ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/08 12h00 GMT
អាស៊ី

លោកដូណាល់ ត្រាំ​សន្យា​ថា លោក​គីម ជុងអ៊ុន​នឹង​មិន​ទទួល​ជោគវាសនា​ដូច​អតីត​មេដឹកនាំ​លីប៊ី​កាដាហ្វ៊ី​ទេ

media  
លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un Reuters

នៅ​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ឧសភា​ថា រដ្ឋបាល​របស់​លោក​កំពុង​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ស្តីពី​គម្រោង​ជំនួប​ជាមួយ​លោក​គីម ជុងអ៊ុន​នៅ​ថ្ងៃទី១២ មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី។ ការ​បញ្ជាក់​របស់​លោក​ត្រាំ​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​ក្រោយ​ពី​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ព្រមាន​លប់ចោល​ជំនួប​នោះ​ដោយ​សំអាង​លើ​សម្តី​របស់​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​ដែល​ចង់​ចាត់​វិធានការ​លើ​កូរ៉េខាងជើង​ដោយ​ចម្លង​យក​គំរូ​តាម​ប្រទេស​លីប៊ី។ លោក​ត្រាំ​បាន​ឆ្លើយ​ដោយ​ធានា​ថា គំរូ​លីប៊ី​មិនមែន​ជា​គំរូ​ដែល​អាមេរិក​បាន​គិត ហើយ​លោក​គីម ជុងអ៊ុន​ក៏​នឹង​មិន​ទទួល​ជោគវាសនា​ដូច​អតីត​មេដឹកនាំ​លីប៊ី​កាដាហ្វ៊ី​ដែរ។

« គំរូ​ប្រទេស​លីប៊ី​មិនមែន​ជា​គំរូ​ដែល​មាន​នៅ​ក្នុង​ក្បាល​របស់​យើង​ទេ​នៅ​ពេល​ដែល​យើង​និយាយ​ដល់​កូរ៉េខាងជើង។ នៅ​លីប៊ី យើង​បាន​គាស់រំលើង​ប្រទេស​នេះ។ គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​ដែល​អាច​អនុញ្ញាត​ទុក​កាដាហ្វី​ឲ្យ​បន្ត​កាន់​អំណាច​បាន​ឡើយ។ ចំណែក​លោក​គីម ជុងអ៊ុន​នឹង​ស្ថិត​នៅ​កន្លែង​ដដែល​ក្នុង​ប្រទេស​របស់​គាត់ គាត់​នឹង​បន្ត​ដឹកនាំ​ប្រទេស​ជា​បន្ត​ទៀត ហើយ​ប្រទេស​របស់​គាត់​នឹង​ក្លាយ​ជា​ប្រទេស​អ្នកមាន​ខ្លាំង។

 

សុទ្ធសឹង​ជា​មនុស្ស​ដ៏​អស្ចារ្យ​ដែល​បាន​ធ្វើ​ការងារ​មិន​ខ្លាច​នឿយហត់។ ក៏​ប៉ុន្តែ គំរូ​ប្រទេស​លីប៊ី​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ យើង​បាន​កម្ទេច​ប្រទេស​មួយ​នេះ។ បើ​អស់លោក​សម្លឹង​មើល​គំរូ​របស់​លីប៊ី​ក្នុង​ជំនាន់​កាដាហ្វ៊ី គឺ​ជាការ​បរាជ័យ​ទាំង​ស្រុង ហើយ​យើង​បាន​ទៅ​ទីនោះ​ដើម្បី​វាយប្រហារ។ គំរូ​មួយ​នេះ​អាច​នឹង​អនុវត្តន៍​បាន ដរាប​ណា​គេ​មិន​អាច​រក​បាន​កិច្ចព្រមព្រៀង​មួយ។

 

នៅ​ពេល​ដែល​លោក​ចន បុលតុន​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នេះ លោក​ចង់​និយាយ​ផ្តោត​លើ​ករណី​ដែល​អាច​នឹង​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង ព្រោះ​ចូរ​កុំ​ភ្លេច​ថា គេ​មិន​អាច​ទុក​បណ្តោយ​ឲ្យ​ប្រទេស​នេះ​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ។ ក៏​ប៉ុន្តែ ប្រសិន​បើ​គេ​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ខ្ញុំ​គិត​ថា លោក​គីម ជុងអ៊ុន​ពិត​ជា​សប្បាយចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា គាត់​នឹង​ពេញចិត្ត​ខ្លាំង​មែនទែន »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ