អានតួអត្ថបទ
ថៃ

ប្រតិបត្តិការ​​​​សង្គ្រោះ​​ក្មេងៗ​​ថៃ​​១២​​​នាក់​​​ដែល​​​​បាត់​​ខ្លួន​​​​ក្នុង​​រូងភ្នំ​​​​​ បាន​​​​វិវឌ្ឍន៍​​​​យ៉ាង​យឺតៗ​​​

នៅ​ប្រទេស​ថៃ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ក្មេង​ទាំង ១២​នាក់​និង​គ្រូ​បង្វឹក​កីឡា​របស់ពួកគេ​​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​រូង​ភ្នំ​តាំង​ពី ១០​ថ្ងៃ​មក​ហើយមកទល់ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​​។ ​ឥឡូវ​នេះ ប្រតិបត្តិការនេះ បានវិវឌ្ឍន៍​ទៅ​មុខ​ជា​លំដាប់​​​ក្នុង​អំឡុង​​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ ប៉ុន្តែទឹកភ្លៀង អាចនឹងចាប់​ផ្តើម​ធ្លាក់​ជាថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ពុធ​ខាន​ស្អែក។​ កតានេះ​ ​អាច​​នឹង​បង្អាក់​ដល់​ដំណើរការណ៍​​​ស្វែងរុករក​ក្មេងៗ​​ដែលបាត់ខ្លួននោះដែរ។

ក្រុមទាហាននិងអ្នកជួយសង្គ្រោះ កំពុងប្រតិបត្តិការណ៍តាមរកក្មេងៗ១២នាក់និងគ្រូបង្វឹកម្នាក់នៅ Tham Luang  ក្នុងរូងភ្នំ នៅភាគខាងជើងខេត្តឈានរ៉ែ ប្រទេសថៃ ថ្ងៃទី១កក្កដា២០១៨
ក្រុមទាហាននិងអ្នកជួយសង្គ្រោះ កំពុងប្រតិបត្តិការណ៍តាមរកក្មេងៗ១២នាក់និងគ្រូបង្វឹកម្នាក់នៅ Tham Luang ក្នុងរូងភ្នំ នៅភាគខាងជើងខេត្តឈានរ៉ែ ប្រទេសថៃ ថ្ងៃទី១កក្កដា២០១៨ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​នាំគ្នាដេក​នៅ​ក្នុង​រូង​ភ្នំ​នា​​ពេល​យប់​​។ក្រុមប្រិបត្តិការ​ បាន​វិវឌ្ឈន៍​ទៅមុខ​ជាលំដាប់​និងទៅដល់​​​ទី​កន្លែងមួយ​​ ​ដែល​គេ​សង្ស័យ​ថា​ ​​ពួក​ក្មេងៗ​ទាំង ១២​នាក់​និង​គ្រូបង្វឹករបស់​ខ្លួន កំពុងជ្រកកោន។ ​​ពួក​ក្មេងៗ​ ​ដែល​មាន​អាយុ ​​រវាង​ពី ១១​និង​១៦​ឆ្នាំ។

ក្រុមអ្នកសង្គ្រោះ​ ​បាន​បំបែក​គ្នា​ ​ដោយសារតែ​​ច្រក​ផ្លូវ​ក្នុង​រូង​ភ្នំ​តូច​ចង្អៀត ​ក៏ព្រមទាំង ជន់​លិចទៅ​​ដោយ​ទឹក​ភក់។ ប្រតិបត្តិការណ៍នេះ   បាន​វិវឌ្ឍន៍​​​ទៅ​មុខយ៉ាងយឺតៗ​ ក្នុង​ចម្ងាយ​មួយ​ម៉ែត្រ​ម្តងៗ​ ។ ចំណែក​​​អ្នក​រុក​រក​ផ្សេងៗ​ទៀត ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដ្រូន បាន​​​រក​ឃើញ​អណ្តូង​ទឹក​ក្នុង​ភ្នំ​ ដែល​គ្រប​ដណ្តប់​ រូងភ្នំ។ ក្រុមអ្នកសង្គ្រោះ ​ផ្សេងៗ ទៀត ក៏​បាន​ប៉ុនប៉ង ចង់​ដឹង​មើល​​​ថា​តើ​​នៅ​ទី​នេះ  ​​​ពួក​គេ​អាច​នឹងឈាន​​ចូល​ទៅ​ដល់​ទីកន្លែង ដែល គេសង្ស័យថា ជាទី​ជម្រក ​​​​របស់​​ពួក​ក្មេងៗ​​ទាំង​១២​នាក់​ដែល​បាត់​ខ្លួន​ដែរឬទេ​ ?។

ទន្ទឹមនេះ ក្រុម​អ្នកសង្គ្រោះ ​​​រៀប​ចំ​ដាក់​ ​​ធុង​អ៊ុកស៊ីហ្សែន មួយ​ ក្នុង​ចម្ងាយ​ ២៥ ម៉ែ​ត្រពីគ្នា​ជាបន្តបន្ទាប់​​​ គ្នារហូត។ មិនតែប៉ុណ្ណោះ ​ទីតាំងក្រោម​ដី​​មួយ ត្រូវបានគេរៀបចំធ្វើ ជា​ទីកន្លែង សំរា​ប់​ ប្រតិបត្តិការចាត់ចែង​មួយដែរ។

​ទោះបី​ជា​ពេល​វេលា​ មានលក្ខណៈជា​បន្ទាន់​​យ៉ាង​ណាក្តី​ ដោយហេតុថា ពួក​ក្មេងៗ​និង​គ្រូបង្វឹករបស់ពួកគេ​ ​កំពុង​​ជាប់​កុន​ក្នុង​រូងភ្នំ​​ ​១០​ថ្ងៃមកហើយមកទល់ថ្ងៃនេះ ​ ក៏ប៉ុន្តែ​អ្វី​ដែល​គេ​ព្រួយ​បារម្ភ​​ខ្លាំងជាងគេ​​នោះ គឺ ទឹក​​ភ្លៀង ​អាចនឹង​​ចាប់​ផ្តើម​ធ្លាក់សារ​ជាថ្មីឡើងវិញ​នៅថ្ងៃពុធ​ខាង​មុខ​។

ម្យ៉ាងទៀត ​បើ​សិនជា កម្រឹត​ទឹក ​បាន​ឡើង​ជា​ថ្មី​ទៀត​  ប្រតិបត្តិការ​រុករក​ អាច​នឹង​ត្រូវ​លើក​ផ្អាក​ដូច​កាល​ពី​សប្តាហ៍​មុន​​ដែរ។​ ប្រជាជនថៃ ទូទាំង​ប្រទេស  មានការ​ព្រួយបារម្ភ​​ខ្លាំងជាពន់ពេក​ ​ចំពោះ​​ជោគ​វាសនា​របស់​​ពួក​ក្មេងៗថៃ​ ​ដោយ​​បាន​​​តាម​ដានជាប់ជានិច្ច ការ​វិវឌ្ឈន៍​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ