ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/02 12h00 GMT
អាស៊ី

កូរ៉េខាងជើងនិងខាងត្បូង បង្កើត​​ក្រុម​កីឡា​តែមួយ នៅក្នុង​កីឡា​អូឡាំពិក​២០១៨

media  
កូរ៉េខាង​ជើង​និង​ខាង​ត្បូង​ដង្ហែក្បួន​​អូឡាំពិក​ ក្រោម​ទង់​ជាតិ​កូរ៉េ​បង្រួមបង្រួម​គ្នា​ជា​លើក​ទី​មួយ នៅ​អូស្ត្រាលី ឆ្នាំ ២០០០ © Reuters

គណៈកម្មការ​អូឡាំពិក ត្រូវ​ផ្តល់​សេចក្តី​សម្រេចផ្លូវការ​​ នៅថ្ងៃ​សៅរ៍​ ទី ២០ មករា នៅ​ទីក្រុង​ឡូស្ហាន ប្រទេស​ស្វីស​ទេ ប៉ុន្តែ​តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញមក ​កូរ៉េខាង​ជើង និង​កូរ៉េខាង​ត្បូង បាន​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​កាន់​តែ​ខ្លាំង ដោយ​គ្រោង​បង្ហែក្បួន​រួម​គ្នា តែ​ម្តង​នៅក្នុង​កម្មវិធី​បើក​កីឡា​អូឡាំពិក​រដូវ​រងារ​ នៅ​ព្យុងឆាង។ កូរ៉េ​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​បង្កើត​ក្រុម​កីឡាតែ​មួយ​រួម​គ្នា​ទៀត។ ការ​ប្រកួត​កីឡា​អូឡាំពិក​ (៩-២៥កុម្ភៈ)កាន់​តែ​ខិត​មក​ដល់ អតីត​បង​ប្អូន​បង្កើតជា​​គូ​សត្រូវ ធ្វើ​សង្គ្រាម​នឹង​គ្នា​តាំ​ងពី​ឆ្នាំ​១៩៥៣ មក បាន​បង្កើន​សញ្ញា​វិជ្ជមាន​ ​ជា​ប្រវត្តិសាស្ត្រ​ កាន់​តែ​ច្រើនឡើងៗ។

គឺ​ពី​ភូមិជាប់​ព្រំដែន​ Panmunjom កន្លែង​​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ កាលពី​ឆ្នាំ​១៩៥៣ ដែល​ប្រតិភូ​កូរ៉េខាងជើង​និង​ខាង​ត្បូង បាន​រក​ឃើញ​ការ​ព្រមព្រៀង​គ្នា​ថ្មី ជា​និម្មិតរូបបំផុត​ សម្រាប់​ចូល​រួម​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​រងារ​ ២០១៨។

បី​ថ្ងៃ​មុន​សេចក្តី​សម្រេច​របស់​គណៈកម្មការអូឡាំពិក ប្រទេស​ទាំង​ពីរ​ដែល​បើ​តាម​ភាសា​បច្ចេកទេស ជាប់​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយ បាន​ព្រមព្រៀង​លើ​វិធានការ​ពីរ​ចំណុច ជា​ប្រវត្តិសាស្ត្រ ៖ កីឡាករ​ទាំង​ពីរ​ប្រទេស​នឹង​ដង្ហែក្បួន​ ក្រោម​ទង់ជាតិ​​ជា​ប្រទេស​កូរ៉េ​តែ​មួយ រួបរួម​គ្នា នា​ឱកាស​បើក​កម្មវិធី​ ថ្ងៃទី ៩ កុម្ភៈ និង​បង្កើតក្រុមកីឡា​​​ស្ត្រី​វាយ​កូនគោល​លើទឹក​កក​ តែ​មួយ​រួម​គ្នាទៀត។

កូរ៉េ​ទាំ​ងពីរ​ធ្លាប់​​ដង្ហែ​ក្បួន​រួម​គ្នា​ នៅក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ ២០០០ -២០០៤ និង​រដូវ​រងារ​ម្តង​ កាលពី​ឆ្នាំ​២០០៦ ប៉ុន្តែ​ការ​បង្កើត​ក្រុម​កីឡាវាយកូនគោលអន្តរកូរ៉េ​​តែ​មួយ​​ មិនធ្លាប់​មាន​ទាល់​តែ​សោះ។

បេសកជន​​ព្យុងយ៉ាង​ក៏​បាន​ស្នើ​បញ្ជូន​ប្រតិភូ​ចំនួន​៥៥០​នាក់​ទៅព្យុងឆាង ជា​កីឡាករ កីឡាការនី​អ្នក​ចូលរួម​ប្រកួត ក្នុង​នោះ​ជាង​២០០​នាក់​ជា​​អ្នករាំ​ pom-pom girls ទៀត ហើយ​ក្រុមកីឡាករ​តៃក្វាន់ដូ នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កូរ៉េខាង​ត្បូង។​ កូរ៉េខាង​ជើង​​ក៏​នឹង​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​អម​នៅ​ខែ​មីនា​ទៀត។

ការ​ព្រមព្រៀង​អន្តរកូរ៉េ នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មការ​អូឡាំពិក និង​គណៈកម្មការ​រៀប​ចំ​កម្មវិធី​JO២០១៨ នៅ​ថ្ងៃសៅរ៍​ទី​២០​មករា ក្នុង​ជំនួប​ចតុ​ភាគី​នៅ​ប្រទេស​ស្វីស។ សូម​បញ្ជាក់​ថា​កាលពី​ឆ្នាំ​១៩៨៨ កូរ៉េខាង​ជើង ធ្លាប់​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កីឡាអូឡាំពិក​រដូវ​រងារ​ដែល​រៀប​ចំ​ធ្វើ​ដោយ​កូរ៉េខាង​ត្បូងនៅ​ក្រុង​ព្យុងឆាង​ទេ។ ព្យុងឆាង ស្ថិត​នៅ​ចម្ងាយ​ជាង​មួយ​រយ​គីឡូម៉ែត្រ​ពី​សេអ៊ូល និង​តែ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​តំបន់​គ្មាន​កងទ័ព​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ