អានតួអត្ថបទ

រដ្ឋាភិបាល​របស់​លោកស៊ី ជីនពីង​អំពាវនាវ​ឲ្យ​កងទ័ព​ស្មោះត្រង់​ចំពោះ​រដ្ឋធម្មនុញ្​ញថ្មី

នៅ​មួយថ្ងៃ​ បន្ទាប់ពី​សភា​ប្រជាជន​ចិន​ បោះឆ្នោត​ អនុម័ត​ឲ្យ​លុប​ចោល​នូវ​ ការ​កំណត់​រយៈពេល​ដឹកនាំ​ របស់​ប្រធានាធិបតី​ចិន ​ត្រឹមពីរ​អាណត្តិ​មក​ ប្រធានាធិបតី​ចិន​ដ៏​មាន​ឥទ្ឋិពល ​លោក​ស៊ី​ ជីនពីង​ បាន​អំពាវនាវ​ ឲ្យ​កងទ័ព​គោរព​តាម​រដ្ឋ​ធម្មនុញ​ថ្មី​ ដែល​ទើប​នឹង​កែប្រែ​។ ជា​ការ​កែប្រែ​ ដែល​អនុញ្ញាត​ឲ្យ​លោក​ស៊ី​ ជីនពីង ​អាច​បន្ត កាន់​អំណាច​អស់​មួយ​ជីវិត​។

មន្រ្តីប៉ូលីសយោធាឈរយាមនៅក្បែរទីលាន Tiananmen នៅខាងមុខសម័យប្រជុំពេញអង្គនៃសភាប្រជាជនចិន (NPC) ដែលជាស្ថាប័នសភារបស់ប្រទេសចិននៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី 1 ខែមីនាឆ្នាំ 2018 ។
មន្រ្តីប៉ូលីសយោធាឈរយាមនៅក្បែរទីលាន Tiananmen នៅខាងមុខសម័យប្រជុំពេញអង្គនៃសភាប្រជាជនចិន (NPC) ដែលជាស្ថាប័នសភារបស់ប្រទេសចិននៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី 1 ខែមីនាឆ្នាំ 2018 ។ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​និយាយ​ទៅកាន់​កងទ័ព​ចិន​នៅ​ថ្ងៃចន្ទ​ថា កងទ័ព​ចិន​ទូទាំង​ប្រទេស​ ត្រូ​វតែ​ពង្រឹង​ការ​យល់ដឹង​ និង​លើក​កម្ពស់​ ការ​ប្រតិបត្តិ​តាម​ រដ្ឋ​ធម្មនុញ្ញ​ថ្មី។ បន្ថែម​លើនេះ​ ពួកគេ​ត្រូវ​ស្មោះត្រ​ង់ និង​ការពារ​រដ្ឋធម្មនុញ​ថ្មី​ របស់​ប្រទេស​ ឲ្យ​បាន​ ជា​ដាច់​ខាត​។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី១១​ ខែមីនា​ ឆ្នាំ​២០១៨​ សភា​ប្រជាជន​ចិន ​បាន​បោះឆ្នោត​ សម្រេច​ ឲ្យ​កែប្រែ​រដ្ឋធម្មនុញ ដោយលុប​ចោលនូវ ការកំណត់​​អាណត្តិ ដឹកនាំ​របស់​ប្រធានាធិបតី​ចិន ដែល​មាន​រយៈពេល​១០​ ឆ្នាំ​។នេះ​ គឺជា​ការ​ធ្វើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​លើក​ដំបូង​ ក្នុង​រយៈពេល​១៤​ឆ្នាំ​។ ហើយ​នេះ​ គឺ​ជា​ការ​ វិល​ត្រលប់​ទៅ​រក​ ការ​ដឹកនាំ​តាម​បែប​លោក​ម៉ៅ ​សេទុង​ដែល​ជា​មេ​ដឹកនាំ​ ក្តោប​ក្តាប់​អណាច​ ផ្តាច់​មុខ​នៅ​ក្នុង​ប្រទេស​ចិន​ពី​មុន​។

លោក​ស៊ី ​ បាន​ឈ្នះ​ឆ្នោត​ឡើង​ កាន់​អំណាច​ នៅចុង​ឆ្នាំ​២០១២​ ហើយ​ បើ​តាម​ រដ្ឋធម្មនុញ​ចាស់​ លោក​អាច​ដឹកនាំ​ប្រទេស​ ដល់​ត្រឹម​ឆ្នាំ​២០២៣​។

ក្រៅ​ពី​កែប្រែ​រដ្ឋ​ធម្មនុញ​ លោក​ ស៊ី​ ជីនពីង​ ក៏​ធ្លាប់បាន​ធ្វើ​កំណែ​ទម្រង់​ផ្នែក​យោ​ធា របស់​ប្រទេស​ ទៅ​ជា​កង​កម្លាំង​ប្រយុទ្ធ​ទំនើប​ ចាប់​តាំង​ពីលោក​ បាន​ឡើង​កាន់​តំណែង​ ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ ២០១២​ មក។

លើស​ពីនេះ​ ក្នុង​នាម​ជា​រដ្ឋ​លេខាធិការ​បក្ស​កុម្មុយនីស​ចិន​ លោកស៊ី​ ក៏​បាន​ប្រមូល​ កម្លាំង​ទ័ព​ទាំងអស់​ឲ្យ​ស្ថិត​នៅ​ក្រោម​ ការ​ដឹកនាំ​ របស់​ គណបក្ស​លោក​ ទាំងស្រុង​នៅ​ដើមឆ្នាំ​២០១៨​នេះ។ ទង្វើ​របស់​លោក​ស៊ី​ បាន​ធ្វើ​ឲ្យ​អ្នក​វិភាគ​យល់​ឃើញ​ថា​ ក៏​ព្រោះតែ​ រដ្ឋា​ភិបាល​លោក​ ចង់​ទប់ស្កាត់​ កុំ​ឲ្យ​មាន​ ការ​ធ្វើ​រដ្ឋប្រហារ​ណាមួយ​ ដែល​កើត​ចេញ​ពី​ កម្លាំង​កងទ័ព​ ដែល​ជា​កម្លំាង​ដ៏​មាន​ឥទ្ឋិពល​បំផុត​នៅ​ក្នុង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ