ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/02 12h00 GMT
អាស៊ី

ភូមាបើក​ប្រតិបត្តិការ​កម្ចាត់​បាន​គ្រឿងញៀន​មេតាមហ្វេតាមីន​ច្រើន​បំផុត​មិន​ធ្លាប់​មាន

media  
ភូមា​បើក​ប្រតិបត្តិការ​ប្រឆាំង​គ្រឿង​ដ៏ធំ​មិន​ធ្លាប់​មាន Thierry Falise / Contributeur / Getty Images

រដ្ឋាភិបាល​ភូមា​បាន​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៨ មករា​នេះ ចាប់​បាន​គ្រឿង​ញៀន​មេតាមហ្វេតាមីន Methamphetamine ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​នៅ​ក្នុង​រដ្ឋស្ហាន ភាគ​ខាង​កើត​នៃ​ប្រទេស។ យុទ្ធនាការ​ចាប់​គ្រឿង​​បាន​កើន​ឡើង​បួន​ដង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ហើយ​ភូមា​នៅ​តែ​ជា​ប្រទេស​ផលិត​គ្រឿង​ញៀន​ដ៏​ធំ​ជាង​គេ​បំផុតមួយ​ ក្នុង​ចំណោម​ប្រទេស​គ្រឿង​ញៀន​ធំៗ​នៅ​លើ​លោក​ដដែល។

ក្រៅ​អំពី​រឹប​អូស​បាន​គ្រាប់​ថ្នាំ​ញៀន​មេតាមហ្វេតាមីន ជាង​៣០​លាន​គ្រាប់ អាជ្ញាធរ​ភូមា ក៏​ចាប់​បាន​គ្រឿង​ញៀន​ប្រភេទ​គ្រីស្តាល់​មេតាមហ្វេតាមីន ​ប្រមាណ​ ១,៧តោន​ផ្សេង​ទៀត ដែល​គេ​ឱ្យ​ឈ្មោះ​ថា « ice » និង​អាភៀន​ចំនួន៥០២ គីឡូក្រាម។ តម្លៃ​សរុប​នេះ​គ្រឿង​ញៀន​រឹប​អូស​បាន មិន​តិច​ជាង​៤៤លាន​អឺរ៉ូទេ។

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿន​ញៀនភូមា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថានេះ គឺ​ជា​ការ​រឹប​អូស​គ្រឿង​ញៀន​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ធ្វើ​បាន​ឡើយ ក្នុង​ប្រវត្តិ​ប្រទេស​ភូមា។ ប្រតិបត្តិការ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​រដ្ឋ​Shan ​រដ្ឋ​ភាគ​ខាង​កើត​នៃ​ប្រទេស​ ​ឬ​តំបន់​ត្រីកោណ​មាស ដែល​ជាប់​ឈ្មោះ​ជា​ប្រភព​ជួញ​ដូរ​គ្រឿង​ញៀន​មេតាមហ្វេតាមីន​ដ៏​ក្តៅ​គគុក។

ផលិតកម្ម និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​សំយោគ​ មាន​សកម្មភាព​យ៉ាង​ផុសផុល​បំផុត​នៅ​ក្នុង​តំបន់ ដោយ​មាន​មន្ទីរពិសោធន៍​ខុស​ច្បាប់​ដុំ​ដូច​ផ្សិត ជាពិសេស​ក្នុង​សម័យ​ដែល​ភូមា​ស្ថិត​ក្រោម​ការ​ដឹកនាំ​យោធា។ ៩០%​នៃ​ចំការ​អាភៀន ​គឺ​ដាំ​ដុះបណ្តុំ​គ្នា​នៅ​ក្នុង​រដ្ឋ​Shan នេះឯង​។

បើ​ទោះ​បី​បាន​បើក​ធ្វើ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ពួក​ឧក្រិដ្ឋជន​គ្រឿង​ញៀន​យ៉ាងណា​ក្តី ក៏​អាជ្ញាធរ​ភូមា​​មិន​អាច​បំបែក​និង​កម្ចាត់​ជំនួញ​ខុស​ច្បាប់នេះ​បាន​ដែរ ព្រោះ​ម្យ៉ាង​តំបន់​នេះ​ស្ថិត​ក្នុង​ជម្លោះ​មិន​អាច​ដោះស្រាយ​ចេញ​រវាងម្ខាង​ជា​ក្រុម​យោធា​និង​ម្ខាង​ទៀត​ជា​កង​ក្រុម​ឧទ្ទាម​អាវុធ។ ឯ​ជំនួញ​គ្រឿង​ញៀន​បាន​ក្លាយជា​ល្បែង​នយោបាយ​និង​ហរិញ្ញវត្ថុ​យ៉ាង​ស្មុគស្មាញ​បំផុត នៅី​ក្នុង​ប្រទេស៕​

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ