អានតួអត្ថបទ

នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson ចតនៅវៀតណាម ដើម្បីធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រ

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ USS ​Carl Vinson បាន​ មក ដល់ ​ប្រទេស វៀតណាម​ ជា​លើកដំបូង​ នៅថ្ងៃ​ចន្ទនេះ​ ក្រោយ​ពី​សង្រ្តាម​វៀតណាម​បាន​បញ្ចប់​ចាប់​តំាង​ពីឆ្នាំ​១៩៧៥មក​។ ការ​វិល​មក​រកទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​អតីត​គូ​សត្រូវ​នេះ​ គឺ​ដើម្បី​ប្រឈម​នឹង​ចិន​ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​ នៅ​សមុទ្រ​ចិន​ខាងត្បូង​។

នាវា​ផ្ទុក​យន្ត​ហោះអាមេរិក USS Carl Vinson ចតនៅកំពុងផែ ដាណាង​ នៃប្រទេស​វៀតណាម នៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៨ នេះ
នាវា​ផ្ទុក​យន្ត​ហោះអាមេរិក USS Carl Vinson ចតនៅកំពុងផែ ដាណាង​ នៃប្រទេស​វៀតណាម នៅថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០១៨ នេះ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​វៀតណាម​ និង ​សហរដ្ឋអាមេរិក​អះអាង​ថា​ ការ​សំចត​របស់ ​នាវា​ចំម្បាំង​អាមេរិក ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ជា​ការ​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​យ៉ាងណា​ក៏ដោយ ​ក៏​អ្នកវិភាគ​យល់​ឃើញ​ថា​ នេះ​ជា​ឪកាស​របស់​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក ​ក្នុង​ការ​បង្ហាញ​សាច់ដុំ​កងទ័ព​របស់ខ្លួន​នៅ​អាស៊ី ​ក៏​ដូចជា​នៅ​ប្រជុំកោះ​មាន​ជម្លោះ​ដ៍​រុំារៃ​រវាង​ចិន ​និង​វៀតណាម​។

មិន​មែន​ មាន​តែ​ប្រទេស​វៀតណាម​ទេ​ ដែល​មានជំលោះ​ដណ្តើម​ប្រជុំកោះ ​ជាមួយ​ចិន​។ ក្រៅពី​នោះ​ ក៏​មាន​ ហ្វីលីពីន​ ព្រុយណេ ​ម៉ាឡេស៊ី​ និង តៃវ៉ាន់​ផងដែរ​។ ដោយឡែក​ សហរដ្ឋអាមេរិក​ មិនមែន​ជា​ភាគី​ជម្លោះ​ដណ្តើម​ប្រជុំ​កោះណាមួយ​នៅ​សមុទ្រចិន​ខាងត្បូង​ឡើយ​។ អាមេរិក​អះអាង​ថា​ ការ​បរ​នាវា​របស់​ខ្លួន​ នៅ​ក្បែរ​ដែន​ទឹក​មានជម្លោះ ​ជារឿយៗនោះ​ គឺ​ជា​ការ​រឹត​ចំណង​ទាក់ទង​​នឹង​កិច្ចសប្រតិបត្តិការ​ផ្នែក​សន្តិសុខ ការ​អភិវឌ្ឍន៍​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ និង​ការ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​តំបន់ប៉ុណ្ណោះ​។

ផ្ទុយ​ពីនេះ​ រដ្ឋាភិបាល​ក្រុង​បេកាំង​ យល់ថា​ វត្តមាន​របស់​នាវា​ចម្បាំង​អាមេរិក​ នៅ​សមុទ្រចិន​ខាងត្បូង​ គឺ​ជារំលោភ​អធិបតេយ្យ​របស់​ចិន។ គេ​មើលឃើញថា​ វៀតណាម​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​ស្វិតស្វាញ​តតាំង​នឹង​ចិន​ជាងគេ​ក្នុងការ​ដណ្តើម​យក​កោះ​មាន​ជម្លោះ ​ហើយ​កត្តា​នេះ​បាន​ធ្វើឲ្យ​អាមេរិក​ក្លាយ​ជា​ខ្នង​បង្អែក​ដ៏រឹងមាំ​របស់​វៀតណាម​។

សូម​ជម្រាប​ថា នាវា​ផ្ទុក​យន្ត​ហោះ​ USS ​Carl Vinson នឹង​ចុះចត​ នៅ​ក្រុង​ដាណាង​ នៃប្រទេស​វៀតណាម​រយៈពេល​៤ថ្ងៃ​។ នាវា​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​នេះ​ អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់​ ៥,៣០០ នាក់​ និង​ យន្តហោះ​ចម្បាំង​៧២ គ្រឿង​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ