អានតួអត្ថបទ
គ្រោះមហន្តរាយធម្មជាតិ​

Papouasie-Nouvelle-Guinée ​​រងគ្រោះ​​​​ការ​រំជួយដី​​​កំរិត​​៧,៥​​រិចទ័រ​​នៅ​​ព្រឹក​​​ថ្ងៃ​​ចន្ទ​នេះ​​

ប្រទេស Papouasie-Nouvelle-Guinée នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​កុម្ភៈ​នេះ បាន​បញ្ជូន​កងទ័ព​និង​ក្រុម​សង្គ្រោះទៅ​កាន់​តំបន់​ដែល​រងគ្រោះដោយការរំជួយដី​ក្នុង​កម្រឹត​៧,៥​រឹចទ័រនៅ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​នេះ។

ប៉ាពូអាស៊ី​ហ្គីណេ​រងដោយគ្រោះរំជួយដី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​កុម្ភៈ​២០១៨​​
ប៉ាពូអាស៊ី​ហ្គីណេ​រងដោយគ្រោះរំជួយដី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៦​កុម្ភៈ​២០១៨​​ Jerome Kay/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​គ្រោះ​រំជួយ​ដី​នេះ អាជ្ញាធរ Papouasie-Nouvelle-Guinée បាន​ព្រមាន ប្រាប់​ពី​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដូច​ជា​ការ​រអិល​បាក់​ដី​ឬ​ក៏​អាច​មាន​ការ​រំជួយ​ដី​ជា​ថ្មី​ទៀត  នឹង​ដំណឹង​ដែល​អាច​ថា​នឹង​មាន​ការ​​បាត់បង់​ជីវិត​មនុស្សដែរ​បន្ទាប់ពីមានការរំជួយដី។​​

ចំណែក​វិទ្យាស្ថាន​អាមេរិក​មួយ​ខាង​ស្រាវជ្រាវគ្រោះរំជួយដីនេះ  បានបញ្ជាក់ថា​កន្លែង​ដែល​មាន​ការ​រំជួយដី​ខ្លាំង​គឺ​ស្ថិត​នៅ​ចម្ងាយ ៩០​គម​ភាគ​ខាង​ត្បូង​ តំបន់​ Porgera ក្នុង​ខេត្ត Enga ដែល​ជា​តំបន់​​ភ្នំ។  ការ​រំជួយដី​នេះ បាន​កើតឡើង​​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​។  អាជ្ញាធរ ថែមទាំង​បាន​ទូន្មាន អោយ​ប្រជាជន​ខ្លួន​នៅ​ក្នុង​តំបន់រងគ្រោះ ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​រក​ទីជំរក​ការពារ​ខ្លួន​និង​ស្ថិត​ឲ្យ​បាន​ឆ្ងាយ​ពី​ទីអគារ​ណា​ដែល​មាន​កំពស់​ជា​ច្រើន​ជាន់។

លើសពីនេះ  ត្រូ​​វៀងវ័យ​ជាប់​ជានិច្ច​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ដូចជា​ការ​បាក់​ស្រុតដី​ ឬ​ក៏​ត្រៀម​ខ្លួន​​ក្នុង​ការ​រត់​ចេញ​ជាប្រញាប់ ក្នុង​ករណី​ដែល​មាន​ការ​រំជួយដី​ជា​ថ្មី​ទៀត-​នេះ​ជា​សេចក្តីថ្លែង​របស់​លេខាធិការ​នៃ​រដ្ឋាភិបាល Papouasie-Nouvelle-Guinée​នៅ​ក្នុង​សេចក្តី​ជូនដំណឹងរបស់ខ្លួន។​

ការ​រំជួយដី​នៅ​ព្រលឹមព្រឹកមិញនេះ  បាន​លាន់​ឮ រហូត​ដល់​តំបន់​ភ្នំ​នៅ​ Hagen ដែល​ស្ថិត​នៅ​ចម្ងាយ ១៦៨ គម​ពី​កន្លែង​រំជួយដី។  ដោយសារ​តែ​កន្លែង​រំជួយដី​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពេក​នោះ គេ​ត្រូវ​ប្រើ​ពេល​វេលា​ច្រើន​ដែរ ​ដើម្បី​​អាច​ទៅ​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​រងគ្រោះ។

គេ​ក៏​បាន​ឃើញ​ដែរ​​សារ​នានាជាច្រើន​​នៅ​លើ​បណ្តាញ​សង្គម​ដែលគូសបញ្ជាក់ថា​ អគារ​លំនៅឋាន ត្រូវ​រងអន្តរាយ​នៅ​តំបន់​Porgera ក៏ព្រមទាំង​ការ​ដាច់​ចរន្តអគ្គសនី​តែ​ពុំ​បាន​លើក​ពី​ករណី​នៃ​អ្នក​រង​របួស​នោះទេ។

លោក Chris McKee ខាង​ការ​រិយាល័យ​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​ធម្មជាតិវិញ បាន​លើក​ឡើង​ដែរ​ថា បាន​ទទួល​ព័ត៌មាន​ពី​តំបន់ Mendi​ពាក់ព័ន្ធ​នឹង​បញ្ហា​មនុស្ស​ស្លាប់​ ប៉ុន្តែ​​នៅ​តែ​ពុំ​ទាន់​ជាក់​ច្បាស់​ទេ​​នៅ​លើ​បញ្ហា​ទីកន្លែង​ដែល​គេ​ចុះ​ទៅ​ស្រាវជ្រាវ ដូច្នេះ គេ​ត្រូវតែ​​ពិនិត្យតាមដានព័ត៌មាន​ទាំង​នេះ អោយ​បានច្បាស់លាស់​សិន ។ សូមបញ្ជាក់ថា Mendi គឺ​ជា​ទីក្រុង​នៃ​ខេត្ត​តំបន់​ដី​ខ្ពស់​ភាគ​ខាង​ត្បូង និង​ក៏​ជា​ចំណុចខ្លាំង​នៃ​ការ​រំជួយដី ដែល​​ក៏​ជាទីកន្លែង​មាន​សកម្មភាព​យ៉ាង​ខ្លាំងក្លា​បំផុត​ខាង​ប្រេង​និង​ឧស្ម័ន៕

ក្រុមហ៊ុនខាងឧស្ម័ន​​មួយ​នៅ​ក្នុង​តំបន់ បាន​អោយ​ដឹង​ថា ឋាបនកម្ម​នៅ​ក្នុង​រោងចក្រ​​​ខ្លួន​ត្រូវ​ខូចខាត​ ប៉ុន្តែ​បុគ្គលិក​របស់​គេ​បាន​រួច​ផុត​ពីការស្លាប់​នៅ​ក្នុងគ្រោះរំជួយដី​នេះ។ ចំណែក​ក្រុមហ៊ុនអូស្រ្តាលីវិញ ​បាន​លើក​ផ្អាក​សកម្មភាព​បូម​ប្រេង​របស់ខ្លួន​សិន​ដើម្បី​ធ្វើការ​វាយតម្លៃ​លើការ​​ខូចខាត​នៅ​ក្នុង​គ្រោះ​រំជួយដីនេះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ