អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន​​​-ចិន

ជំនួប​​កំពូល​ត្រីភាគី​​រវាង​​​​ចិន​ ជប៉ុន​​និង​​កូរ៉េ​​ខាង​​ត្បូង​​​នៅ​​ទីក្រុង​​តូក្យូ​​​​​ដើម្បី​​ជជែក​​ពី​​បញ្ហា​​កូរ៉េ​​ខាង​​ជើង​​

នៅ​ថ្ងៃ​ពុធ​ទី​៩​ឧសភា​២០១៨​នេះ ជំនួប​កំពូល​ត្រី​ភាគី​មួយ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន រវាង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzö Abe ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in និង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang។ ទោះបីជា​ប្រធានបទ​នៃ​កិច្ចចរចា ​អាច​នឹង​បង្ក​ឲ្យ​មាន​​ការ​ខ្វែង​មតិ​គ្នា​ក្តី  ក៏​មហា​អំណាច​ទំាង ៣​​នៅ​ក្នុង​តំបន់​អាស៊ី​នាបច្ចុប្បន្ន​នេះ ​មាន​បំណង​ចង់​ស្វែង​រក​កិច្ច​សហប្រតិបត្តិការណ៍​ជាមួយគ្នា​ឲ្យ​បាន​​ស្អិតល្មួត​ជាអាទិ៍​នៅ​លើ​សំណុំ​រឿង​កូរ៉េ​ខាង​ជើង។​

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​លោក Shinzo Abe ចូលរួម​ក្នុង​ជំនួបទ្វេរភាគី​នៅ​វិមានរដ្ឋ Akasaka ​ក្នុងទីក្រុង​តូក្យូ​ថ្ងៃទី​៩ឧសភា​២០១៨​
នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​​នាយក​រដ្ឋមន្ត្រី​​ជប៉ុន​លោក Shinzo Abe ចូលរួម​ក្នុង​ជំនួបទ្វេរភាគី​នៅ​វិមានរដ្ឋ Akasaka ​ក្នុងទីក្រុង​តូក្យូ​ថ្ងៃទី​៩ឧសភា​២០១៨​ REUTERS/Kim Kyung-Hoon/Pool
ផ្សាយពាណិជ្ជកម្ម

ជំនួប​កំពូល​ត្រី​ភាគី​រវាង​ថ្នាក់​ដឹកនាំ​ជប៉ុន ចិន​និង​កូរ៉េ​ខាង​ត្បូង​នៅ​ទីក្រុង​តួក្យូ​នា​ថ្ងៃ​ពុធទី​៩​ឧសភា​​នេះ គឺ​ជាជំនួប​​លើក​ទី​៧​ហើយ។ ​​ហើយ​ក៏​ជា​លើក​ទី​មួយ​ដែរ ​ដែល​គេរំពឹងទុក ថានឹង​​សន្តិភាព​​ដ៏​ស្ថិតស្ថេរមួយ​​​​​នៅ​​ឧបទ្វីប​​កូរ៉េ។​ គួររំលឹកថា សំណើរ​​របស់​លោក​គឺម ជុងអ៊ុន ដើម្បី​​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើងនោះ​ ក៏​​ជា​សំណើរ​មួយ​ដែល​ទីក្រុង​តូក្យូ ប៉េកាំង​និង​សេអ៊ូល បាន​ស្នើឡើង​​ជា​យូរ​ពេល​មក​ហើយ។

ក្នុងខណៈនេះ មហា​អំណាច​​អាស៊ី​ទាំង​៣​ខាង​លើ​ ត្រូវ​តែ​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ណា​ដើម្បី​​ស្វែង​រក​មូលដ្ឋាន​រួម​គ្នាមួយ​ ​​នៅ​មុន​ជំនួប​កំពូល​រវាង​លោក គឹម ជុងអ៊ុន​និង​ប្រធានាធិបតី​អាមេរិក លោក Donald Trump ដែល​គ្រោង​ធ្វើ​ឡើង​​នៅ​ចុង​ខែ​ឧសភា​ឬ​ក៏​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ។​

នៅ​ក្នុង​វិចារកថា​មួយ​របស់​ខ្លួន ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មី​ បាន​លាត​ត្រដាង​​​​អំពី​​សំណើរ​​នានា​​របស់​​ទីក្រុង​​ប៉េកាំង គឺ ទី​១ ត្រូវ​​ធ្វើការ​ចរចា​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរកូរ៉េខាងជើង​ ហើយ​​ជាមួយគ្នានេះ​នឹងត្រូវចុះ​សន្ធិ​សញ្ញា​សន្តិភាពមួយ​។ ទី២ ​កូរ៉េ​ខាង​ជើង ត្រូវ​បិទ​បញ្ចប់​ការ​សាក​ល្បង​អាវុធ​នុយក្លេអែរ​របស់​ខ្លួន​ដោយ​ប្តូរ​ជា​មួយ​នឹង​ការ​បញ្ឈប់​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​​កូរ៉េ​ខាង​ត្បូង​និង​កងទ័ពអាមេរិក។​

ម្យ៉ាងទៀត ជំនួប​កំពូល​នៅ​ទីក្រុង​តូក្យូ​នេះ ក៏​ជា​ឳកាស​មួយដែរ​​សម្រាប់​នាយក​រដ្ឋមន្ត្រី​ចិន​លោក​ Li Keqiang ដើម្បី​អោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ ​ជប៉ុន ​និង ​កូរ៉េ​ខាង​ត្បូង​នៅ​លើ​សំណើរ​នានា​របស់​ចិន។

 ក៏ប៉ុន្តែ​បញ្ហា​​នៅ​ត្រង់​ថា​”ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​គឺ​សុទ្ធស៊ឹង​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន ហើយ​អាមេរិក ពិត​ជា​ពុំ​ពេញចិត្ត​ឡើយ​ចំពោះ​ដំណោះស្រាយ​នានា​ដែល​រៀចំធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​។

គួររំលឹកថា​ជំនួប​កំពូល​ត្រីភាគី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជារឿយៗ​តាំងពី​ជាង ១០​ឆ្នាំ​កន្លង​មកហើយ តែ​នៅ​ក្នុង​បរិបថ​មួយ​ដើម្បី​ជម្រុញ​ឲ្យ​កូរ៉េ​ទាំង​ពីរ​ខិត​ជិត​ចូល​គ្នា។ ចំណែក ​ជំនួប​កំពូល​ត្រីភាគីលើក​​​នេះ ក៏នឹង​​អនុញាត្ត​ ដល់ ​​​ជប៉ុន ក្នុងការ​​​​វិលត្រឡប់​មក​លើ​ផ្នែក​​ការ​ទូត​វិញ​  រីឯ ​កូរ៉េខាងត្បូងទៀតសោត ក៏​ត្រូវការចាំបាច់​ដែរ ជំនួយ​ពីតូក្យូ​ ជាអាទិ៍​ នៅ​ផ្នែក​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ