អានតួអត្ថបទ

ជំនួប​​កំពូល​​ប្រចាំ​ឆ្នាំ​​របស់​​ក្រុម​​ប្រទេស ​​Brics​​

“សង្គ្រាម​ពាណិជ្ជកម្ម”​ដែល​ប្រកាស​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​“ គឺ​ជា​ប្រធានបទ​​ចម្បង​​នៅក្នុងសម័យប្រជុំ​​​​​​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ Brics​ ដែល​មានប្រទេស​​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង ។ ក្រុមប្រទេស Brics ​ដែល​​បានចូល​ ​រួម​ប្រជុំ​​​​ ​ក្នុង​ជំនួបកំពូល​ប្រចាំ​ឆ្នាំលើកទី​១០​​របស់​ខ្លួន ​ចាប់​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ​រហូត​ទៅដល់​ថ្ងៃសុក្រ​ខាងមុខ ​នៅក្នុង​​​រដ្ឋធានី Johannesburg នៃ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​

ស្ត្រីម្នាក់​កំពុង​មើល​ទូស័ព្ទដៃរបស់ខ្លួន​នៅពីមុខ​ស្លាកសញ្ញា​នៃ​ជំនួ​បកំ ពូលនៃ​ក្រុម​ប្រទេស​ BRICS ​ ​នៅ​ Sandton ក្នុង​ អាហ្វ្រិកខាងត្បូង​ថ្ងៃទី ២៤​កក្កដា​ឆ្នាំ ២០១៨​​​
ស្ត្រីម្នាក់​កំពុង​មើល​ទូស័ព្ទដៃរបស់ខ្លួន​នៅពីមុខ​ស្លាកសញ្ញា​នៃ​ជំនួ​បកំ ពូលនៃ​ក្រុម​ប្រទេស​ BRICS ​ ​នៅ​ Sandton ក្នុង​ អាហ្វ្រិកខាងត្បូង​ថ្ងៃទី ២៤​កក្កដា​ឆ្នាំ ២០១៨​​​ REUTERS/Siphiwe Sibeko
ផ្សាយពាណិជ្ជកម្ម

ថ្នាក់​ដឹកនាំ​​​ក្រុម​ប្រទេស​ Brics ដែល​​​មាន ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine ប្រធានាធិបតី​ចិន លោក Xi Jinping ប្រធានាធិបតី Brésil លោក Michel Temer ​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង​លោក Cyril Ramaphosa និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​រូម​ប្រជុំគ្នា​នៅ​ក្នុង​ជំនួប​កំពូល​លើក​ទី​១០នេះ ​នៅក្នុង​ទីក្រុង Johannesburg នៃ​ប្រទេសអាហ្រិ្វកខាងត្បូង។ គោលដៅនៃជំនួបលើកនេះ គឺ​ ​ដើម្បី​ជជែក​​ពិភាក្សាគ្នា អំពី​​​កិច្ចសហការណ៍​ ដើម្បី ​កំណើន ​រួម ​និង ​ភាព​រុងរឿង​សម្បូណ៌​បែបមូយ​។​

ប៉ុន្តែ​កាលពី​ខែ​មិថុនា​មុន ដោយ​បាន​បរិហារ ​អំពី​នយោបាយ​អាត្មានិយម​របស់លោក​​ប្រធានាធិបតី​​​អាមេរិក ​​ដែលក្​រុមប្រទេស​ Brics  ចាត់ទុក ​ថា ​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ចសកលលោក ក្រុម​ប្រទេស​ Brics​ ​ បាន​ចាប់​ផ្តើម​បញ្ចេញ​សម្លេង​របស់​ខ្លួន​ដែរ​។

កាលពី​ប៉ុន្មាន​ខែ​មុន​ ប្រធានាធិបតីអាមេរិក លោក Donald Trump ​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​គូ​ប្រជែង​ពាណិជ្ជកម្ម​​ដ៏​សំខាន់​ៗ​របស់អាមេរិក ​​ដូចជា​ទីក្រុង ប៉េកាំង Bruxelles និង​​ម៉ូស្គូ​នាំ​មុខ​គេ។

គួររំលឹកថា ក្រោយពី​បាន​ដាក់​ពន្ធគយទៅ​​លើ​ដែកថែប​និង ​aluminium ​របស់​​ប្រទេស​ចិន​រួច​មក សហរដ្ឋអាមេរិក បាន​គំរាម​ថា ​ចាប់ពីអំណេះតទៅ​ អាមេរិកនឹង​តម្លើង​ពន្ធ​​ថែម​ទៀត​​​​ ទៅ​លើ​ការនាំ​ចូល​យាន្តយន្ត​មក​ពី​អឺរ៉ុប​ ​ ហើយនឹងដាក់ទណ្ឌកម្ម​ទៅ​​លើ​ក្រុម​ប្រទេស​​ណា​ដែល​ធ្វើ​ពាណិជ្ចកម្ម​ជាមួយ​អ៊ីរ៉ង់​និង​ដាក់​ពន្ធ​​​ពិន័យ​លើ​​ការ​នាំចូល​ទំនិញ​ទាំង​អស់​ដែល​មក​ពី​ប្រទេស​ចិន។​

កាលពីឆ្នាំ​២០១៧ មុននេះ រដ្ឋាភិបាលលោក​ដូណាល់ត្រាំ បានបរិហារ ​ថា ការនាំចូល​ទំនិញ​ចិន​​ចូលមកក្នុងទឹកដីអាមេរិក ​មានទំហំ​លើស​ទំនិញ​​អាមេរិក​ដែលបាន​នាំចេញ​​ទៅចិន​រហូត​​ទៅ​​ដល់ ​៣៧៦ ពាន់លានដុល្លារ​អាមេរិក។

ជាការប្រឆាំងតបតអាមេរិកវិញ ប្រទេសចិន បានបរិហារ ​ពី ​ឆន្ទៈ របស់​ទីក្រុង​វ៉ាស៊ីនតោន​​ នៅ​ក្នុង​ការបង្កសង្គ្រាម​ពាណិជ្ជកម្មដ៏អាក្រក់បំផុតមួយ​​នៃប្រវត្តិសាស្រ្ត​និង​បានវាយបកតបវិញថា "ប្រទេសចិន​នឹងយកពន្ធ ​លើ​ផលិតផលអាមេរិក ​ថ្មីៗ​ថែម​​ទៀត។​ ក្នុងន័យនេះហើយ​  បាន​ជា ប្រទេសចិន គាំទ្រ​ ឲ្យ ​មាន ការ​ពង្រឹង​​កិច្ច​សហប្រតិបត្តិកការ​​នៅ​​ក្នុងរង្វង់​នៃ​​ក្រុមប្រទេស​ Brics៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ