ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

អូស្ត្រាលីមិនឱ្យHuawei ចូល​ទីផ្សារ​ទូរគមនាគមន៍​5G​របស់​ខ្លួន

media  
Huawei ជា​ជើក​ឯក​ពិភពលោក​ផ្នែក​អ៊ីនធ័រនែត​ចល័ត 5G REUTERS/Alex Lee

អូស្ត្រាលី មិនអនុញ្ញត​ឱ្យ​ក្រុមហ៊ុន​ផលិតបរិក្ខារ​បច្ចេកវិទ្យា​ចិន Huawai ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​បណ្តាញ​ទូរគមនាគមន៍​ចល័តអ៊ីនធ័រនែត​ 5G​ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទេ។ មូលហេតុ​ មក​ពី ក្រុមហ៊ុន​នេះ​អាច​មានទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​​បរទេស ទើប​អូស្ត្រាលី​យល់​ថា​អាច​មាន​ហានិភ័យ​នៃ​ការ​ជ្រៀតជ្រែក​នយោបាយផ្ទៃក្នុង​​ពីបរទេស​ផង និង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា​ផង។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចេញ​សេចក្តី​ប្រកាស​ តាម​រយៈ​លិខិត​អេឡិចត្រូនិក នៅ​ថ្ងៃព្រហស្បតិ៍​នេះ ថា​ ក្នុង​ក្របខ័ណ្ឌ​នៃ​ចំណាត់ការ​រក្សា​​សន្តិសុខ​ ប្រព័ន្ធទូរគមនាគមន៍​ អូស្ត្រាលី​ត្រូវ​តែ​ចាត់​វិធានការ​ពង្រីក​ដល់​ក្រុមហ៊ុន​ផលិតបរិក្ខាបច្ចេវិទ្យា​តែ​ម្តង។ ព្រោះ​គ្មាន​បង្គំ​បច្ចេកវិទ្យា​ណា​អាច​ត្រួត​ពិនិត្យ​សម្ភារៈ​និង​សន្តិសុខ​បាន។

“ក្រុមហ៊ុន ​ ដែល​ទំនងជា​​ស្ថិត​ក្រោម​បង្គាប់របស់​រដ្ឋាភិបាលបរទេស ជា​តំណាង​ហានិភ័យ​ច្រើន ដូច​ជា​អាច​លួច​ភ្ជាប់​ចូល​ក្នុង​បណ្តាញ​ដោយ​គ្មាន​ការអនុញ្ញត ឬ​លួច​ចូល​ជ្រៀតជ្រែក​តែ​ម្តង ប្រសិន​បើ​ក្រុមហ៊ុន​ចូល​​មក​ធ្វើប្រតិបត្តិការ​ក្នុង​បណ្តាញ​ជាតិ​អូស្ត្រាលី”។ នេះ​ជា​ការ​លម្អិត​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ ធ្វើ​ឡើង​​ស្រប​តាម​យោបល់​របស់​​ភ្នាក់ងារ​សន្តិសុខ​ជាតិ និង​បង្ហាញ​អំពី​ឆន្ទៈ​របស់​អូស្ត្រាលី​ក្នុង​ការរឹត​បណ្តឹង​ជំហរ​នយោបាយ​ជាមួយ​ចិន។ ​តាមការពិត​ ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ចំបង​​របស់​អូស្ត្រាលី​ ប៉ុន្តែ​ ក្រុង​កង់បេរ៉ាហាក់​ប្រុងប្រយ័ត្ន​ខ្លាំង ដោយ​យល់​ថា​មាន​​ការ​ប៉ុនប៉ង​​ជ្រៀតជ្រែក​​របស់​ចិន​មកលើ​នយោបាយ​អូស្ត្រាលី។

ឈ្មោះ​​ក្រុមហ៊ុន​Huawei មិន​ត្រូវ​បាន​ លើក​មក​សរសេរ​ឱ្យ​ចំ​ទេ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល សុំ​មិន​បញ្ចេញ​មុខ បាន​អះអាង​​ថា​សេចក្តី​សម្រេច​នេះ គឺ​សំដៅ​​ហាមឃាត់​ក្រុមហ៊ុន​ចិន​នេះឯង។

អូស្ត្រាលី​បាន​ជ្រើសរើស​ផ្លូវ​ដើរ​តាម​គំរូ​សហរដ្ឋ​អាមេរិក ដែល​ទើប​បាន​ចាត់​វិធានការ​ដូចគ្នា ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន​ Huawei និង​​ក្រុមហ៊ុន​ ZTE ក្រោម​មូលហេតុសដៀងគ្នា​ គឺចាត់​ទុកចិន​ជា​ប្រភពនៃ​គ្រោះ​ថ្នាក់​ ៖ ​ជ្រៀតជ្រែកនយោបាយ​ និង​លួច​​តាម​អ៊ីនធ័រនែត។

សាខា​ក្រុមហ៊ុនHuaweiអូស្ត្រាលី​ ដែល​អះអាង​ខ្លួន​ជា​ក្រុមហ៊ុន​ឯករាជ្យ​ មិន​រំពឹង​លើ​ក្រុង​ប៉េកាំង​នោះ បាន​បញ្ចេញ​ប្រតិកម្ម​តាម​ប្រព័ន្ធ​សង្គម​ ថា​អូស្ត្រាលី​បាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​គួរ​ឱ្យ​ខក​ចិត្ត​ ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់។ ជាប់​លេខ​មួយ ខាង​បច្ចេកវិទ្យា​អ៊ីនធ័រនែត 5G ក្រុមហ៊ុន​Huawei ជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខា​ទូរគមនាគមន៍​​ដ៏​សំខាន់​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក ប៉ុន្តែ​ភាពមិនទុក​ចិត្ត​ក៏​មាន​ច្រើន​​ពី​សំណាក់​ប្រទេស​ខ្លះ ដោយ​យល់​ថា​ក្រុមហ៊ុន​អាច​មាន​ទំនាក់ទំនង​ជាមួយប៉េកាំង។ កាលពី​ឆ្នាំ​២០១២ ក្រុមហ៊ុន​ត្រូវ​បាន​ដក​ចេញ​ពី​គម្រោងភ្ជាប់​អ៊ីនធ័រនែត​ជាតិ​ម្តង​ហើយ ដោយ​ហេតុ​តែ​ខ្លាច​មាន​កា​រវាយប្រហារ​តាម​អ៊ីនធ័រនែត៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ