អានតួអត្ថបទ

អត្តពលិក​កូរ៉េ​ខាងជើង-ខាងត្បូង​ហាត់​រួមគ្នា​ដើម្បី​ត្រៀម​ប្រកួត​អាស៊ីហ្គេម

ឧបទ្វីប​កូរ៉េ បាន​និង​កំពុង​ស្គាល់​ភាព​ធូរស្បើយ​ និង​សញ្ញាវិជ្ជមាន​​ថ្មី​ទៀត ! នៅ​ថ្ងៃអាទិត្យ​នេះ អត្តពលិករកូរ៉េខាង​ជើប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​កូរ៉េខាង​ត្បូង​ហើយ។ កីឡាករកូរ៉េខាង​ជើងនិង​ខាង​ត្បូង ​នឹង​​ចាប់​ផ្តើម​ហាត់​សម​រួម​គ្នា​ជា​កីឡាករ​តែ​មួយ​ក្រុម សម្រាប់​ចូល​រួម​​ប្រកួត​កីឡា​អាស៊ីហ្គេម ឆ្នាំ​២០១៨។

ការដង្ហែក្បួន​ក្រោម​ទង់ជាតិ​ឧបទ្វីប​កូរ៉េ​តែមួយ ក្នុង​ពិធី​កីឡាអូឡាំពិក​រដូវ​រងារ​នៅ​ព្យុងឆាង ខែ​កុម្ភៈ​២០១៨
ការដង្ហែក្បួន​ក្រោម​ទង់ជាតិ​ឧបទ្វីប​កូរ៉េ​តែមួយ ក្នុង​ពិធី​កីឡាអូឡាំពិក​រដូវ​រងារ​នៅ​ព្យុងឆាង ខែ​កុម្ភៈ​២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​ការ​ប្រកួត​កីឡា​អាស៊ីហ្គេម ឆ្នាំ​២០១៨ ពី​ថ្ងៃ​១៨​សីហា ដល់​ថ្ងៃ​ទី ២​កញ្ញា នៅ​ប្រទេស​ឥណ្ឌូណេស៊ី បង​ប្អូន​បង្កើត​កូរ៉េ​ទាំង​ពីរ បាន​ បញ្ចូល​គ្នា​ជា​​កីឡាករ​តែ​មួយ​ក្រុម​ សម្រាប់​​តំណាង​ប្រទេស​ទាំង​ពីរ នៅក្នុង​វិញ្ញាសាបី ៖ ប្រណាំង​ទូក​កាណូអេ ​ទូក​ចែវ និង​បាល់បោះ។ ជា​ការ​សម្រេច​ចិត្ត​ ដែល​ធ្វើឡើង​កាលពី​ខែ​មុន។

​ប្រតិភូអត្តិពលិក ​ សរុប​៣៤​រូប ក្នុង​ឯកសណ្ឋាន​ពណ៌​ខៀវ​ខ្ចី បានមកដល់​​អាកាសយានដ្ឋាន​កូរ៉េខាង​ត្បូងហើយ​​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ តាម​ជើង​យន្តហោះ​មក​ពី​​ប៉េកាំង។ គ្មាន​ការ​បង្ហើប​បង្ហាញ​អំពី​កាលវិភាគ​របស់​ក្រុម​ប្រតិភូ​កូរ៉េខាង​ជើង​លើ​ទឹក​ដី​កូរ៉េខាង​ត្បូងឡើយ គេ​គ្រាន់​តែ​ដឹង​ថា ក្រុម​​កីឡាករនឹង​ត្រូវ​ចាប់​ផ្តើម ​ហាត់​សម ​នៅ​សប្តាហ៍​ក្រោយ។

នេះ​គឺ​ជា​លើក​ទីមួយ ហើយ​ដែល​កូរ៉េខាងជើង និង​កូរ៉េខាង​ត្បូង រួម​គ្នា​ជា​ក្រុម​តែមួយ​ ​ក្នុង​ការ​ប្រកួត​កីឡាកំរិត​​ទ្វីប អាស៊ីហ្កេម។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​ទាំង​ពីរ នឹង​ដើរ​ដង្ហែ​ក្បួន​​ក្រោម​ទង់​ជាតិ​តែ​មួយ ទាំង​នៅពេល​បើក​និងបិទ​​កម្មវិធីកីឡា​អាស៊ីហ្គេមនេះ បើទោះបី​ជា​តាម​ភាសា​បច្ចេកទេស បងប្អូន​ទាំងពីរ​ ​ស្ថិត​ក្នុង​ស្ថានភាពមាន​សង្គ្រាម​នឹង​គ្នា​នៅ​ឡើយក៏​ដោយ។

​កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ កូរ៉េទាំង​ពីរ បាន​បង្កើត ជា​លើក​​​ដំបូងបង្អស់​ ក្នុង​ប្រវត្តិសាស្ត្រ ក្រុមកីឡា​វាយកូន​ឃ្លី​លើទឹកកកតែ​មួយ​រួម​គ្នា នៅក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ ដែល​គេ​ចាត់​ទុក​ជា​ជា​ចំណុច​ចាប់​ផ្តើម​​​ នាំ​ភាព​ធូរ​ស្បើយ​ឱ្យ​ឧបទ្វីប​កូរ៉េ។

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ភាព​តាន​តឹង​ដល់​កំរិត​កំពូល​នារយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ បង្ក​ឡើង​ដោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​និង​មីស៊ីល​បាលីស្ទិក​របស់​កូរ៉េខាងជើង​មក ឧបទ្វីប បាន​ស្គាល់​ភាពធូរ​ស្រាល​​​​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​ពី​ឆ្នាំ​២០១៨​មក ដោយ​មាន​ទាំង​ជំនួប​ថ្នាក់​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាង​ត្បូងលោក​ មូន​ ចែអ៊ីន ជាមួយ​សមភាគី​កូរ៉េខាង​ជើង គីម ជុងអ៊ុន និង​កាន់​តែ​អស្ចារ្ស​ គ្មាន​នរណា​នឹក​ស្មាន​មិន​ដល់​ទៀតនោះ​ គឺ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក គីម ជុងអ៊ុន​និង​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ខែ​មិថុនា នៅ​សិង្ហបុរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ