ប៉ាគីស្ថាន​រួច​មក​ហើយ​ ថា​អាមេរិក​នឹង​ឈប់​ផ្តល់​ជំនួយ​អោយ​ប៉ាគីស្ថាន​ទៀត​ហើយ ដោយ​លោក បាន​លើក​ឡើង​ថា “អាមេរិក​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​យ៉ាង​សម្បើមណាស់​ក្នុង​មួយ​ឆ្នាំៗ​ដល់​ប៉ាគីស្ថាន ដូច្នេះ​​ប៉ាគីស្ថាន ក៏​ត្រូវតែ​មាន​កាតព្វកិច្ច​ជួយ​ដល់​អាមេរិក​វិញ​-នេះ​ជា​ការ​លើក​ឡើង​របស់​លោក Donald Trump ​នៅ​នា​ឱកាស​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​លោក​នៅ​លើ​បញ្ហា​សន្តិសុខ​ជាតិ។

សួមរំលឹកថា នៅ​ឱកាស​ដំណើរ​ទស្សនកិច្ច​ដ៏គួរអោយ​ភ្ញាក់ផ្អើល​មួយ​របស់​​អនុ​ប្រធានាធិបតី​​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ ​លោក Mike Pence ​បាន​ថ្លែង​ធានាអះអាង​ដល់​​កងទ័ព​អាមេរិក​ថាដែរ "ប៉ាគីស្ថាន​នៅ​តែ​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​លោក​ប្រធានាធិបតី​​ Donald Trump ជានិច្ច"​។ ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ប៉ាគីស្ថាន មាន​ភាព​ស្មុកស្មាញ​ដោយហេតុតែ​ប្រទេស​​ អាស៊ី ​មួយ​នេះ ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​និង​ ដែល​ក្រុម​​ប្រទេស​​​ជា​ដៃគូ​របស់​ប៉ាគីស្ថាន​ មិន​ចង់​​ឃើញ​​គ្រាប់បែក​នុយក្លេអ៊ែរ​​ ធ្លាក់ទៅ​​ក្នុង​កណ្តាប់​​ដៃ​​​របស់​​ពួក​អ៊ីស្លាម​ជ្រុល​និយម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ