អានតួអត្ថបទ
ភូមា-ហ្វេសប៊ុក

អ.ស.ប.​​ចោទថា ​​​ហ្វេសប៊ុក​​​​​ដើរតួនាទី​​ក្នុង​​ការ​​ធ្វើ​អោយ​​រាលដាល​​​ការ​​ញុះញង់​​ស្អប់គ្នា​​នៅ​​ភូមា​​

ក្រុមជំនាញសិទ្ធិមនុស្ស​របស់​​អង្គការ​សហប្រជាជាតិ​បាន​ចោទ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅថ្ងៃចន្ទ​ម្សិលមិញ​​នេះ ​ថា​​ហ្វេសប៊ុក​ដើរតួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សា​យអោយ​​​រាលដាល​​ការ​ញុះញង់​ស្អប់គ្នា នៅ​ភូមា។ ហ្វេសប៊ុក​មិនបាន​អត្ថាធិប្បាយ​ភ្លាមៗ​ចំពោះ​ការ​ចោទប្រកាន់​រ​បស់​អង្គការ​សហប្រជាជាតិ​ទេ។ ​

ស្ត្រី​រ៉ូហ៊ីងយ៉ា​និង​កូន។ ប្តី​គាត់​ត្រូវ​បាន​កងទ័ព​ភូមានិង​អ្នកភូមិ​​ពុទ្ធ​សាសនិក​ជ្រុលនិយម​​សម្លាប់​កាលពី​ដើមខែ​កញ្ញា​ឆ្នាំ​២០១៧។
ស្ត្រី​រ៉ូហ៊ីងយ៉ា​និង​កូន។ ប្តី​គាត់​ត្រូវ​បាន​កងទ័ព​ភូមានិង​អ្នកភូមិ​​ពុទ្ធ​សាសនិក​ជ្រុលនិយម​​សម្លាប់​កាលពី​ដើមខែ​កញ្ញា​ឆ្នាំ​២០១៧។ REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

ក្រុមជំនាញផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​​បាន​ចោទ បណ្តាញសង្គម​​​ហ្វេសប៊ុក ទាក់ទង​នឹង​ការផ្សព្វផ្សាយ​អោយ​​​រីករាលដាល​ពាក្យពេចន៍​ញុះញង់​​​ ការ​ញុះញង់​ស្អប់គ្នា​ នៅ​ភូមា។ ​យោងតាម​ការ​លើកឡើង​របស់​លោកស្រី​​យ៉ាំងហឹ​ លី ជាអ្នក​នាំពាក្យ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ ​គេប្រើ​ហ្វេសប៊ុក​ដើម្បី​បញ្ជូន​សារ​អោយ​ប្រជាជន ប៉ុន្តែ​ក្រុមអ្នក​កាន់ពុទ្ធ​សាសនា​ជាតិនិយម​​ជ្រុល​នៅភូមា ​​មាន​ទំព័រមានឈ្មោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ។ ក្រុម​ទាំងនេះ​បាន​ប្រើពាក្យ​ញុះញង់​អោយ​មាន​អំពើ​ហិង្សា​ ​អោយ​​ស្អប់​ប្រជាជន​រ៉ូហ៊ីងយ៉ា ស្អប់​ក្រុម​ជនជាតិ​ភាគតិច​ផ្សេងៗទៀត។ ​​អង្គការ​សហ​ប្រជាតិ​បន្ថែមថា ហ្វេសប៊ុក​​មាន​​តួនាទី​ច្បាស់ណាស់ ក្នុង​វិបត្តិ​នេះ។

កាលពី​ខែ​មុន ​​​​ហ្វេសប៊ុក​បាន​លើកឡើង​ថា ​តែងតែ​ដកចោលជា​ប្រចាំ​​នូវ​ពាក្យពេចន៍ខ្លឹមសារ​ដែល​​ញុះញង់​​អោយ​ស្អប់គ្នា​​នៅ​ភូមា​ លុបចោល​រាល់​អ្នក​ដែល​​ដែល​ចែករំលែកខ្លឺមសារ​ទាំងនេះ។ អ្នកកាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ​រ៉ាក់ឃីន ភាគខាងលិច​ភូមា ជិត​៧សែននាក់​ហើយ​បាន​ភៀសខ្លួន​ពី​រ៉ាក់ឃីន ទៅបង់ក្លាដែស។ គឺ​តាំង​ពី​ខែសីហា​ឆ្នាំ​២០១៧ ​តាំងពី​កងទ័ព​ភូមា​បើកការ​វាយលុក​ប្រឆាំង​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ់ា។ ​កងទ័ព​និង​ក្រុម​ពុទ្ធសាសនិកជ្រុលនិយម​រងការ​ចោទ​​​ប្រកាន់​ថា បាន​លួចប្លន់ កាប់សំលាប់ និង​រំលោភភេទ​​ជនជាតិ​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​ភូមា​បដិសេធ​ដាច់អហង្កា ការ​ចោទ​ប្រកាន់​របស់​អង្គការ​សហប្រជាជាតិ​និង​អាមេរិក ​ដែល​ថា ​ភូមា​ធ្វើការ​បោសសម្អាត​ជនជាតិភាគតិច។

ថ្ងៃចន្ទ​ម្សិលមិញដែរ អង្គការ​សហប្រជាជាតិ​បាន​ចោទ​​​ភូមា​ទៀតថា៖ “យុទ្ធនាការ​​​ប្រឆាំង​ជនជាតិ​រ៉ូហ៊ីងយ៉ា​​ជា​អំពើ​ប្រល័យពូជសាសន៍។ ហើយ​​រដ្ឋាភិបាល​ភូមា​ដែល​មិនបាន​អន្តរាគមន៍​ដើម្បី​ហាមឃាត់​រឺ​ដាក់ទោស​​អ្វីសោះនោះ​​ រដ្ឋាភិ​បាលភូមា​ត្រូវតែ​ទទួលខុសត្រូវ​រឿងនេះ”៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ