ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

អាហ្វ្រិក​ជាកូន​បំណុល​របស់​ចិន ?

អាហ្វ្រិក​ជាកូន​បំណុល​របស់​ចិន ?
 
ជនអាហ្វ្រិក​កាន់​ទង់ជាតិចិន នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋានសាងសង់​ផ្ទះ​នៅ​ប្រទេស​ជីប៊ូទី Yasuyoshi CHIBA / AFP

ប្រធានាធិបតី​ចិន​ កំពុង​ចាប់​ផ្តើម​បំពេញទស្សនកិច្ច​មួយ​ជុំ​ ថ្មី​ទៀត ​នៅ​ទ្វីប​អាហ្វ្រិក។ ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍នេះ លោក ស៊ីជីនពីង ត្រូវ​អញ្ជើញ​ទៅ​ជា​បឋម ប្រទេស​សេណេហ្កាល់ បន្ទាប់​មក​រវ៉ាន់ដា និង​ចុងក្រោយ​គឺ​ប្រទេសអាហ្វ្រិក​ខាង​ត្បូង ដើម្បី​​ចូល​រួម​ក្នុង​ជំនួបកំពូល​នៃក្រុម​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង ហៅកាត់​ថា Brics (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាង​ត្បូង)។ ទស្សនកិ​ច្ច​នេះ​ក៏​ជា​ការ​ត្រៀម​លក្ខណៈ​ មុន​​នឹងឈាន​ដល់​ការ​បើក​​ជំនួប​កំពូល​ចិន-អាហ្វ្រិក​ នៅ​ខែ​កញ្ញា​ខាង​មុខ នៅទីក្រុង​ប៉េកាំង។

តាំង​ពី​ឆ្នាំ​២០០៩​មក​ ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​លេខ​មួយ​របស់​អាហ្វ្រិក ប៉ុន្តែ​ទន្ទឹមនឹង​ការ​រក​ស៊ី​ ក៏​មាន​សំណួរ​ជា​ច្រើន បាន​ចោទ​ឡើង​វិញ​ជុំ​វិញ​បញ្ហា​ឯករាជភាព ហិរញ្ញវត្ថុ​និង​នយោបាយ អាហ្វ្រិក។

លោក ស៊ី ជីនពីង បាន​ផ្តល់​អត្ថប្រយោជន៍​ និង​ចំណង​ទំនាក់ទំនង​ខ្លាំង​ដល់​ទ្វីប​អាហ្វ្រិក។ លោក​មានទស្សនៈ​វិស័យ​ ពង្រឹង​ពង្រីក​ខ្លាំង ភាព​ជា​ដៃគូយុទ្ធសាស្ត្រ​បំផុត​ជាមួយ​ទ្វីប​អាហ្វ្រិក​ បើ​និយាយ​ជាទូទៅ ឬ​និយាយ​ដោយ​ឡែក​ជាមួយ​សេណេហ្គាល់ ដែល​ជា​ដំណាក់កាលទីមួយ​​នៃ​ទស្សនកិច្ច​របស់​លោក។

នៅ​ដាការ​នេះ ប្រធានាធិបតី​ចិន​និ​ងសេណេហ្កាល់ នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ​ជា​ច្រើន ទាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​វប្បធម៌។ នៅ​រវ៉ាន់​ដា លោក ស៊ី ជីនពីង និង​សមភាគី​ ប៉ូល កាហ្កាមេ ដែល​ក៏​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អាហ្វ្រិក មិន​ត្រឹម​តែ​ជជែក​អំពី​ប្រធានបទ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ទេ តែ​ក៏​នឹង​ពិភាក្សា​ផ្តោះប្តូរ​យោបល់​គ្នា ដើម្បី​ត្រៀម​រៀប​ចំ​ជំនួប​កំពូល​ចិនអាហ្វ្រិក​ នៅ​ខែ​កញ្ញា​ខាង​មុខ​ផង។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​មួយ​ជុំ​លើក​នេះ ជា​លើក​ទីបី​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ គឺ​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​សម្រាប់ទ្វីប​​អាហ្វ្រិក​ទាំង​មូល។

ចិនដាស់​សេដ្ឋកិច្ច​អាហ្វ្រិក

តាមការ​ពិត​ចិន​បានមក​ដល់​ ​ទ្វីបអាហ្វ្រិក​ តាំង​ពី​សម័យ​រាជវង្ស​មីង​ម្ល៉េះ​ តែ​ត្រូវ​បង្ខំ​ចិត្ត​បំភ្លេច​ទៅ​​វិញ ដោយ​សារ​តែ​ចិន​មាន​ជម្លោះ​ផ្ទៃក្នុង​ ដោយ​សារ​សន្ទុះ​ខ្លាំងក្លា​របស់​មហាអំណាច នៅ​អឺរ៉ុប​ បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ... បាន​ក្លាយ​ជា​របប​សាធារណរដ្ឋ​ប្រជាមានិត​ ក៏​ចិន​នៅ​មាន​​នយោបាយ​អន្តរជាតិ​មាន​កំរិត។ គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​១៩៥៦​ និ​ងក្រោយ​បរិបទ​ពិភពលោកភាវូបនីយកម្ម​ ពោល​គឺ​ឆ្នាំ​២០០០ ទើប​​ចិន ចាប់​ផ្តើម​​ផ្តល់តម្លៃ​ដល់​អាហ្វ្រិក។ ជា​ការ​វិល​ត្រលប់ ប្រកប​ដោយ​កម្លាំង​និ​ងមហិច្ឆតាផង​ ជាមួយ​​សន្ទុះ​ដ៏​លឿន​ និង​ខ្លាំងក្លា​លើស​បណ្តាប្រទេស​ធ្លាប់​ធ្វើ​អាណានិគមន៍​នៅ​អាហ្វ្រិក​ទៅ​ទៀត។

កំណើន​នៃ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ចិនអាហ្វ្រិក​ មាន​​កំរិត​២០% ក្នុង​មួយ​ឆ្នាំៗ។ ពី​ឆ្នាំ​២០០០-២០១៤ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន-អាហ្វ្រិក​បាន​កើន​ឡើង​ពី ១០ពាន់លាន​ទៅ ២២០ពាន់​លាន។ បច្ចុប្បន្នេះ ទំហំ​នៃ​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​​ចិន-អាហ្វ្រិក បាន​ឡើង​ដល់ទៅ​ប្រមាណ​១៥០​ពាន់​លាន​ដុល្លារ។ តាំង​ពី​តែ​៨​ឆ្នាំ​ជាប់​គ្នា​មក ​ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្មទីមួយ​របស់​អាហ្វ្រិកផង ​ និង​ជា​ដៃគូ​ហិរញ្ញវត្ថុទី​មួយ​ទៀត។ ចិន​មាន​ក្រុមហ៊ុន​ប្រមាណជាង​៣ពាន់​នៅអាហ្វ្រិក អ្នក​វិនិយោគ​ជាង​មួយ​លាន​នាក់ និង​ការ​វិនិយោគ​ក្នុង​ទំហំ​ជាង​៤ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦។

និយាយ​ជា​រួម ចិន​ជា​គឺ​អ្នក​អង្រួន​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អាហ្វ្រិក នា​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយនេះ។ ពាក់កណ្តាល ​នៃ​​កិច្ចសន្យា ​​សាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​ធំ​ ជាមួយ​អន្តរជាតិ ដូច​ជា​ផ្លូវដែក ប្រព័ន្ធ​ទូរគមនាគមន៍ ទំនប់​ទឹក ត្រូវ​បានចុះ​ជាមួយ​​ចិនម្នាក់ឯង។​ អាហ្វ្រិក​ក៏​ត្រូវ​បាន​បញ្ជូល​ទៅ​ក្នុង​ផែនការ​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​លោក​ ស៊ីជីនពីងដែរ។

កម្ចីហិរញ្ញវត្ថុ ជា​ថ្នូរ​នឹង​ការ​វិនិយោគ

ចិន​បានគិត​គូរ​យក​អាហ្វ្រិក​ជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ ជា​យុទ្ធសាស្ត្រ​ដែរ ដោយ​បាន​ដាក់​ទូត​​ដល់​ទៅ ៥២​ លើ​ផ្ទៃ​ទ្វីប​អាហ្វ្រិក​ទាំង​មូល​។ ប៉េកាំង​ក៏​បាន​ពង្រាយ​កម្លាំង​ទ័ព ក្នុង​ក្របខណ្ឌទ័ព​មួយ​ខៀវ ដល់​ទៅ ២ពាន់​នាក់ នៅ​ម៉ាលី និ​ងមាន​មូលដា្ឋន​ទ័ព​ចិន​នៅ​បរទេស​ដំបូង គឺ​នៅប្រទេស​​ជីប៊ូជី (ភាគ​ខាង​កើត​ទ្វីបអាហ្វ្រិក)។ ប៉ុន្តែ​ចិន​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ ចំពោះ​វត្តមាន​ដ៏​សន្ធឹកសន្ធាប់​នៅអាហ្វ្រិក​បែបនេះ ដោយ​អន្តរជាតិ​ប្រកាន់់​ថា ជា​អាណានិគមន៍បែប​ថ្មី និង​ឆ្លៀត​យក​ចំណេញ​ពី​ធនធាន​ធម្មជាតិ ព្រមទាំង​កម្លាំងពលកម្ម​អាហ្វ្រិក។

​អាហ្វ្រិក​ជាស្នូល​​នៃនយោបាយ​សេដ្ឋកិច្ច​ចិន ប៉ុន្តែ​ប្រាក់​​វិនិយោគចិន​នៅអាហ្វ្រិក​តិច​តួច​ណាស់ គឺ​ប្រមាណ​តែ​៣ទៅ​៤ពាន់​លាន​​ដុល្លារ​ប៉ុណ្ណោះ! ហិរញ្ញវត្ថុ​ដែល​ចិន​ផ្តល់​អាហ្វ្រិក ភាគ​ច្រើនមាន​ទម្រង់​ជា​ប្រាក់​កម្ចី ទេ ! ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ មក​នេះ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​អាហ្វ្រិក​អស់​ប្រមាណ​ជាង​១៤០ពាន់​លាន​ដុល្លារ ​ដើម្បី​បាន​ជា​ថ្នូរ​មក​វិញ​ការ​ផ្តល់​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​វិនិយោគ។ ទង្វើផ្តល់​កម្ចី​ ដោយ​មាន​លក្ខខណ្ឌ​វិនិយោគ​​បែប​នេះ​ត្រូវ​បាន​ក្រុម​ប្រទេស​លោក​ខាង​លិច ​បោះបង់​ចោល​យូរ​មក​ហើយ។

ប្រព័ន្ធ​កម្ចី​នេះ ផ្តល់​ផល​ចំណេញ​ខ្លាំង​ដល់​ចិន ប៉ុន្តែ​ខាង​​អាហ្វ្រិក​វិញ ​ពួកគេ​អាច​ទាញផល​ចំណេញ​អំពី​កំណើន​សេដ្ឋកិច្ច​បាន​យ៉ាង​តិច​តួច​បំផុត ព្រោះមិនចេះ​បែងចែក​ផលផងប្រយោជន៍ និង​ព្រោះ​តែ​អំពើ​ពុក​រលួយផង។ ទី​បំផុត អាហ្វ្រិក​មាន​កំណើន​សេដ្ឋកិច្ច​មែន តែ​ក៏​​កំពុង​ជាប់​បំណុលចិន​យ៉ាង​វន្តក ដែល​អាចក្លាយ​​ជា​​​បញ្ហា​​​ឯករាជភាព ហិរញ្ញវត្ថុ ​និង​នយោបាយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ