អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

​រុស្ស៊ី​​​​ព្រមាន​​​​​​ថា​​​​​​ប៉េកាំង​​​និង​​​​មូស្គូ​​​​រួមគ្នា​​​​​​​​​រារាំង​​​រាល់​​​ការ​ប៉ុនប៉ង​​​​បំផ្លាញ​​​​​​កិច្ច្ច​ព្រមព្រៀង​​​​នុយក្លេអ៊ែរ​​​​អ៊ីរ៉ង់​​​​

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក​  Sergei Lavrov  បានព្រមានថា “ប្រទេស​​ចិន​និង​រុស្ស៊ី​នឹងរា​រាំង​​រាល់​ការ​ប៉ុនប៉ង​​បំផ្លិច​បំផ្លាញដោយចេតនាលើ​កិច្ច​ព្រមព្រៀង​​នុយក្លេអែរ​អ៊ីរ៉ង់​ដែលត្រូវ​បាន​​​ចុះ​ហត្ថលេខា​​នៅ​ឆ្នាំ ២០១៥  ។ ប្រមុខការទូត​រុស្ស៊ី​​​ បាន​អះអាង​ដែរ​​ថា” រាល់​ការ​សើរើ​​អត្ថបទ​នៃ​​កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ការ​មួយ​ដែល​ពុំ​អាច​ទទួល​យក​បាន​ឡើយ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov Reuters/路透社
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ ដែល​​ត្រូវបាន​ចុះហត្ថលេខា​​ដោ​យ​ប្រទេស​​មហាអំណាចធំៗ​​ ជា​មួយ​ទីក្រុង​តេអរ៉ង់ គឺ​​ដើម្បី​រារាំង ​អ៊ីរ៉ង់នៅ​ក្នុង​ការ​​ផលិត​អាវុធ​នុយក្លេអ៊ែរ។​ ម្យ៉ាងទៀត​ កិច្ចព្រមព្រៀងនេះ ​ក៏​ជា​សមិទ្ធិផលមួយ​​ដ៏​អសារ្យ​ ​​នៃ​ការទូត​អន្តរជាតិ​នា​​​អំឡុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

​ រដ្ឋមន្ត្រីការទូតរុស្ស៊ីនៅ​ឱកាស​នៃ​​កិច្ច​ប្រជុំ​មួយ​ជាមួយ​សមភាគី​ចិន​លោក Wang Yi​នៅទីក្រុង​ប៉េកាំង​ បានថ្លែងយ៉ាងមឺងម៉ាត់ថា“ ​​រាល់ការ​សើរើ លើ​​ឯកសារ​នេះឡើងវិញ គឺ​ ជាការ​មួយ​ដែលលោក​​ពុំអាច​ទទួល​យក​បាន​ឡើយ​ដោយលោកអះអាងទៀតថា  “រួម​ជាមួយប្រទេស​ចិន យើង ​​​នឹង​​បិទ​ខ្ទប់ ​រាល់​ការ​ប៉ុនប៉ង​នានា​ ​ដើម្បី​ធ្វើវិទ្ធង្សនា​ ​ប្រឆាំង នឹង​​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​​ ដែលត្រូវ​បាន​អនុម័ត​នៅ​ក្រោម​សេចក្តី​សម្រេច​​មួយ​​របស់ អសប”។ សេចក្តី​ថ្លែង​របស់ប្រមុខការទូតរុស្ស៊ីនេះ  ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃនៃ​កិច្ចប្រជុំ​មួយ​របស់​អង្គការ​នៃ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ​ឬ​ហៅកាត់​ជា​ភាសា​បារាំង​ថា (OCS )ដែល​​​​រួមប្រជុំ​ដោយ​ក្រុម​ប្រទេស​អាស៊ី​កណ្តាល​ចំនួន​៤​ ក៏ព្រមទាំងប្រទេសចិននិង​រុស្ស៊ី។​

ចំណែកប្រមុខការទូតអ៊ីរ៉ង់ លោក  Mohammad  javad Zarif ពីទីក្រុង ញូយក បាន​ព្រមាន​នៅ​ថ្ងៃ​សៅរ៍​មុន​ដែរថា ​តេអេរ៉ង់​នឹង​ចាប់ផ្តើម​ចម្រាញ់ធាតុ​ Uranium របស់ខ្លួនឡើងវិញ ​ក្នុង​​ករណី​​មាន​ការ​រំលោភ​លើកិច្ចព្រមព្រៀង​នេះ ហើយ​អ៊ីរ៉ង់​នឹង​អនុម័ត​​​វិធានការណ៍យ៉ាងខ្លាំងក្លាទៀតផង។

 

ចំណែក ​លោកដូណាល់ ត្រាំវិញ បាន​កំណត់​កាលបរិច្ឆេតនៅ​ថ្ងៃ​ទី​១២ ឧសភា ​ជា​ថ្ងៃ​​ឧសាន​វាទមួយ ​សម្រាប់​ក្រុម​សម្ព័ន្ធមិត្ត​អឺរ៉ុប នៅក្នុង​ការ​រក​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ​ដើម្បី​​​ដោះស្រាយ​​កំហុស​ខ្វះខាតនានា​​នៅក្នុង​អត្ថបទ​នៃ​កិច្ចព្រមព្រៀង។​ ប្រធានាធិបតី​អាមេរិក ថែម​ទាំងបាន​​​ទាមទារ​ ឲ្យ​មាន​ការត្រួតពិនិត្យ​​ជា​​ច្រើន​ថែម​ទៀត ​ជាពិសេស​ ការលុបចោល​ លើ​​ការ​កំណត់​ពេលវេលាដែល​បាន​ដាក់​ទៅលើទីក្រុងតេហេរ៉ង់ នៅ​លើសកម្មភាព​នុយក្លេអ៊ែរ​​ ដែល​​សន្មត់​ថានឹងត្រូវផុតកំណត់​នៅរវាងឆ្នាំ ២០២៥ និង​២០៣០។​

ចំពោះអឺរ៉ុប កិច្ចព្រមព្រៀង​អន្តរជាតិ​​ឆ្នាំ​២០១៥ នៅតែ​ជាមធ្យោបាយមួយដ៏ប្រសើរ​មួយ​ដើម្បី​​រារាំង​​អ៊ឺរ៉ង់នៅ​​ក្នុងការ​​​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរដើម្បី​​គោលដៅ​យោធា​របស់ខ្លួន​​​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ