អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

ជនជាតិ​អាមេរិក​៣​រូប​ដែលព្យុងយ៉ាង​​​ចាប់​ឃុំឃាំង​​​​​ក្នុង​​ពន្ធនាគារ​​អាច​​នឹង​​ត្រូវ​​គេ​ប្តូ​រ​​ទីកន្លែង​ឃុំឃាំង​​

ជនជាតិ​អាមេរិក​ ៣​រូប​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​នៅ​កូរ៉េ​ខាង​ជើង អាច​នឹងត្រូវ​គេ​​ប្តូរ​ទីកន្លែង​ឃុំឃាំង​ឬ​មួយ​ក៏​អាច​នឹង​ត្រូវ​​​គេ​ដោះលែង​នៅ​ឱកាស​ជំនួប​កំពូល​មួយរវាង​ប្រធានាធិបតី​​អាមេរិក​លោក Donald Trump​ និង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un -នេះ​បើ​យោង​តាម​ការគូសបញ្ជាក់​របស់​ប្រភព​​ជាច្រើន​​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង​AFP។​

លោក  Mike Pompeo  រដ្ឋមន្ត្រីការបរទេស​អាមេរិក​និងលោក​ Donald Trump នៅទីក្រុង​ Washington​ ថ្ងៃទី២ ឧសភា​២០១៨
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក​និងលោក​ Donald Trump នៅទីក្រុង​ Washington​ ថ្ងៃទី២ ឧសភា​២០១៨ . REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក បាន​​ទាមទារ​​ជាយូរយាមកហើយ ឲ្យ​​កូរ៉េ​ខាង​ជើង ធ្វើការ​​ដោះលែង​ជនជាតិ​របស់​ខ្លួន​​៣​​រូប​ គឺ​លោក Kim Hak-song, លោក Kim Sang-duk និង​​លោក Kim Dong-Chul ។ ម្យ៉ាងទៀត ប្រភព​សារព័ត៌មាន​​ជាច្រើន ​​បានជូនដំណឹង​ដែរថា​​នៅ ​លើ​បញ្ហាជនជាតិអាមេរិកទាំង៣​រូប​នេះ ទីក្រុងវ៉ាស៊ីនតោន​និង​ព្យុងយ៉ាង​​ប្រហែល​ជា​ជិត​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​មួយ​ហើយ​។

បើ​តាម​ការអះអាងរបស់​​សកម្មជន​សិទ្ធិមនុស្ស​​​​កូរ៉េ​ខាង​ត្បូង​មួយ​រូប​ដែល​មាន​ទំនាក់​ទំនង​នៅ​កូរ៉េ​ខាង​ជើង បាន​និយាយ​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា "អ្នកទោស​អាមេរិក​ទាំង​៣​រូប​នោះ កំពុង​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​​​ជាយ​ទីក្រុង​ព្យុងយ៉ាង"។ ​ប្រភព​ដដែល ​បាន​គូស​បញ្ជាក់​ទៀត​ថា”​ជនអាជាតិ​មេរិក​ទាំង​៣​នាក់​នោះ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​​ទី​កន្លែង​ឃុំឃាំង ​ដាច់​ដោយឡែក​ពី​គ្នា ​​ក៏ប៉ុន្តែ​កូរ៉េ​ខាង​ជើង ក៏​បាន​ចាត់ចែង ឲ្យ​មាន​​​​​ដំណើរចេញ​​កំសាន្ត​សម្រាប់​ជនជាតិអាមេរិកទាំង៣នាក់​នោះ​​​​ ការ​ឧបត្ថម្ភ ​ខាង​ផ្នែក​ព្យាបាល​ជម្ងឺ ក៏ព្រមទាំង​ផ្តល់​​​ម្ហូប​អាហារសម្រាប់​ទទួលទាន​យ៉ាង​​ឆ្ងាញ់ពិសារ"។​

បើយោងតាម​ប្រភព​ការទូត​​​នានា​នៅ​ព្យុងយ៉ាង ​​​ ជន​ជាតិ​អាមេរិកទាំង​៣​រូប​នោះ ត្រូវ​បាន​គេ​​​ប្តូរ​ទី​កន្លែង​ឃុំ​ឃាំង ប៉ុន្តែ​​ក៏​ពុំមាន​​ព័ត៌មាន​ណា​មួយ​​បញ្ជាក់​​​ពី​ទីកន្លែង​ថ្មី​របស់​ជនជាតិ​អាមេរិក​​ទាំង​៣​នាក់​​នោះដែរ។

ចំណែក​កាសែត​អាមេរិក The Wall Street វិញ ត្រឹម​បានតែ ​ជូន​ព័ត៌មានបា្រប់​​ថា​ករណី​​​​របស់​​ជនជាតិ​​អាមេរិក​ទាំង​​៣​នាក់​​នោះ ត្រូវ​បាន​គេ​លើក​យក​ទៅ​ពិភាក្សា​គ្នាហើយ​​រវាង​ថ្នាក់​​ដឹកនាំ​កូរ៉េ​ខាង​ជើង​និង​រដ្ឋ​មន្ត្រី​ការបរទេសអាមេរិក​លោក Mike Pompeo ​នៅ​ខណៈ​ពេល​​ដែល​​លោក​អញ្ជើញ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែ​មុន។  ចំណែក​លោក​ Donald​ Trump វិញ នៅ​នាឱកាស​សន្និសីទ​សាព័ត៌មាន​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក៏​​​​បាន​លើក​​បញ្ជាក់ផង​​ដែរ​ថា "​ការវិល​ត្រឡប់​របស់​ជន​ជាតិ​អាមេរិក​ទាំង​៣​នាក់នោះ​​ គឺ​ជាបញ្ហា​អាទិភាព​របស់រដ្ឋបាល​លោក"។​

គួររំលឹកថា ជនជាតិ​អាមេរិក​ទាំង​៣​រូប​​ដែល​មាន​កំណើត​ជា​ជនជាតិ​កូរ៉េ​ខាង​ត្យូង ម្នាក់​​ជា​គ្រូ​គង្វាល​ខាងគ្រឹស្តិសាសនា ​ឈ្មោះលោក​ Kim Dong-Chul ​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​និង​ផ្តន្ទា​ទោសនៅ​ឆ្នាំ​២០១៦ ដាក់ពន្ទនាគារ​​​​​ចំនួន​១០​ឆ្នាំ​ដោយបង្ខំ​ឲ្យ​ធ្វើពលកម្ម​។​ ចំណែក​លោក Kim Hak-song និង​លោក​ kim Sang-Duk ​ទាំងពីរ​នាក់ដែលបំរើការ​​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​នៅព្យុងយ៉ាង ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​​កាលពីឆ្នាំទៅមិញ​ ពីបទធ្វើសកម្មភាពប្រទូសរាយប្រឆាំងនឹងកូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ