អានតួអត្ថបទ

អ.ស.ប. បង្ហោះ​ញត្តិ “Selfies” គាំទ្រ​ជនរងគ្រោះ​និង​បុគ្គលិក​មនុស្សធម៌ ក្នុង​តំបន់​ជម្លោះ

នៅ​ថ្ងៃ​សុក្រ​ទី ១៧​ សីហា អង្គការ​សហប្រជាជាតិ​បាន​ចាប់​ផ្តើមធ្វើ​ញាត្តិ​ ចុះ​ហត្ថលេខា​ក្នុង​ទម្រង់​ជាSelfies បង្ហោះ​ផ្សាយ តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ​ ដើម្បី​គាំទ្រ​ជន​រងគ្រោះរាប់​លាន​នាក់ ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ជម្លោះប្រដាប់​អាវុធ និង​ដើម្បី​ទាមទារ​​​ពិភពលោក​ ឱ្យ​គិត​គូរ​ការពារក្រុមបុគ្គលិក​​មនុស្ស​ធម៌​​ដែលបាន​ចំណាយ​កម្លាំង​ចិត្ត​កម្លាំងកាយ​​ទៅ​ជួយគេ។

ទិដ្ឋភាព​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ
ទិដ្ឋភាព​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ONU
ផ្សាយពាណិជ្ជកម្ម

រូបភាព​Selfies 3D ​រាប់​ពាន់ ដែល​អង្គការ​សហប្រជាជាតិ​ប្រមូល​បាន នឹង​ត្រូវ​ចាក់​បញ្ចាំង នៅ​ទីស្នាក់ការ​របស់​អង្គការ ប្រចាំទីក្រុង​ញូវយ៉ក។ ញាត្តិ​ជីវចល​មួយ​នេះ​ ដែល​​ជា​ចំណែក​មួយ​នៃ​យុទ្ធនាការ​ “NotATarget” នា​ឱកាស​ប្រារព្វ​ទិវា​ជំនួយ​មនុស្សធម៌​ពិភពលោក ​នៅ​ថ្ងៃទី ១៩ សីហា ​ នឹង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​​ ពេញ​មួយ​ខែ​កញ្ញា ពោល​គឺ​ពេញ​មួយ​អំឡុង​ពេល​នៃ​មហាសន្និបាត​អង្គការ​ប្រជាជាតិ ដែល​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ទូទាំង​ពិភពលោក ត្រូវ​មក​ជួបជុំ​គ្នា​នៅ​ញូវយ៉ក។

សម្រាប់​លោក​ Mark Lowcock ប្រធានា​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្ស​ធម៌​អង្គកា​រ​សហប្រជាជាតិ ញត្តិ​ក្នុង​ទម្រង់ជា​​Selfies ជា​ញាត្តិ​​ដ៏​រស់​រវើក ដែល​អង្គការ​​​ផ្ញើ​ជូន​ចំពោះ​ប្រមុខ​ដឹកនាំពិភពលោក ឱ្យនឹក​ឃើញ​​អំពី​កាតព្វកិច្ច​នៃ​ការ​ការពារ​ជនស៊ីវិល និងក្រុម​បុគ្គលិក​មនុស្សធម៌​ទាំង​អស់។ បុគ្គលិក​មនុស្សធម៌ ​ដែល​ប្រឹង​ទៅ​ជួយ​គេនៅ​ក្នុង​តំបន់​ជម្លោះ​ប្រដាប់​អាវុធ ​ តែ​បែ​រ​ត្រូវ​រង​របួស និង​បាត់​បង់​ជីវិត​ខ្លួន​ឯង​ទៅ​វិញ។ វា​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​តែ​បញ្ចប់​វា​ត្រឹម​ណេះ ! នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោក Mark Lowcock។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​អំពី​សុវត្ថិភាព​​របស់​បុគ្គលិក​អង្គការ​មនុស្សធម៌ រៀប​រៀង​ដោយ អង្គការ​ឯករាជ្យ​Humanitarian Outcomes មានបុគ្គលិក​មនុស្សធម៌​ចំនួន ១៣៩​នាក់ បាន​ស្លាប់ ជាង​១០០​នាក់​បាន​រង​របួស ៧៦​នាក់​ត្រូវ​គេ​ចាប់​ជា​ចំណាប់​ខ្មាំង នៅ​ឆ្នាំ​២០១៧។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​​ដល់​ទៅ​២៣% បើប្រៀប​ទៅ​នឹង​ការ​សិក្សា​កាលពី​ឆ្នាំ​ទៅ​។ ស៊ីរីជាប់​ឈ្មោះ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា (២០១៧-២០១៨) ជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក សម្រាប់​ក្រុម​អ្នក​មនុស្សធម៌។ នេះ​បើ​តាម​​អង្គការ​Care International ដោយ​រាប់​ឃើញ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៧៦​នាក់​ គិត​ត្រឹម​ពីដើម​ឆ្នាំ​២០១៨​មក។

កាលពី​ឆ្នាំ​ទៅ ជនស៊ីវិល​ប្រមាណ​ជិត​៣២០០០​នាក់​បាន​ស្លាប់​និង​របួស ដោយ​អាវុធ​ជាតិ​ផ្ទុះ​ ពោល​គឺ​មាន​កំណើន​ដល់​ទៅ​៣៨%​បើ​ប្រៀប​ទៅ​នឹង​របាយការណ៍​ឆ្នាំ​២០១៦។ នេះ​បើ​ការគូស​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ ដោយ​ចង្អុល​មុខ​ថា គឺ​ក្រុម​អ្នក​កាន់​អំណាច និង​កាន់​អាវុធ គួរ​​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ