អានតួអត្ថបទ
បារាំង-ជប៉ុន​

ប្រធានាធិបតី​បារាំង​​​អេម៉ានុយអែល ម៉ាក្រុង​​ទទួល​​ជួប​​រាជទាយាទ​​ជប៉ុន​ Naruhito​​ ​​​នៅ​​​​អតីត​​រាជវាំង​​ វែរសៃ( Versailles)នា​ថ្ងៃ​ពុធ​នេះ​​​

ព្រះអង្គម្ចាស់ Naruhito រាជទាយាទជប៉ុន ​ដែល​នឹង​ឡើងគ្រប់គ្រងបល្លង្គ​​​ ​នៅ​​ដើមខែឧសភា​ខាង​មុខ ​បំពេញទស្សនកិច្ចនៅក្នុង​ប្រទេសបារាំង​​  ដោយ​​​នៅថ្ងៃពុធនេះ ព្រះអង្គ ត្រូវបាន​​ទទូល​ជួប​​​ជាមួយ​ ​​ប្រធានាធិបតីបារាំង​ លោក Emmanuel Macron។ គឺ​ជា​ដំណើរ​ទស្សនកិច្ច មួយ ​នៅ ​ក្នុង​ក្របខ័ណ្ឌ​ខួប​  ១៦០​ឆ្នាំ ​នៃ ​ទំនាក់ទំនង​ការទូត​ រវាង ប្រទេស​បារាំង​និង​​ជប៉ុន។​

រាជទាយាទជប៉ុន​ព្រះអង្គម្ចាស់  Naruhito នៅ​ក្នុង​ពិធីត្រួតកងពល​​មួយ នៅ​វិមាន​​​ Invalides ក្នុងទីក្រុង​ប៉ារីស​ប្រទេស​បារាំងថ្ងៃទី១១​កញ្ញា​២០១៨​
រាជទាយាទជប៉ុន​ព្រះអង្គម្ចាស់ Naruhito នៅ​ក្នុង​ពិធីត្រួតកងពល​​មួយ នៅ​វិមាន​​​ Invalides ក្នុងទីក្រុង​ប៉ារីស​ប្រទេស​បារាំងថ្ងៃទី១១​កញ្ញា​២០១៨​ . REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ព្រះអង្គម្ចាស់​ Naruhito, ដែល​នឹង​ឡើង​គ្រង​រាជ​បាល្ល័ង្គ​​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​និង​ប្រមុខរដ្ឋ​បារាំង​លោក Emanuel Macron នឹង​ធ្វើការ​ជួប​ប្រាស្រ័យ​គ្នា​ក្នុង​រយៈពេល ៤៥​នាទី មុន​នឹង​​​ចូល​រួម​ទស្សនា​ការ​សម្តែង​សិល្បៈល្ខោន​ NÔ ដែល​ជា​សិល្បៈ​ប្រពៃណីយ​ដ៏​ចំណាស់​​របស់​ប្រទេស​ជប៉ុន ។

ម្យ៉ាងទៀត​នៅ​នា​ឱកាស​ទទួលទាន​អាហារ​ផ្លូវការណ៍​នា​ពេល​យប់​ដែល​ក៏​នឹង​ចូលរួម​ដោយ​​លោក​ជំទាវ​ទី​១​​បារាំង​ Brigitte Macron ​នោះ ក៏​ ​មាន វត្តមាន​​ភ្ញៀវ​សំខាន់ៗ​​​​ជាង​១០០​នាក់​​ទៀត​​​ដែរ ​ដូចជា​អ្នកចំរៀង​ជើង​ចាស់​ដ៏​ល្បីល្បាញរបស់​ប្រទេស​បារាំង​លោក Charles Aznavour ​​ឬ​ក៏​លោក​ Louis Schweitzer ​​ដែល​ជា​សិប្បករ ​នៃ​ សម្ព័ន្ធភាព ​​រវាង​​ក្រុមហ៊ុន ​រថយន្ត​​ បារាំង-ជប៉ុន “Renault និង​ Nissan។

គួរ​កត់សម្គាល់​ដែរ​ថា ដំណើរ​ទស្សនកិច្ចរបស់​ព្រះអង្គម្ចាស់​ Naruhito ​នៅ​បរទេស​នេះ ក៏​ទំនង​ជា ដំណើរ​ចុង​ក្រោយ​បង្អស់ដែ​រ ​​​របស់​ព្រះអង្គ ​នៅ​មុនពេល​ការ​ឡើង​​គ្រង​រាជបល្ល័ង​។​

ដោយយោង​ទៅលើ​​​ដំណើរ​ទស្សនៈកិច្ច​ដ៏​​កម្រ​របស់​ព្រះអង្គម្ចាស់​ Naruhito ​ នៅបរទេស  ព្រឹត្តិការណ៍​នេះ​​សរ​បញ្ជាក់​ផង​ដែរ ​ថា “ប្រទេស​​ជប៉ុន ​ចង់​ផ្តល់ ​សារ ដ៏​ ​សំខាន់​មួយ​របស់ខ្លួន​​នៅ ​ក្នុង ​ការ ពង្រឹង​​និង​​​ពង្រីក ​​ ​ទំនាក់​ទំនង ​រវាង វប្បធម៌ ​ជប៉ុន​និង​បារាំង។​

ម្យ៉ាងទៀត  ដំណើរ​ទស្សនកិច្ច​ផ្លូវការណ៍​នៅបារាំងនេះ​​  ក៏​​​ជា​ចំណុចមួយ​​​​ដ៏​សំខាន់មួយ ​​នៅ​ក្នុង​ការ​ប្រារព្ធ ខួប ​១៦០ ឆ្នាំ​ នៃ​ ទំនាក់​ទំនង ​រវាង​​ប្រទេស​​បារាំង​​និង​ជប៉ុន​​​។ នៅ​ឱកាសនោះ ​​ ការរៀបចំ​ពិធីសម្តែង​​​​ទស្សនិយភាពនានាជាច្រើន ពាក់ព័ន្ធនឹង​​ សិល្បៈ​វប្បធម៌ ​ប្រពៃណីយរបស់​​​​ជប៉ុន ​​នឹង ត្រូវធ្វើឡើង នៅក្នុងប្រទេសបារាំង រួមទាំង ការ​​ តាំង​ពិព័ណ៌​ ​ឬ ​ក៏ ​មហោស្រព​​ខ្សែភាពយន្ត ​ជាដើម ​នៅ ​ជុំវិញ​ប្រធានបទ​ ដែលពាក់ព័ន្ធ​​​​នឹង​ប្រទេស​ជប៉ុន​​ ​រហូតទៅ​ដល់​ខែ​កុម្ភៈ​ឆ្នាំ ២០១៩។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ ​Naruhito ​ដែល​មាន​​ព្រះជន្មាយុ​ ៥៨ ​ព្រះ​វស្សា  ​នៅ​​សប្តាហ៏​មុន ​​បាន​ថ្លែង​ពន្យល់​ប្រាប់ ​ដល់ ​អ្នក​សាព័ត៌មាន ​ជប៉ុន ​ថា” តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ព្រះអង្គ​ប្រាថ្នា​ចង់​ដឹងពិតៗ​ ​ពី ​​ទឹកចិត្តរបស់​​ប្រជាជន​បារាំង​នៅ ​ក្នុង ​ការ ​ឲ្យ ​តម្លៃ​ ទៅលើ ​វប្បធម៌ ​ជប៉ុន។ មិនតែប៉ុណ្ណោះ ព្រះអង្គ​ក៏បញ្ជាក់ផងដែរ ពីបំណង របស់ទ្រង់ ​នៅ​ក្នុង ​ការ​ជួយ​ពង្រឹង នៅ​លើទំនាក់ទំនង​ រវាងយុវជនជប៉ុន​និងបារាំង​​ផងដែរ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ