ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT
អាស៊ី

ប្រធានាធិបតី​កូរ៉េខាងត្បូង​ចង់​ឃើញ​ភាព​ចម្រើន​ទៅ​មុខ​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីបកូរ៉េ

media  
ប្រធានាធិបតី​កូរ៉េខាងត្បូង​ចង់​ឃើញ​ភាព​ចម្រើន​ទៅ​មុខ​ស្តីពី​ការ​រំសាយ​នុយក្លេអ៊ែរ​ក្នុង​ឧបទ្វីបកូរ៉េ Reuters

នៅ​ថ្ងៃ​សុក្រ ទី១៣ កក្កដា​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​អំពាវនាវ​ពី​ប្រទេស​សិង្ហបុរី​ឲ្យ​អាមេរិក និង​កូរ៉េខាងជើង​ប្រឹងប្រែង​ចរចា​ឲ្យ​បាន​លឿន​ដើម្បី​ឈាន​ទៅ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ តាម​លោក​មូន ចៃអ៊ីន អវត្តមាន​នៃ​សកម្មភាព​ជាក់ស្តែង​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កំពុង​បង្កើត​ឲ្យ​មាន​មន្ទិលសង្ស័យ​លើ​ឆន្ទៈ​របស់​គាត់​ក្នុង​ការ​ឈាន​ទៅ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីបកូរ៉េ។

« ប្រសិន​បើ​លោក​គីម ជុងអ៊ុន​គោរព​ពាក្យ​សន្យា​របស់​គាត់​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ គាត់​នឹង​អាច​នាំ​ប្រទេស​របស់​គាត់​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​ភាព​ចម្រុងចម្រើន » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​ពី​ប្រទេស​សិង្ហបុរី។ សិង្ហបុរី​ដែល​ជា​ទីកន្លែង​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​និង​មេ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កាល​ពី​ថ្ងៃទី១២ មិថុនា។ នៅ​ក្នុង​ជំនួប​កាល​ណោះ លោក​គីម​បាន​សន្យា​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​ជា​ថ្នូរ​នឹង​ការ​ធានា​សន្តិសុខ​លើ​កូរ៉េខាងជើង​ពី​លោក​​ត្រាំ។

លោក​មូន ចៃអ៊ីន​បាន​បន្ថែម​ថា បើ​កូរ៉េខាងជើង​បង្ហាញ​កាយវិការ​ជាក់ស្តែង​ក្នុង​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រំសាយនុយក្លេអ៊ែរ ហើយ​បើ​កូរ៉េខាងត្បូង និង​អាមេរិក​ចាត់​វិធានការ​ស្រប​គ្នា​ដើម្បី​ជួយ​ជំរុញ​ដំណើរការ​នោះ នោះ​និតិវិធី​មួយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ឆាប់​រហ័ស។ ទន្ទឹម​នឹង​ការ​អំពាវនាវ លោក​មូន ចៃអ៊ីន​ក៏​ឆ្លៀត​ព្រមាន​ថា បើ​លោក​ត្រាំ និង​លោក​គីម​មិន​រួសរាន់​គោរព​តាម​ពាក្យសន្យា​ដែល​បាន​ធ្វើ​ក្រោម​ភ្នែក​សហគមន៍​អន្តរជាតិ​នា​ឱកាស​ជួប​គ្នា​កាល​ពី ១ខែ​មុន​ទេ នោះ​នឹង​ពួក​គេ​នឹង​ទទួល​រង​ការ​វិនិច្ឆ័យ​យ៉ាង​ចាស់​ដៃ​ជា​មិន​ខាន។

ប្រតិកម្ម​បង្កប់​ដោយ​ក្តីបារម្ភ និង​ភាព​មន្ទិលសង្ស័យ​របស់​លោក​មូន ចៃអ៊ីន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ជំនួប​រយៈពេល ២ថ្ងៃ​រវាង​លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ ជំនួប​ដែល​លោក Pompeo អះអាង​ថា​ទទួល​បាន​ផលវិជ្ជមាន។ តែ​បញ្ហា​នៅ​ត្រង់​ថា កូរ៉េខាងជើង​បែរ​ជា​ចោទ​អាមេរិក​ក្នុង​បទ​បាន​ទាមទារ និង​ដាក់​លក្ខខណ្ឌ​ជ្រុលហួសហេតុ​លើ​ខ្លួន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ