អានតួអត្ថបទ

ចាប់​បាន​ក្មេង​ជំទង់​អូស្ត្រាលី​ពី​បទ​ធ្វើ​ចោរ​ព័ត៌មានវិទ្យា​លួច​ទិន្នន័យ​ប្រព័ន្ធ Apple

ស្រមៃ​ចង់​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​កុំ​ព្យូទ័រ​Appleដ៏ល្បីល្បាញ អាយុ​ទើប​តែ​១៦​ឆ្នាំ ក្មេង​ជំទង់​អូស្ត្រាលី​រូប​នេះ ត្រូវ​ជាប់​ទោស​ជា​ចោរ​ព័ត៌មាន​វិទ្យា​ ពីប​ទ​បាន​ចូល​វាយលុក​ក្នុង​ប្រព័ន្ធ​មេ​របស់​ក្រុម​ហ៊ុន​អេផ័ល​ ដោយ​បាន​ទាញ​យក​ទិន្នន័យ​ផ្ទៃ​ក្នុង​​ផង និង​ចូល​ទៅ​កាន់​គណនី​អតិថិជន​ផង។ ក៏​ប៉ុន្តែ​គ្មាន​ទិន្នន័យ​ឯកជន​ណាស់​ម្នាក់​ត្រូវ​បាន​លួច​ទេ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​អេផល។

ក្មេង​ជំទង់​អូស្ត្រាលី​ម្នាក់​បាន​ចូល​លួច​ទិន្នន័យ​ក្រុមហ៊ុន​បាន
ក្មេង​ជំទង់​អូស្ត្រាលី​ម្នាក់​បាន​ចូល​លួច​ទិន្នន័យ​ក្រុមហ៊ុន​បាន REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ក្មេង​ជំទង់​អូស្ត្រាលី​បាន​លួច​ជ្រៀត​ចូល​ក្នុង​បណ្តាញ​គោល​របស់​Apple ដែល​ជា​ប្រព័ន្ធ​រក្សា​ទិន្នន័យដ៏​ដំបង​​ ជា​ច្រើន​លើក​ច្រើន​សា តាំង​ពី​ផ្ទះ​របស់​គេ​នៅជាយ​ក្រុង​មែលប៊ូន ដោយ​បាន​ទាញ​យក​បណ្តុំ​ឯកសារ​មាន​ការពារ​ខ្លាំង​បំផុត​ ​ទំហំ​ដល់​ទៅ ៩០ ហ្ស៊ីហ្កាអុកតេ។

ទង្វើ​ជា​ចោរ​ព័ត៌មាន​វិទ្យា លួចចូល​​ទាញ​យក​ទិន្នន័យ​សុវត្ថិភាព និង​គណនី​របស់​អតិថិជន​ តែដោយ​គ្មាន​បញ្ចេញ​អត្តសញ្ញាណ ក៏​ព្រោះ​តែ​ក្មេង​ជំទង់​រូប​​នេះ មាន​ជំនក់​ចិត្ត​ ស្រលាញ់​និង​ចង់​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​អេផល​របស់អាមេរិក។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ដែល​មាន​សម្រង់​សំដី​មេធាវី​របស់​ក្មេង​នោះ​ផង។ ប្រភព​សារព័ត៌មាន​ដដែល បាន​អះអាង​ទៀត នៅ​ពេល​ប៉ូលិស​ចុះ​ទៅ​ឆែកឆេរ​នៅក្នុង​ផ្ទះ​ គេ​រក​ឃើញ​តែ​កុំ​ព្យូទ័រ​អេផល​ពី​រគ្រឿង ដែល​មាន​លេខ​សេរី​ដូច​គ្នា​នឹង​លេខដែល​ប៉ូលិស​សង្ស័យ​មែនចង់រក​មុខ​​ចោរ​អ៊ីនធ័រនែតមែន។​

សូម​បញ្ជាក់​ថា នៅ​ពេល​ក្រុមហ៊ុនអេផល​សង្ស័យ​ថា​​មាន​ចោរ​ព័ត៌មាន​វិទ្យា​​​លួច​ជ្រៀត​ចូលក្នុង​ប្រព័ន្ធ​របស់​ខ្លួន​ភ្លាម ក្រុមហ៊ុន​បាន​ទៅ​ប្តឹង​ទៅ​ភ្នាក់ងារ​ស៊ើប​អង្កេត​FBI ដើម្បី​ធ្វើ​អង្កេត​អន្តរជាតិ។ បន្ទាប់​មក​ទើប​ដែល​​ភ្នាក់ងារ​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី ជាអ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​អង្កេត​បន្ត​វិញ។ ប៉ូលិស​អូស្ត្រាលី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​នៅ​ពេល​នេះ។

នៅ​ថ្ងៃ​សុក្រ​នេះ អេផល​បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​​បាន​រក​ឃើញ​ការ​ជ្រៀត​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បាន​គ្រប់គ្រង​ស្ថានការណ៍ ហើយគ្មាន​​ទិន្នន័យ​របស់បុគ្គល​ឯកជនណា​ម្នាក់​ត្រូវ​លួច​ចេញ​ទេ។

តុលាការ​កុមារ​ក្រុង​វិចតូរីយ៉ា​ប្រទេស​អូស្ត្រាលី នឹង​ផ្តល់​សាលក្រម​នៅ​ខែ​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ