អានតួអត្ថបទ
បង់ក្លាដែស-ភូមា​-រ៉ូហ៊ីងយ៉ា

អ្នក​ទទួល​ខុសត្រូវ​​​រ៉ូហ៊ីងយ៉ា​​ថ្មី​​ម្នាក់​ទៀត​ត្រូវ​​បាន​គេ​​បាញ់​សម្លាប់​​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស​

អ្នក​ទទួល​ខុស​ត្រូវ​​រ៉ូហ៊ីងយ៉ា​​​​ម្នាក់​​ទៀត​​ ទើប​ត្រូវ​​បាន​​​ជន​​ប្រដាប់​អាវុធ​មួយ​​ក្រុម​ធ្វើឃាត​​នៅ​​​ថ្ងៃ​ចន្ទ​​ម្សិលមិញ​​​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន​មួយ​​​នៅ​​​ប្រទេស​​បង់ក្លាដែស​ នេះ​​ជា​​ការ​​ជូន​​ដំណឹង​​របស់​​ប៉ូលីស​​ក្នុង​តំបន់​​​​​ដែល​​បាន​​គូស​​បញ្ជាក់​ដែរ​​​ថា​ជា​ ឃាតកម្មថ្មី​មួយ​ទៀត​​​​​​​​​​​​​​នៅ​ក្នុង​រយៈ​ពេល​តែ​​ប៉ុន្នាន​ថ្ងៃប៉ុណ្ណោះ។

ជនភៀសខ្លួន Rohingya នាំគ្នាដើ់រក្បែរជំរំជនភៀសខ្លួនមួយនៅ​ Jamtoli  ប្រទេស​បង់ក្លាដែស​ថ្ងៃទី​២២​មករា​២០១៨​​
ជនភៀសខ្លួន Rohingya នាំគ្នាដើ់រក្បែរជំរំជនភៀសខ្លួនមួយនៅ​ Jamtoli ប្រទេស​បង់ក្លាដែស​ថ្ងៃទី​២២​មករា​២០១៨​​ REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

អ្នក​​ទទួល​ខុសត្រូវ​​នៃ​​សហគមន៍​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ម្នាក់​ឈ្មោះ​ Yusuf Ali អាយុ​៦០​ឆ្នាំ ត្រូវ​គេ​ចាក់​សម្លាប់កាលពីថ្ងៃចន្ទម្សិលមិញ​​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ( Balukhali )​​ក្នុង​ប្រទេស​បង់ក្លាដែស-នេះ​បើយោង​តាម​ការ​ជូនដំណឹង​របស់​មេ​ប៉លីស​​ម្នាក់​នៅ​ក្នុង​តំបន់​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ។

​ អំពើ​ឃាតកម្ម​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឃាតកម្ម​កាលពី​ថ្ងៃ​សុក្រ​មុន​​របស់​អ្នក​ទទួល​ខុស​ត្រូវ​រ៉ូហ៊ីងយ៉ា​ម្នាក់​ទៀត​​ឈ្មោះ​ Mohammad Yusuf ក្នុង​​ជំរំ​ជិត​ខាង​មួយទៀតនៅ (Thangkhali) ។

ចំណែក​​​សាព័ត៌មាន​បង់ក្លាដែស​ឈ្មោះ The Dhaka Tribune វិញ បានគូសបញ្ជាក់ថា “ជន​រងគ្រោះ​ក្នុង​​អំពើ​ឃាតកម្ម​ បាន​ធ្វើការ​គាំទ្រ​”កម្មវិធី​​វិល​​ត្រឡប់​​ចូល​​ភូមា​វិញ​​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​​រវាង​​បង់ក្លាដែស​​និង​ភូមា។

នៅ​ក្នុង​ហេតុការណ៍​ទាំង​ពីរ​ខាង​លើ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​​បង់ក្លាដែស​និង​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​របស់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា បាន​​​ផ្សា​​ភ្ជាប់​ការ​ស្លាប់​របស់​ជន​រ៉ូហ៊ីងយ៉ា​​ទាំង​ពីរខាងលើ​នេះ​​ទៅ​នឹង​ជម្លោះ​បាក់បែក​គ្នាមួយ​​នៅ​ក្នុង​រង្វង់​សហគមន៍​រ៉ូហ៊ីងយ៉ា​ ពាក់ព័ន្ធ​​​នឹង​​បញ្ហា​នៃ​​ការ​​វិល​ត្រឡប់​ចូល​ភូមា​​ឬ​ក៏អត់ចូលភូមា​​។ ​គួររំលឹកថា ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា បាន​​ភៀសចេញពីភូមា ​ដើម្បី​គេច​​ចេញ​ទង្វើដ៏ហិង្សា​​មួយ​របស់​​យោធាភូមា​ ​ដែល អ ស ប បា​ន​ចាត់​ទុក​ថា ​“ជា​​ការ​បោស​សំអាត​ជាតិ​ពន្ទុ”​។

គួរបញ្ជាក់ថា ​​ភរិយា​​ជន​រងគ្រោះ​នៅ​ថ្ងៃ​សុក្រ​មុន បានរៀបរាប់ប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារាំងថា ​ ជន​ប្រមាណ​ជា​​២០​នាក់ ប្រដាប់​ដោយ​អាវុធ​និង​បិទ​មុខ បាន​សម្រុក​ចូល​ក្នុង​ផ្ទះគាត់​​និង​បាន​​ដុត​ភ្លើង​លើ​ក្បាល​ប្តី​​គាត់ ដោយ​ស្រែកជាពាក្យថា Oh Allah ហើយ​​​បន្ទាប់មក ពួកនេះ បាន​បាញ់​គ្រាប់កំាភ្លើង​​ចូល​​​ក្នុង​​មាត់សម្លាប់ប្តីគាត់តែម្តង។ ជន​ដៃ​ដល់​ទំាង​នោះ មុននឹងសម្លាប់ប្តីគាត់ បាន​និយាយ​ទាំង​កំហឹង​​ជា​ភាសា​រ៉ូហ៊ីងយ៉ា​ថា ហេតុអ្វី បាន​ជា​ប្តី​គាត់​ ដាក់​​ឈ្មោះ​​ពួក​គេ​ទៅ​ក្នុង​បញ្ជី​? ​​តែ​ ពួក​ឃាតករ ​ពុំ​បានបញ្ជាក់ថា​តើ​​​បញ្ជីនោះ ជាបញ្ជី​អ្វី​ទេ​។​​

គួររំលឹកថា ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​​រវាង​ទីក្រុង Dacca និង Naypyidaw អាជ្ញាធរ​​​បង់ក្លាដែស ត្រូវ​​ដាក់​ស្នើ​ទៅ​ភូមា​ដើម្បី​សុំ​ការអនុម័ទ​លើ​បញ្ជីឈ្មោះមួយ​រ​បស់​​ជនភៀសខ្លួនដែលត្រូវវិលទៅ​កាន់​រដ្ឋ Rakhine ​​ក្នុងភាគខាងលិចប្រទេសភូមា។​ ហើយ​ការ​វិល​ត្រឡប់​​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ត្រូវ​ចាប់​ផ្តើម​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ទៅតាម​កាល​កំណត់ដែល​​​​​គ្រោង​ទុក​ដោយ​​ភាគី បង់ក្លាដែស​និង​ភូមា​ ។ ក៏ប៉ុន្តែ​ទីបំផុតទៅ​ ​ការងារ​នេះ ​នៅ​ពុំ​ទាន់​អាច​ធ្វើ​ទៅ​បាន​​តាម​ការ​គ្រោងទុក​ឡើយ​​​​ ដោយ​ហេតុ​ថា​​ការ​ត្រៀម​លក្ខណៈ​ នានា​នៅ​ពុំទាន់​បាន​​ចប់​សព្វគ្រប់​នៅឡើយទេ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ