អានតួអត្ថបទ
អាមេរិក-កូរ៉េ​ខាង​ជើង

“អាមរិក​​​នឹង​ធ្វើការ​​ដាក់​​ទណ្ឌកម្ម​​ជាទម្ងន់បំផុត​​​​​​ប្រឆាំង​ទល់​នឹង​​កូរ៉េ​ខាងជើង

នៅតែ​ប៉ុន្មាន​ថ្ងៃ​​ទៀត​​ប៉ុណ្ណោះ​មុន​ពេល​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នា​រដូវ​រងារ​នៅក្រុង​ Pyeong Chang ក្នុង​ប្រទេស​​កូរ៉េ​ខាង​ត្បូង អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​​ជូន​ដំណឹង​នៅ​ថ្ងៃ​ពុធ​ទី​៧​មករា​ម្សិលមិញ​ពី​ទីក្រុង​តូក្យូ​ក្នុង​​ប្រទេស​ជប៉ុន​ថា “សហរដ្ឋ​អាមេរិក​​នឹង​បើ​កបង្ហាញ​​​ឲ្យ​ដឹង​​ពី​វិធានការ​​​​ដាក់​ទណ្ឌកម្ម​ដ៏​​​សែន​ធ្ងន់ធ្ងរ​ពុំធ្លាប់មាន​​ពីមុន​នៅ​ក្នុង​ការ​​ប្រឆាំង​នឹង​ទីក្រុង​​ព្យុងយ៉ាង។​

អនុប្រធានាធិបតីអាមេរិក លោក Mike Pence ថ្ងៃពុធទី៧កុម្ភៈ២០១៨​ នៅទីក្រុង​​តូក្យូ ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe.
អនុប្រធានាធិបតីអាមេរិក លោក Mike Pence ថ្ងៃពុធទី៧កុម្ភៈ២០១៨​ នៅទីក្រុង​​តូក្យូ ជាមួយ​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក Shinzo Abe. REUTERS/ Kiyoshi Ota/Pool
ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ​អនុ​ប្រធានាធិបតី​អាមេរិក​លោក ​Mike Pence ដែល​កំពុង​បំពេញ​ទស្សនកិច្ចនៅទីនោះ បាន​ថ្លែង​​យ៉ាង​ម៉ឹង​ម៉ាត់​ថា អាមេរិកនឹង​ចាត់​វិធានការ​​ថ្មីៗ​បន្ថែម​​ទៀត​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងទល់​​នឹង​កូរ៉េ​ខាង​ជើង។ បើតាម​ការ​គូស​បញ្ជាក់​របស់​លោក Pence គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏សែន​ធ្ងន់ធ្ងរ​បំផុត​​ប្រឆាំង​​នឹង​ទីក្រុង​ព្យុងយ៉ាង។ ហើយ​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​គឹ​ដើម្បី​បង្ខំ​អោយ​កូរ៉េ​ខាង​ជើង ធ្វើការ​បោះបង់ចោល​អាវុធ​បរិមាណូ​និង​មហិច្ចតា​របស់​ខ្លួន​នៅ​ក្នុង​ការ​ផលិត​​គ្រាប់​មីស៊ីល​អន្តរៈទ្វីប។

បន្ទាប់ពី​កិច្ច​ពិភាក្សា​គ្នាមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe​ ​​ស្តីអំពី ​ការ​គំរាម​របស់​កូរ៉េខាង​ជើង​ លោក​ Pence បាន​ថ្លែង​ថា “ សហរដ្ឋអាមេរិក​នឹង​បើក​បង្ហាញ​ប្រាប់​អោយ​ពិភពលោក​ដឹង​​នា​ពេល​​ឆាប់ៗ​​នេះ ​អំពី ការដាក់​​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរនិង​ខ្លាំងក្លា​បំផុត​របស់​អាមេរិក ដែល​ពុំ​​ធ្លាប់​​មាន​ពីមុនឡើយ​​​ដើម្បី​ប្រឆាំងទល់​នឹង​​ទីក្រុង​ព្យុងយ៉ាង។ សេចក្តីថ្លែងបញ្ជាក់​របស់​អនុ​ប្រធានាធិបតី​អាមេរិក​នេះ ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន ​នៅ​ខណៈ​ពេល​ដែល​​ការ​​ប្រកួត​កីឡាអូឡាំពិក​នា​រដូវ​រងារ​នឹង​ត្រូវ​ចាប់​ផ្តើម​បើក​​នៅ​​​ថ្ងៃ​សុក្រ​ទី​៩​កុម្ភៈ​ខាង​មុខ​​នៅ​​កូរ៉េ​ខាង​ត្បូង​​​និង​ដែលត្រូវ​ដឹកនាំ​គណៈប្រតិភូ​អាមេរិក​ដោយ​លោក Pence ​ផ្ទាល់ផង។​

អនុប្រធានាធិបតី​អាមេរិក បាន​ថ្លែង​បន្ថែម​ទៀតថា អាមេរិក នឹង​​មិនទុក​​បណ្តោយ​អោយ​ទីក្រុង​ព្យុងយ៉ាង​​យក​ការប្រកួត​កីឡា​អូឡាំពិក​នេះ មក​ធ្វើ​ជា​មធ្យោបាយ​​​ដើម្បីធ្វើ​​ការ​ឃោសនា​​នយោបាយ​របស់​កូរ៉េ​ខាង​ជើង​ឡើយ។​ លោក បាន​​ថ្លែងបញ្ចាក់​​​ទៀតថា​ អាមេរិក នឹង​នៅ​តែ​បន្ត​​យុទ្ធនាការ​ដាក់​សម្ពាធ​របស់​ខ្លួនជាបន្ថែម​​ទៀត ដរាបណា កូរ៉េ​ខាង​ជើង នៅ​តែ​មានៈ​ពុំព្រម​បោះបង់ចោល​ ការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន​ទាំង​ស្រុង​នោះទេ។​

ចំណែក​លោក Abe នាយករដ្ឋមន្ត្រីជប៉ុនវិញ​ ដែល​នឹង​ត្រូវ​អញ្ជើញ​ទៅ​កាន់​ក្រុង​ Pyeonchang ​ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បី​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងារ​នេះ​ដែរ​បានគូស​បញ្ចាក់​បន្ថែម​ដែរ​​ថា "ប្រទេសជប៉ុន​នឹង​មិន​យល់ព្រមជា​ដាច់ខាត​ ក្នុង​ការ​ទុក​​​​​អោយ​​​កូរ៉េខាងជើងមួយនេះ ធ្វើការ​​បំពាក់​​អាវុធនុយក្លេអ៊ែរ​នោះ​ឡើយ"៕​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ