ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

អ.ស.ប.អំពាវនាវ​ឱ្យហ្វេសប៊ុក​ចាត់​វិធានការ​ទប់ស្កាត់​​សារ​ស្អប់​ខ្ពើមគ្នា

media  
ឧត្តមស្នងការ​សិទ្ធិមនុស្ស​លោក Zeid Ra'ad al-Hussein ត្រូវ​ផុត​អាណត្តិ​ត្រឹម​ចុង​ខែ​សីហា​២០១៨ REUTERS/Pierre Albouy

ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក Zeid Ra’ad Al Hussein បាន​អំពាវនាវ​ឱ្យ​ហ្វេសប៊ុកចាត់​វិធានការ ឱ្យ​បាន​សកម្ម ប្រឆាំង​នឹង​សារ​ដែល​មាន​លក្ខណៈ​​ ​ស្អប់​ខ្ពើម​គ្នាផង និង​បាន​បង្ហាញ​អំពីក្តី​ព្រួយ​បារម្ភ​​ចំពោះពាក្យចោទ​ប្រកាន់​​​របស់​លោក​ត្រាំទៅ​កាន់​បណ្តាញ​សង្គម​ទាំងនោះ​ផង។ លោក​ ដូណាល់ ត្រាំ បាន​ចោទ​Google Facebook Twitter ថា​លម្អៀង​ ប្រឆាំង​នឹង​រូបលោក។

សេចក្តី​អំពាវនាវ​របស់​លោក​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ធ្វើ​ឡើង​ក្រោយ​ពី​​ហ្វេសប៊ុក បាន​​សម្រេចចិត្ត​​ ព្រម​បិទខ្ទប់​ទំព័រ​របស់​មន្ត្រី​រដ្ឋាភិបាល​សឹក​​ភូមា​ជា​ច្រើន​ ដែល​បាន​ធ្វើ​ការ​​​បង្ក្រាបជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាង​ ​ក្នុង​ទម្រង់​​ជា​ការ​បោស​សម្អាត​ពូជសាសន៍។

តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ដែល​បណ្តាញ​សង្គម​មួយ​នេះ បាន​រង​សម្ពាធ​​ ពី​អង្គការ​សហប្រជាជាតិ ឱ្យ​ចាត់​វិធាន​ប្រឆាំង​នឹង​ពួក​យោធា​ភូមា។​ សម្រាប់​លោក​ឧត្តមស្នងការ​ការពារ​សិទ្ធិមនុស្ស​​ដែល​ត្រូវ​ផុត​អាណត្តិ​នៅ​ថ្ងៃ​ទី ៣១​សីហា ២០១៨នេះ ហ្វេសប៊ុក​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង ព្រោះ​ប្រសិន​បើ​ជន​ណាម្នាក់​ត្រូវ​តុលាការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នោះ នោះ​ហ្វេសប៊ុក​អាច​នឹង​ត្រូវ​បាន​ជាប់​ឈ្មោះ​ហៅ​ឡើង​​​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការដែរ​​ជាក់​ជា​ពុំ​ខាន។

ក្នុង​ស្ថានភាព​ខ្លះ​ទៀត តួនាទី​របស់​ហ្វេសប៊ុក​អាច​នឹងត្រូវ​ជាប់​ចោទ ​ជាពិសេស​នៅ​ក្នុង​ប្រទេស​ដែលស្ថានភាព​សិទ្ធិមនុស្ស​ដុនដាប ហើយ​ហ្វេសប៊ុក​បានក្លាយ​ជា​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ដ៏​ខ្លាំង​នៅ​ក្នុងប្រទេស​នោះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​លោក​ឧត្តម​ស្នងការសូម​អំពាវនាវ​ឱ្យ​ហ្វេសប៊ុក​ កុំ​រង់​ចាំ​ទាល់​តែ​វិបត្តិ​ផ្ទុះ​ឡើង​ ទើប​បញ្ចេញ​សកម្មភាព​ឱ្យ​សោះ ! ហ្វេសប៊ុក​ត្រូវ​តែ​សកម្ម ពិចារណា​រក​វិធានការ​ទប់​ស្កាត់​ការ​បង្ហោះ​សារ​ស្អប់​ខ្ពើម​គ្នា តែ​គោរព​បាន​ជានិច្ច​តាម​គោលការណ៍​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​Zeid បាន​លើក​ឡើងអំពី​គ្រោះ​ថ្នាក់​មួយ​ទៀត នោះ​គឺ​​ក្រុមហ៊ុនមហាយក្ស​ផ្នែក​បច្ចេកវិទ្យា​ ក្លាយ​ជា​កន្លែងចោទ​ប្រកាន់​​​​រំលោភសិទ្ធ​​មនុស្ស​ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ។ លោក ដូណាល់ ត្រាំ បាន​ព្រមាន​បណ្តាញ​សង្គម​ទាំង​បី​​របស់​ក្រុមហ៊ុ​ន​Google Twitter និង​Facebook ថាលម្អៀង នាំ​គ្នា​ផ្សាយ​ប្រឆាំង​នឹង​លោក។ នេះ​មិនមែន​ជាលើក​ទី​មួយ​ទេ ដែល​លោក​ឧត្តម​ស្នងការវាយប្រហារ​លើ​លោក​ត្រាំ​នោះ។ លោក​Zeid ដែល​នឹង​ត្រូវ​ជំនួ​ស​ដោយលោកស្រី​ Michelle Bachelet ធ្លាប់​បាន​ចាត់​ទុក​លោកត្រាំ​ជាមនុស្ស​គ្រោះ​ថ្នាក់ យល់​ថា​​ ​សហគមន៍​អន្តរជាតិ​និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​​ត្រូវ​ពិនិត្យ​ពិច័យមែនទែន​​លើ​ឥរិយាបថ​លោក​ប្រធានាធិបតី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ