អានតួអត្ថបទ
អាមេរិក-ហុងកុង

សភា​អាមេិក​​​ស្នើ​​តែងតាំង​​សកម្មជន​​​ដើម្បី​​ប្រជាធិបតេយ្យ​​ហុងកុង​​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​​​

សមាជិក​​សភា​​អាមេរិក​១២​​រូប​មក​ពី​បក្ស​សាធារណៈរដ្ឋ​និង​​​បក្ស​ប្រជាធិបតេយ្យ​​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​មុន​​ បាន​​​​សុំ​ស្នើ​គណៈកម្មាធិការ​រង្វាន់​ណូបែល​ ឲ្យ​​តែងតាំង​​សកម្មជន​​នៃ​​ចលនា​​ប្រជាធិបតេយ្យ​​នៅ​​ហុងកុង​ ជា​ជ័យ​លាភី​​រង្វាន់​​ណូបែល​សន្តិភាព​​នៅ​​ខែ​​តុលា​​ខាង​​មុខ។​ សកម្មជន​​ហុងកុង​​​ដែល​​បាន​​​តស៊ូ​​មតិ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ក្នុង​ឆ្នាំ​​២០១៤​​ ​ដើម្បី​ទា​ម​​ទារ​​​ឲ្យ​​​មាន​​​​កំណែ​​ទម្រង់​​នយោបាយ​មួយ​ដើម្បី​​ប្រជាធិប​តេយ្យ​​នៅ​​ហុងកុង​​​​។​​

សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ​លោក Joshua Wong, Alex Chow និង Nathan Law ដើរ​ចេញ​ពី​តុលាការ​ឧទ្ធរណ៍​​លើក​ចុង​​ក្រោយ​​នៅ​​ហុងកុង​​​ថ្ងៃ​​ ៧ ​វិច្ឆិកា​​ ២០១៧​​
សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ​លោក Joshua Wong, Alex Chow និង Nathan Law ដើរ​ចេញ​ពី​តុលាការ​ឧទ្ធរណ៍​​លើក​ចុង​​ក្រោយ​​នៅ​​ហុងកុង​​​ថ្ងៃ​​ ៧ ​វិច្ឆិកា​​ ២០១៧​​ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​មួយ​ជូន​ដល់​គណៈកម្មាធិការ​ខាង​រង្វាន់​ណូបែល សមាជិក​សភា អាមេរិក​ទាំង​ខាង​បក្ស​សាធារណៈរដ្ឋ​និង​បក្ស​ប្រជាធិបតេយ្យ បានវាយតម្លៃថា “សកម្មជន​នៃ​ចលនា​ដើម្បី​ប្រជាធិបតេ្យ​នៅ​ហុងកុង​ ដែល​មាន​ឈ្មោះ Joshua Wong, Nathan Law, និង Alex Chow ​ត្រូវតែ​ផ្តល់​កិត្តិយស​ដល់​ពួក​គេ​ដោយ​​ទទួល​ស្គាល់​ចំពោះ​ការ​តស៊ូ​ប្រឹងប្រែង​របស់​ពួក​គេ​ដោយ​សន្តិភាព​ដើម្បី​នាំ​មក​នូវ​កំណែ​ទម្រង់​នយោបាយ​និង​សិទ្ធ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នៅ​ហុងកុង។​

សមាជិក​សភា​អាមេរិក បាន​អះអាង​ទៀត​ថា “សកម្មជន​ហុងកុង​ទាំង​៣​រូប ក៏​ព្រម​ទាំង​អ្នក​ចូល​រូម​ទាំង​អស់​នៅ​ក្នុង​ចលនា​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ហុងកុង គឺ​តំណាង​នូវ​ការ​ប្រាថ្នា​​ចង់បាន​​សុខសន្តិភាព​របស់​​ពលរដ្ឋ​ហុងកុង​ដែល​ទាមទារ​​ស្វ័យភាព​ ​ការ​រក្សា​ទុក​របៀបរបប​រស់​នៅ​របស់​ពួក​គេ​​និង​ការ​សម្រេច​បានរបប​លិទ្ធ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។​

សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង​ទាំង៣​រូប​នេះ ត្រូវ​បាន​តុលាការ​នៅ​ហុងកុង ផ្តន្ទាទោស​កាលពី​ខែ​សីហា​ឆ្នាំ​២០១៧ ឲ្យ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ពី​៦​ខែ​ទៅ​៨​ខែ​ក្នុង​​តួនាទី​របស់​គេ​នៅ​ក្នុង​ចលនា​បាតុកម្ម​នៅ​ហុងកុង។ ម្យ៉ាងទៀត សកម្មជន​ពីរ​រូប គឺ​ Joshua Wong និង​Nathan law ធ្លាប់​បានបង្កើត​នូវ​គណបក្ស​មួយ​ឈ្មោះ​ Demosisto ដែល​ធ្វើ​យុទ្ធនាការ​ដើម្បី​​ឯករាជ្យ​នៅ​ហុងកុង​និង​សិទ្ធ​របស់​ហុងកុង​នៅ​ក្នុង​ការ​កំណត់​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​អោយបាន​នៅមុនឆ្នាំ ​២០៤៧។

គួររំលឹកថា ហុងកុង ត្រូវ​បាន អង់គ្លេស​ប្រគល់​អោយ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោម​កិច្ច​ព្រមព្រៀង ”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ” ដែល​អនុញ្ញាត​អោយ​ហុងកុង​មាន​សិទ្ធិ​មួយ​ផ្នែក​ក្នុង​ការ​រៀបចំ​និតីបញ្ញាត្តិ​និង​សិទ្ធិ​មួយ​ចំនួន​ដូច​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ជាដើម។ កិច្ចព្រមព្រៀង​នេះ ​មាន​ប្រសិទ្ធភាព​រហូត​ត្រឹម​ឆ្នាំ​២០៤៧។

សមាជិសភា​អាមេរិក​ទាំង​៣​រូប ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ ពី​កំហឹង​និង​ការ​សងសឹក​របស់​គណៈកម្មាធិការ​រង្វាន់​ណូបែល​នៅ​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​គណបក្ស​កុម្មុយនិស្ត​និង​រដ្ឋាភិបាល​ចិន ដោយ​បាន​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​អ្នកទោស​នយោបាយ​ចិន​ដ៏​ល្បីឈ្មោះ​ម្នាក់ គឺ​លោក​ Liu Xiaobo ក្នុង​ឆ្នាំ​២០១០។ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាប​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ចិន​ផ្តនា្ទទោស​កាលពី​ឆ្នាំ​២០១៧​និង​បាន​ទទូលអានិច្ចកម្ម​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៧​នោះ​ដែរ៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ