ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

ភូមា មិនសហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​សំណុំ​រឿង​រ៉ូហ៊ីងយ៉ា

media  
ជំរំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ Ukhia ប្រទេសបង់ក្លាដែស ថ្ងៃទី ៩ សីហា ២០១៨ CHANDAN KHANNA / AFP

ភូមា​បាន​ប្រកាស​បដិសេធ មិន​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ជុំ​វិញ​ការ​ធ្វើ​បាប​បណ្តេញ​​ជន​ជាតិ​រ៉ូហ៊ីងយ៉ាទៅ​បង់ក្លាដែស​ទេ។ ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាប្រមាណ​៧សែននាក់​ ដែល​កាលពី​ឆ្នាំ​ទៅ​ បាន​នាំ​គ្នា​រត់​ទៅ​ជ្រក​កោន​នៅ​បង់ក្លាដែស​ជិត​ខាង ដើម្បី​គេច​ពី​អំពើ​ហិង្សា​នៅ​ភាគ​ខាងលិច​ប្រទេស​ភូមា។ សម្រាប់​រដ្ឋាភិបាល​ភូមា តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ គ្មានសមត្ថកិច្ច​អ្វីនឹង​មក​កាត់​ក្តី​ប្រទេស​ខ្លួន ដែល​មិនដែល​ទទួល​ស្គាល់​ស្ថាប័ន​​នេះ​ម្តង​ណាឡើយ។

គឺតាម​រយៈ​ឯកសារ​៥ទំព័រ​ ដែល​រដ្ឋាភិបាល​ភូមា បាន​ពន្យល់​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​បដិសេធ​មិន​សហការ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ៥​ទំព័រ ពេញ​ទៅ​ដោយពាក្យ​​​​រិះគន់​ និង​ចោទ​ប្រកាន់​ប្រឆាំង​ស្ថាប័នតុលាការ​​អន្តរជាតិនេះ​ថា​គ្មាន​តម្លាភាព និង​កំពុង​ធ្វើ​ឱ្យ​អធិបតេយ្យភាព​ភូមា​ប្រឈម​នឹង​គ្រោះ​ថ្នាក់​។

សម្រាប់​ភូមា ប្រសិន​បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពិត​ជា​បើក​អង្កេត​លើ​ឧក្រិដ្ឋកម្ម​​កើត​ឡើង​ចំពោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​មែន នោះ​ជា​​សញ្ញា​គ្រោះថ្នាក់​ដែល​បង្ហាញ​ថា​​ ក្រោម​សម្ពាធ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បណ្តឹង​បែប​ប្រជាភិថុត​អាច​នឹង​ត្រូវ​គេ​លើក​ទៅពិនិត្យ។

តាម​រយៈ​ឯកសារ​នេះ ភូមា​បានផ្តល់​សារ​យ៉ាង​ច្បាស់​លាស់​ ៖ មាន​តែ​ភូមា​ម្នាក់​គត់​ដែល​អាច​បើក​អង្កេត​​លើ​ស្ថានភាព​នៅ​រដ្ឋ​អារ៉ាកាន​ ទី​ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​​រ៉ូហ៊ីងយ៉ា។ ភូមា​មិន​អនុញ្ញាត​ឱ្យ​​​ស្ថាប័ន​អន្តរជាតិណា​មួយ​អាច​​ចូល​ជ្រៀត​ជ្រែកកិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​​បាន​ឡើយ។ កាលពី​ពីរ​បី​ថ្ងៃ​មុន​នេះ ​រដ្ឋាភិបាល​ភូមា បាន​រៀប​ចំ​បង្កើត​គណៈកម្មការ​អង្កេត​ថ្មី​ ដែល​មាន​អ្នកការទូត​បរទេស​ពីរ​នាក់​ជា​សមាជិក​ផង ស្រប​តាម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ កាលពី​ពីរ​ខែ​មុន។

កិច្ចព្រមព្រៀង ដែលត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​យ៉ាង​​យឺតយ៉ាវ ! នេះបើ​តាម​សេចក្តី​បរិហារ​របស់​​អង្គការ​សហប្រជាជាតិកាលពី​សប្តាហ៍​មុន ជាមួយ​នឹង​ការ​ជំរុញ​ឱ្យ​​​អាជ្ញាធរ​ភូមា​គោរព​កិច្ចព្រមព្រៀងនោះ។ អង្គការ​សហប្រជាជាតិ ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ភូមាលើក​បម្រាម​ កំរិត​សេរីភាព​នៃ​ការ​ធ្វើ​បំលាស់​ទី​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ