ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
អាស៊ី

តៃវ៉ាន់​ថា អាមេរិក​យល់ព្រម​ជួយ​តៃវ៉ាន់​ឲ្យ​សង់​នាវាមុជទឹក​ដោយ​ខ្លួនឯង

media នាវាមុជទឹក​របស់​តៃវ៉ាន់​នៅ​ Kaohsiung កាលពីថ្ងៃទី​២១​មីនា ២០១៧ © REUTERS/Tyrone Siu

វ៉ាស៊ីនតោន​បាន​បើកភ្លើងខៀវ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​ក្រសួងការពារ​ជាតិ​អាមេរិក សហការ ជួយ​តៃវ៉ាន់ ឲ្យ​អាច​សាងសង់​នាវាមុជ​ទឹក​ដោយ​ខ្លួនឯង។ ដំណឹង​នេះ​មាន​ចេញ​ពី​មាត់​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ កាលពី​ថ្ងៃ​អាទិត្យម្សិលមិញ។ ដំណឹង​ដែល​តៃវ៉ាន់​ចង់​សាងសង់​នាវា​មុជទឹក ដើម្បី​ពង្រឹង​សមត្ថភាព​ទ័ពជើងទឹក​នឹងធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ក្តៅក្រហាយ ព្រោះ​ថា ប៉េកាំង​នៅតែ​ចាត់ទុក​តៃវ៉ាន់​ ជាដែនដី​កោះ ដែល​ចិន​គំរាម​នឹង​ប្រើ​កម្លាំង​យោធា ដើម្បី​ក្រសោប​យក​មិនគ្រប់គ្រង បើសិន​តៃវ៉ាន់ ហ៊ាន​ប្រកាស​ទាមទារ​ឯករាជ្យ។

 

អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់ នៅថ្ងៃ​អាទិត្យ​ម្សិលមិញ បាននិយាយ​ថា ​ ក្រសួងការបរទេស​អាមេរិក បាន​យល់ព្រម ផ្តល់​អាជ្ញាបណ្ណ ដើម្បី លក់​បច្ចេកវិទ្យា ចាំបាច់ ដែល​តៃវ៉ាន់ ត្រូវការ​សម្រាប់​អាច​សាងសង់​នាវា​មុជទឹក​ដោយ​ខ្លួនឯង។ ដំណឹង​នេះ កើតមាន​នៅប៉ុន្មាន​សប្តាហ៍​ក្រោយ​ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា លើ​ច្បាប់​របស់​ព្រឹទ្ធសភា អាមេរិក ដែល​ទាមទារ លើកទឹកចិត្ត​ឲ្យមាន​ការធ្វើ​ដំណើរ​ចេញចូល​របស់​មន្រ្តី អាមេរិក​ទៅ​តៃវ៉ាន់ និង​ផ្ទុយមកវិញ។ ដោយ​បែរ​ទៅ​ទទួល​ស្គាល់​រដ្ឋាភិបាល​ចិន នៅ​ឆ្នាំ ១៩៧៩ អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនងការទូត​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ​នៅ​បន្តរក្សា​ទំនាក់ទំនង​ជាមួយ តៃវ៉ាន់ ខាងផ្នែក​ពាណិជ្ជកម្ម។ សភាអាមេរិក​នៅ​បាន​បង្កើតច្បាប់ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​អាមេរិក​ជួយ​ផ្នែក​ការពារ​ជាតិ​តៃវ៉ាន់ តាមរយៈ ការលក់​សព្វាវុធ ទៅ​ឲ្យ​កោះតៃវ៉ាន់​ជាដើម។

សូមអាន៖រាត្រី​ទឹកឃ្មុំ​រវាងចិន និង​សហរដ្ឋ​អាមេរិក កាន់តែ​​សាប​ទៅៗ

លោក​ចិន ជុងជី​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិតៃវ៉ាន់ បាន​ចាត់ទុក ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ថា ជា​ការទម្លុះ​ភាពទ័លច្រក នៃការចរចា ជាច្រើន​ឆ្នាំ រវាង​អាមេរិក និងតៃវ៉ាន់។ តៃវ៉ាន់ បាន​តស៊ូ ចរចា ចង់​ទិញ នាវាមុជទឹក​ពី​អាមេរិក​ដើម្បី​បំពាក់​ឲ្យ​កងទ័ព​ជើងទឹក​របស់ខ្លួន សម្រាប់​ប្រឈម​ទប់ទល់​នឹង​ក្រុង​ប៉េកាំង។ អាល្លឺម៉ង់ និង​អេស្ប៉ាញ បាន​បដិសេធ​មិន​លក់​បច្ចេកវិទ្យា​សាងសង់​នាវាមុជទឹក​ទៅ​តៃវ៉ាន់ ដោយសារ​តែ​ខ្លាច​មាន​ចំណាត់ការ​សងសឹក​ពី​រដ្ឋាភិបាល​ចិន ដីគោក។

នៅ​ខែ​មេសា ឆ្នាំ ២០០១ រដ្ឋាភិបាល​អាមេរិក​របស់​លោក​ចច ដាប់ប៊ែលយូប៊ូស W Bush បាន​ចុះហត្ថលេខា យល់ព្រម​លក់​នាវាមុជទឹក ៨គ្រឿង​ទៅ​ឲ្យ​តៃវ៉ាន់។ ប៉ុន្តែ ការដំណើរ​ការ​ចរចា​​នៅ​ជាប់គាំងស្ទះ រហូតមក គ្មាន​ផ្តល់​លទ្ធផល​អ្វី រហូត​ធ្វើ​ឲ្យ​តៃវ៉ាន់​សម្រេច​ចិត្ត​សង់​នាវា​មុជទឹក​ដោយ​ខ្លួន​ឯង។ នៅ​ថ្ងៃ ពុធ​សប្តាហ៍មុន ប្រមុខ​កងទ័ព​ជើង​ទឹក​​តៃវ៉ាន់​បាន​បង្ហាញ​ ទៅ​សភា​តៃវ៉ាន់ ពី​គម្រោង​សាងសង់​នាវា​មុជទឹក​៨គ្រឿង សម្រាប់​បន្ថែម​ពីលើ​នាវាមុជទឹក ៤គ្រឿង ដែល​តៃវ៉ាន់​កំពុង​មាន​សព្វថ្ងៃ។ នេះ​ជាលើកនេះ ១ ដែល​តៃវ៉ាន់​បង្ហាញ​ជា​សាធារណៈ ពី​គម្រោង​ផែនការ​សាងសង់​នាវា​មុខទឹក ក្នុង​ស្រុក។ តាម​មន្រ្តី​ការពារ​ជាតិ​តៃវ៉ាន់ ទៅតាម​គម្រោងផែនការ​សាងសង់ ដែល​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១៦ នាវាមុជទឹក​ផលិត​ជាលើកដំបូង ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​តៃវ៉ាន់ នឹង​អាច​ដាក់​ឲ្យ​ដំណើរការ នៅ​១០​ឆ្នាំ​ខាង​មុខ។

សូមអាន៖ប៉ាណាម៉ា​ផ្តាច់ទូត​ពី​តៃវ៉ាន់ ដើម្បី​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ចិន​

សព្វថ្ងៃនេះ នៅក្រោម​ការគំរាមកំហែង​យោធា​ពីសំណាក់​ក្រុង​ប៉េកាំង តៃវ៉ាន់​មាន​នាវា​មុជទឹក​៤គ្រឿង ដែល​តៃវ៉ាន់​បាន​ទិញ ពី​អាមេរិក និង​ប្រទេស​ហូឡង់។ ក្នុង​ចំណោម​៤គ្រឿងដែល​មានអាយុ​ច្រើនជាង ៤០ឆ្នាំ មាន​តែ​ពីរគ្រឿង ប៉ុណ្ណោះ ដែល​អាច​ដំណើរការ ពេញលេញ​ក្នុង​ករណី​កើតមាន​ផ្ទុះសង្រ្គាម។ ចំណែក​ពីរគ្រឿងទៀត ដែល​សង់ឡើង​តាំង​ពី​ឆ្នាំ ១៩៤០ ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​តែ​ការហ្វឹកហាត់ ដោយសារ​តែ​ភាពចំណាស់ ហួសសម័យ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ