អានតួអត្ថបទ

ចិន​បង្កើត​គេហទំព័រ​ ដើម្បី​ឲ្យ​ប្រជាជន​អាច​រាយការណ៍​ពី​ចារកិច្ច​បរទេស

ចិន​បាន​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ ចារកិច្ច​បរទេស​ ដោយ​បង្កើត​ឲ្យ​មាន​គេហទំព័រ​ថ្មី​មួយ​ មាន​ទាំង​ភាសា​ចិន​កុក​ងឺ និង​ អង់​គ្លេស​។ រដ្ឋា​ភិបាល​ទីក្រុង​ប៉េកំាង​ ថែម​ទាំង​បាន​ប្រកាស​ផ្តល់​ប្រាក់​រង្វាន់​ដល់​ជន​ណា​ដែល​ រាយការណ៏​ព័ត៌មាន​នានា ​ទាក់​ទង​នឹង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ជាតិ​ តាម​រយៈ​គេហ​ទំព័រ​នេះ​ ទៀត​ផង។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ថ្មីៗ​នេះ​ ប្រទេស​ចិន​ បាន​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​របស់​ខ្លួន​ រាយការណ៍​អំពី​ព័ត៌មាន​ស្តីពី​ផែន​ការ​ផ្សេងៗ​រៀប​ចំ​ដោយ​បរទេស​ដើម្បី​ ផ្ដួល​រំលំ​របប​សង្គម​និយម​ចិន​។ ការ​រាយការណ៍​គឺអាច​ធ្វើ​បាន​ តាម​រយៈ​គេហទំព័រ​ថ្មី​មួយ​ ដែល​ទើប​តែ​បង្កើត​ឡើង​ដោយ​ ក្រសួង​សន្តិសុខ​ជាតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​។

ក្រោយ​ពី​បើក​ឲ្យ​ដំណើរ​ការ​គេហទំព័រ​នេះ​ភ្លាម​ ក្រសួង​សន្តិសុខ​ជាតិ​ចិន​ បាន​លើក​ទឹក​ចិត្ត​ ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​រាយការណ៍​ដំណឹង​ដែល​ពួក​គេ​ដឹង​ ពី​ការ​សូក​ប៉ាន់​ណា​មួយ​របស់​ជនជាតិ​ចិន​ ឫ​ ពួក​បរទេស​ ទៅ​ឲ្យ​មន្ត្រី​ ឬ ​យោធា​ ព្រម​ទាំង​ការ​ញុះញង់​ឲ្យ​មាន​កុបកម្ម ​ឬ​ក៏​ញុះញង់​ ឲ្យ​មាន​ការ​បំបែក​ខ្លួន​ណា​មួយ​ កើត​មាន​ឡើង​។

មិន​តែប៉ុណ្ណោះ​ អ្នក​ដែល​បញ្ជូន​ព័ត៌មាន​សម្ងាត់​ ដែល​រដ្ឋ​ចង់​បាន​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​។ ហើយ​បើ​តាម​ ការិយាល័យ​សន្តិសុខ​ជាតិ​ក្រុង​ប៉េកាំង​ អ្នក​ដែល​រាយការណ៍​ព័ត៌មាន​ណា​មួយ​អំពី​ចារកម្ម​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចន្លោះ​ពី​ ១៥០០ ទៅ ៧៣០០០ ដុល្លារ​សហ​រដ្ឋ​អាមេរិក​។

គួរ​ជម្រាប​ជូន​ថា​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រសួង​សន្តិសុខ​ជាតិ​របស់​ចិន ​ទើប​តែ​បាន​ចេញ​ផ្សាយ​នូវ​ គំនូរ​ជីវចល​ មួយ​មាន​ចំណង​ជើង​ថា ​“មិត្ត​ភ័ក្ដិ​ម្នាក់​ពាក់​របាំង​មុខ​” ដើម្បី​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ប្រឆាំង​នឹង​អំពើ​ចារកម្ម​ នៅ​ថ្ងៃ​រៀប​ចំ​ទិវា​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​នា​ថ្ងៃ​ទី​ ១៥​ ខែមេសា​។

គំនូរ​ជីវចល​នោះ​ បាន​បង្ហាញពី​ ជន​បរទេស​ម្នាក់​ មក​ពី​អង្គការ​អន្ដរជាតិ​ក្រៅ​ស្រុក ​ហើយ​បាន​សូក​ប៉ាន់​ ពលរដ្ឋ​ចិន​មួយ​ចំនួន​ ឲ្យ​រៀប​ចំ​សិក្ខា​សាលា​និង​ ប្រមូល​កម្មករ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទាម​ទារ​សិទ្ធិ​របស់​ពួក​គេ​។ ​ការ​តវ៉ា​បែប​នេះ​ គឺ​ខុស​ទៅ​នឹង​ច្បាប់​ប្រទេស​ចិន​។

មិន​តែ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៦​ ក្រសួង​សន្តិសុខ​ជាតិ​ចិន​ បាន​បោះ​ពុម្ភ​ផ្សាយ​រឿង ​គំនូរ​ជីវចល​ ដែល​ក្រើន​រឮក​ កុំ​ឲ្យ​ពលរដ្ឋ​ចិន​ មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ជន​បរទេស ​ដោយ​ រដ្ឋា​ភិបាល​ចិន​គិត​ថា ទំនាក់​ទំនង​នេះ​ អាច​បណ្តាល​ឲ្យ​ធ្លាយ​អាថ៌​កំបាំង​របស់​រដ្ឋចិ​នបាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ