អានតួអត្ថបទ
ថៃ

ជន​​ចំនួន​ ៣​​​នាក់ ​​​ត្រូវ​បាន​​​ស្លាប់​​​​​ដោយ​​​​​ការ​​​ផ្ទុះ​​គ្រាប់​​បែក​​មួយ​​នៅ​​​​​​​ខេត្ត​ ​Yala​ ​​​​ភាគ​​ខាង​​ត្បូង​​​ប្រទេស​​ថៃ​

នៅ​​ប្រទេស​​ថៃ ​ជន​​ចំនួន ៣​​នាក់ ​​ត្រូវបាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ នេះ ​នៅក្នុង​​​​ការ​ផ្ទុះ​គ្រាប់​បែកនៅ​​លើទីផ្សារ​​មួយ ​ក្នុង​​​​ខេត្ត  ​Yala ​​​​ភាគ​ខាង​ត្បូង​​ប្រទេស​។ ​គឺ​ជា​តំបន់​មួយ​ដែល​​​រងគ្រោះ​ខ្លាំង​នៅ​​ក្នុង​​អំពើ​ហិង្សា​ ​ដោយសារ​ ​ការ​បះបោរ​ទាមទារ​ឯករាជ្យនិយម​របស់​​ពួក​អ្នក​​កាន់សាសនា​អ៊ីស្លាម​នៅ​ក្នុង​តំបន់-នេះ​បើយោងតាម​ការ​ជូន​ដំណឹងរបស់​អាជ្ញាធរ​ថៃ។ 

យោធាថៃ​កំពុង​​ត្រួត​ពិនិត្យ​នៅលើកន្លែង​ផ្ទុះគ្រាប់បែក​នៅ​ក្នុង​ទីផ្សារ​មួយ​នៅ​ខេត្​តយ៉ាឡា​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃក្នុង​ថ្ងៃ​ទី២២​មករា​២០១៨​
យោធាថៃ​កំពុង​​ត្រួត​ពិនិត្យ​នៅលើកន្លែង​ផ្ទុះគ្រាប់បែក​នៅ​ក្នុង​ទីផ្សារ​មួយ​នៅ​ខេត្​តយ៉ាឡា​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃក្នុង​ថ្ងៃ​ទី២២​មករា​២០១៨​ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អាជ្ញាធ​រថៃ “គ្រាប់បែកដែលផ្ទុះនោះ​ ​​ត្រូវ​បាន​គេ​លាក់​នៅ​ក្នុង​ម៉ូតូ​​​មួយ​គ្រឿង​ដែល​ចត​​នៅ​លើផ្សារ​ Pimonchai ក្នុង​​ខេត្ត​យ៉ាឡា​ និង​បាន​​បណ្តាល​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន ៣​នាក់​-នេះបើយោងតាម​អ្នកនាំពាក្យ​របស់​កម្លាំង​សន្តិសុខ​នៅ​ក្នុង​តំបន់។

នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នេះ សាក្សី​ជា​ច្រើន​រូប​ បាន​ពន្យល់​ប្រាប់​ថា ជន​សង្ស័យ បាន​ចត​ម៉ូតូ​​នៅចំ​​ពី​មុខ​ស្តង់​លក់​សាច់​ជ្រូកមួយកន្លែង គឺ​រយៈពេល​​តែ​ ១០ ​នាទី​ ប៉ុណ្ណោះ នៅ​មុន​ពេល​​ផ្ទុះ​គ្រាប់បែក។ ​

ការ​បញ្ជាក់​លំអិត​​របស់​សាក្សី​​នេះ សរបញ្ជាក់ដែរ​​ថា គឺ​​ពិត​ជា​ការ​វាយប្រហារ​របស់​ក្រុម​អ្នក​បះបោរកាន់សាសនា​​អ៊ីស្លាម ពីព្រោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដែល​មាន​ភាគ​តិច​នៅ​ក្នុង​តំបន់​​ គឺ​ជា​អ្នក​ទទួល​ទាន​សាច់​ជ្រូក​​ដែល​ផ្ទុយ​ពី​អ្នក​ជិតខាង​របស់​ខ្លួន​​ដែល​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ ម្យ៉ាងទៀត​ ការ​ផ្ទុះ​គ្រាប់​បែក​​នា​​ព្រឹកមិញ​នេះ ​ក៏​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ចំនួន ២៤​នាក់​ផ្សេង​ទៀតដែរ​ ​ដែល​សុទ្ធស៊ឹង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា។ ចំណែក​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះវិញ ក៏​មាន​ម្នាក់​ដែរ​ជា​អ្នកកាន់​សាសនាអ៊ីស្លាម។​

យោងតាម​​នគរបាល​ថៃ​​ “ការវាយប្រហារនាព្រឹកមិញនេះ គឺ​​ជា​ការ​វាយប្រហារ​ដ៏​ធំ​លើក​ទី​មួយ​នៅ​ក្នុង​ខេត្ត​យ៉ាឡា ចាប់តាំង​ពី ២​ឆ្នាំ​កន្លង​មក​ហើយ ដោយហេតុថា​ការ​វាយប្រហារ​ជាច្រើន​​នៅ​ក្នុង​​ភាគ​​ខាង​ត្បូង​ប្រទេស​​ថៃ ជាញឹកញាប់​ ជាការវាយប្រហារ​ដោយ ​ការ​ពួន​លប​ស្ទាក់បាញ់​​សំដៅ​ទៅ​លើ​ក្បួន​រថយន្ត​យោធា​ឬ​ក៏​អំពើ​​ឃាតកម្ម ​ដែល​ ​សំដៅ​​ទៅ​លើ​បុគ្គល​ណា​មួយ ​​ដូច​​ជា អ្នកតំណាង​​រដ្ឋបាលក្នុង​​តំបន់​ឬ​​ក៏​​គ្រូ​បង្រៀនជាដើម ​​ដែលជាអ្នក​គោរពនិងដើម​​តាម​គោល​​មាគ៌ានយោបាយ​​របស់​រដ្ឋអំណាច​កណ្តាលនៃប្រទេសថៃ​។

គួររំលឹកថា ជម្លោះ​ផ្តាច់​ទឹកដី​និយម​​នៅ​ចុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​ ២៣៥​នាក់​នៅ​ក្នុង​ឆ្នាំ ២០១៧​ ជា​តួ​លេខ​មួយ​​ដែលបានថយ​​ចុះ ​បើ​​ប្រៀប​ធៀប​​ទៅ​នឹង​ការ​ចាប់​ផ្តើម​​ផ្ទុះ​ជម្លោះ​នេះ​នៅ​​ ​ឆ្នាំ​២០០៤ ។ ហើយ​តាំង​ពី​ឆ្នាំ ២០០៤​នោះ​មក អំពើ​ហិង្សា​​​​​បះបោរ​ ទាមទារ​ឯករាជ្យនិយម​របស់​ពួក​អ្នក​កាន់សាសនា​អ៊ីស្លាម​នៅ​ក្នុង​តំបន់​ភាគខាងត្បូងប្រទេសថៃនេះ បានសម្លាប់ជីវិត​មនុស្ស​ជិត​៧០០០​​នាក់​​ដែល​ភាគ​ច្រើន​​គឺ​​សុទ្ធស៊ឹង​ជា​ប្រជាជនស៊ីវីល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ