អានតួអត្ថបទ
ចិន-នយោបាយ-សិទ្ធិមនុស្ស

មេ​ធាវី​ចិន​​មា្នក់​​ត្រូវ​បាន​​អាជ្ញាធរ​​ចាប់​ខ្លួន​​ដោយហេតុ​​ទាមទារ​​​​​ការ​បោះឆ្នោត​ប្រធានាធិបតី​ចិន​ដោយ​សេរី​

នៅ​ប្រទេស​ចិន មេធាវី​​មួយ​រូប ត្រូវ​បាន​ប៉ូលីស​ឃាត់​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង​នា​ថ្ងៃ​សុក្រ​នេះ ២៤​ម៉ោង​​បន្ទាប់​ពី​គាត់​បាន​​អំពាវនាវ​ឲ្យ​របប​កុម្មុយនិស្ត​ចិន ​កែប្រែ​​រដ្ឋធម្មនុញ្ញ ដើម្បី​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​ ដោយ​សេរី​​នៅក្នុងប្រទេសចិន​។​

លោក​មេធាវី​ចិន  YU Wensheng ថ្ងៃទី​១៣ កក្កដា២០១៥ នៅទីក្រុង​​ Pekin
លោក​មេធាវី​ចិន YU Wensheng ថ្ងៃទី​១៣ កក្កដា២០១៥ នៅទីក្រុង​​ Pekin DR
ផ្សាយពាណិជ្ជកម្ម

ប៉ូលីស​ចិន ​​ប្រមាណ​ជា​១០​នាក់ ដែល​មាន​​​កង​កម្លាំង​ពិសេសដែរនោះ បាន​​ចាប់​​ខ្លួន​​មេធាវី Yu Wensheng ​នៅខណៈពេល​ គាត់​កំពុង​នាំ​កូន​ៗ​របស់​គាត់​ទៅ​សាលារៀន។ រីឯ ​ប៉ូលីស​ចិន​ដែល​​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​​​ទាក់ទងសាកសួរ​ព័តមាន​​ពី​បញ្ហា​​ចាប់ខ្លួនមេធាវី​​ចិននៅព្រឹកមិញ​នេះ ក៏​បដិសេធ​ថា​​ពុំបានដឹង​​ពីរឿង​នេះ​ទេ។​

នៅ​មួយ​ថ្ងៃមុន​នេះ លោក​ Yu Wensheng បាន​ធ្វើ​លិខិត​ចំហរ​មួយ​ផ្ញើ​ជូន​ដល់​ក្រុម​អ្នកកាសែត​ ដែល​ក្នុង​លិខិត​នោះ គាត់​បាន​អំពាវនាវ​ ឲ្យទីក្រុង​ប៉េកាំង​​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​ និង​​ អនុញ្ញាត​ជាអាទិ៍ ការ​បោះឆ្នោត​ប្រធានាធិបតី​ជាសកល​និង​​​មាន​បេក្ខជន​ចូលរួមច្រើន​។ នៅ​ក្នុងលិខិត​ចំហ​រនោះ មេធាវី​ចិន​បានលើក​ឡើងទៀត​​​ថា”ការ​តែងតាំង​មនុស្សម្នាក់ ឲ្យធ្វើជា​ប្រធានាធិបតី​ តាមរយៈ​​ការ​​បោះឆ្នោត​​​​គណបក្ស​​​តែ​មួយ​គត់​នោះ គឺ​ពុំមែន​ជា​ការ​បោះឆ្នោត​​​​ទេ”“ចំណែក​ប្រធានាធិបតីវិញ ​ក៏​ពុំ​បាទទួល​​ទំនុក​ទុកចិត្ត​ពីប្រជាជាតិ ឬ​​​សង្គមស៊ីវីល​ ​​ឬ​ក៏​ពី​​ប្រទេស​ក្រៅ​ផងដែរ”។

គួររំលឹកថា លោក​ប្រធានាធិតបតី​ Xi Jinping កាលពី​ខែ​តុលា​ឆ្នាំ​មុន ត្រូវ​បាន​តែងតាំង​សារជាថ្មី​នៅ​ក្នុងមុខ​តំណែង​​​ជា​ប្រមុខ​គណបក្ស​កុម្មុយនិស្ត​ចិន​(PCC)​និង​ ក៏​​ត្រូវ​ជាប់​ឆ្នោត​សារ​ជាថ្មី​ជា​ប្រមុខ​រដ្ឋចិន​សំរាប់​អាណតិ​៥​ឆ្នាំ​​ នៅ​ខែមីនាខាងមុខនេះ។​

គួររំលឹកថា លោក មេធាវី Yu Wensheng ធ្លាប់មាន​​បញ្ហា​​ជាមួយ​នឹង​​របប​កុម្មុយនិស្ត​ចិន​រួច​ទៅ​ហើយ​​ជាអាទិ៍នៅក្នុង​​​ការគាំទ្រ​របស់​លោក​ចំពោះ​ចលនា​​ប្រជាធិបតេយ្យ​នៅ​ហុងកុង​​កាលពី​ឆ្នាំ​២០០៤​។ នៅ​ក្នុងហេតុការណ៍នេះ រូបលោក​ ត្រូវ​បាន​អាជ្ញាធរចិន បាន​ចាប់​ដាក់​គុក​ចំនួន ៣​ឆ្នាំ ​ដោយ​​ទទួល​រង​ទារុណកម្ម​ផង។ ម្យ៉ាងទៀត កាលពី​ឆ្នាំ​មុន​ មេធាវី​ចិននេះ បាន​​សរសេរ​លិខិត​ចំហរមួយ​ផ្កើនដាក់​​​សមាជ​បក្ស​។​ដោយនៅ​ក្នុង​លិខិត​នោះ គាត់​​​​រិះគន់​ត្រង់​ៗ ថា គណបក្ស​កុម្មុយនិស្ត​ចិន ​និយាយ​អួតតែ​ពីបញ្ហា​​សិទ្ធ​សេរីភាព លិទ្ធិ​ប្រជាធិបតេយ្យ​ សមភាព​និង​នីតិរដ្ឋ តែ​នៅ​ក្នុង​ប្រទេស​ចិន គ្មាន​​​សោះ​ឡើយ​បញ្ហា​ទាំង​​នេះ។ លើសពីនេះ ​មេធាវី​​ចិន បាន​​លើក​កកាយទៀត​ថា នៅចិន មាន​តែ ពួក​វរជន​និង​មហាសេដ្ឋីនោះទេ​ដែល កាន់កាប់អំណាចនៅក្នុងប្រទេស ហើយ​​អំពើពុករលួយ​វិញ ​មាននៅគ្រប់ទិសទី។​ ក្រោយពីសរសេរលិខិតនេះរួចមក ប៉ូលីសចិន បានកោះហៅ​គាត់​និង​សាកសួរចំឡើយអស់​៣​ម៉ោង។​

ហើយកាលពី​ឆ្នាំ ២០១៦ លោកមេធាវី Yu Wensheng ​ត្រូវបានគេស្គាល់មុខច្បាស់ ក្រោយ​ពីគាត់​បាន​​ប្តឹង​សាលាក្រុង​នៅ​ប៉េកាំង ​អំពី​ការ​បំពុល​បរិយាកាស​នៅ​ក្នុង​តំបន់​។

នារយៈពេល​ថ្មីៗនេះ រូប​គាត់​ត្រូវ​គេ បញ្ឈរ​ជើង​ពី​មុខ​វិជ្ជាជីវៈ ហើយ​ការ​ដាក់ពាក្យ​​របស់​គាត់​​​សុំ​​ចុះ​ឈ្មោះ​ការរិយាល័យថ្មីមួយ ក៏ត្រូវ​អាជ្ញាធរបដិសេធ​ដែរ​-​នេះ​បើយោង​តាម​អង្គការ​ការពារសិទ្ធិមនុស្ស​Amnesty International ​ដែល មានការ​​មន្ទិល​សង្ស័យ ខ្លាច​​​លោក​ មេធាវីចិន អាចប្រឈម​មុខនឹង​​ការ​ចោទ​ប្រកាន់​​ពី​បទ​​ប៉ុនប៉ង​ធ្វើវិទ្ធង្សនា”​។

គួរបញ្ជាក់ថា ការចោទប្រកាន់ធំៗបែបនេះ ត្រូវបានគេធ្វើម្តងមកហើយ​កាលពីខែមុន​ដើម្បីផ្តន្ទាទោស​ដាក់ពន្ធនាគារចំនួន​៨ឆ្នាំ លើ​សកម្មជន​អ្នក​ប្រឆាំង​មួយ​រូប​ឈ្មោះ Wu Gan៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ